-
រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ មិថុនា ២០២១

រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ មិថុនា ២០២១ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន។ អំឡុងទស្សនកិច្ច រដ្ឋមន្រ្តីការបរទេសទាំងពីរនឹង ពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ប្រភព៖ ការបរទេស
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤០នាក់ នៅខេត្តកំពង់ចាម

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២២នាក់ នៅខេត្តរតនគិរី

-
របាយការណ៍នៅថ្ងៃទី២០ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ៧៣៥ករណី និងជាសះស្បើយ ៥១៤នាក់។ អ្នកឆ្លងសរុប ៤៣៤៤៦នាក់ អ្នកជាសះស្បើយ ៣៨០០៣នាក់ អ្នកស្លាប់ ៤៤១នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២១ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤នាក់ នៅខេត្តព្រៃវែង

-
“ហូបទៅបង របស់យេីងហេីយ” 😂

-
សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូច ឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាមវិនាសកម្ម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់

“សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូច ឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាមវិនាសកម្ម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន។” ដកស្រង់ពីសារសម្តេចតេជោក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១
-
សាលាមត្តេយ្យសិក្សាធនធានកកោះ 🍃📚

-
រង្វង់មូលត្បូងឃ្មុំ ធំជាងគេនៅកម្ពុជា 🇰🇭
