-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន ៨៧នាក់ នៅខេត្តកំពង់ចាម

-
របាយការណ៍នៅថ្ងៃទី១៩ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ៦៥៩ករណី និងជាសះស្បើយ ៦២១នាក់។ អ្នកឆ្លងសរុប ៤២៧១១នាក់ អ្នកជាសះស្បើយ ៣៧៤៨៩នាក់ អ្នកស្លាប់ ៤៣១នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២០ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
បារាំងមានប្រជាជនសរុប ៦៥លាននាក់ ប៉ុន្ដែមានករណីស្លាប់លើសពី១០ម៉ឺននាក់

មានប្រជាជនតែ ២១%ប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំង ខណៈដែលអង្គការសុខភាពពិភពលោកបានកំណត់ថា ប្រទេសមួយត្រូវចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនសរុប ទើបអាចទុកជាប្រទេសដែលមានហានិភ័យទាប។ បារាំងចែកពិភពលោកជាតំបន់ក្រហម ទឹកក្រូច និងបៃតង ដោយផ្អែកលើកម្រិតហានិភ័យនៃការរាតត្បាតកូវីដ១៩។ ជប៉ុនត្រូវបានកំណត់ជាពណ៌បៃតងទោះបីមានកម្រិតហានិភ័យខ្ពស់ជាងចិន ខណៈចិនស្ថិតក្នុងតំបន់ពណ៌ទឹកក្រូច។ ប្រសិនបើចិនពណ៌ទឹកក្រូច នោះបារាំងគួរចាត់ទុកប្រទេសខ្លួនក្នុងតំបន់ក្រហម ព្រោះតែហានិភ័យនៃការឆ្លងនៅបារាំងខ្ពស់ជាងចិន 😅 🎥 Difference Frames the World
-
គំនូរបុរាណនៅវត្តនគរបាជ័យ

-
១៩ មិថុនា ២០២១

១. លោក វេង សាខុន ជំរុញឱ្យកសិករប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូង – ថ្មីៗ ២. ៤ខែឆ្នាំ ២០២១ ភ្ញៀវទេសចរជនជាតិថៃ ដែលមកទស្សនាកម្ពុជា មានចំនួនជាង ៤ ម៉ឺននាក់ ឈរនៅលំដាប់ទី ១ ខណៈភ្ញៀវទេសចរជនជាតិចិន មានចំនួន ២.៥ ម៉ឺននាក់ ឈរនៅលំដាប់ទី ២ – ភ្នំពេញបុស្តិ៍ ៣. កម្ពុជា ស្នើឱ្យក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មករកស៊ីក្នុងប្រទេស – កោះសន្តិភាព ៤. មហាសន្និបាត UN អំពាវនាវឱ្យទប់ស្កាត់លំហូរអាវុធទៅមីយ៉ាន់ម៉ា និងទទូចឱ្យយោធាគោរពលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ហើយដោះលែងលោកស្រី អោង សាន ស៊ូជី – VOA …
-
សារមន្ទីរកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ

-
ប្រាសាទនាគព័ន្ធ 🇰🇭

-
ក្រោមហេតុផលនយោបាយ ជប៉ុនអនុញ្ញាតឱ្យប្រើប្រាស់ Pfizer សំរាប់ចាក់ជូនប្រជាជនរបស់ខ្លួន តែមិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចិនឡើយ

ជាអកុសល វ៉ាក់សាំង Pfizer ចំនួន ៧ពាន់ដូសនៅជប៉ុនត្រូវផុតកំណត់ ព្រោះតែពុំបានដាក់ក្នុងសីតុណ្ហភាពត្រជាក់ឱ្យទាន់ពេលវេលា ហើយនៅថ្ងៃទី១០ មិថុនា ២០២១ ជប៉ុនបានរាយការណ៍ពីករណីស្លាប់ក្រោយចាក់វ៉ាក់សាំងចំនួន ១៩៦នាក់។ ដោយឡែក គិតត្រឹមថ្ងៃទី១៤ មិថុនា ឆ្នាំ ២០២១ ចិនបានចាក់វ៉ាក់សាំងជាង ៤លានដូស ក្នុងនោះមានករណីស្លាប់ក្រោយចាក់វ៉ាក់សាំងតែម្នាក់គត់ ដែលអាចបញ្ជាក់ថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពស្ទើរតែ ១០០ភាគរយក្នុងការទប់ស្កាត់ហានិភ័យនៃការស្លាប់។ យ៉ាងហោចណាស់ វ៉ាក់សាំងចិនជាង ៥០លានដូសត្រូវបានបញ្ជូនទៅប្រទេសផ្សេងៗ ហើយមានរបាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរតិចតួចបំផុត និងពុំមានការស្លាប់ដែលទាក់ទងនឹងវ៉ាក់សាំងចិនឡើយ។ ទោះជាយ៉ាងណា មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេនៅតែបដិសេធមិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចិន ហើយប្រព័ន្ធផ្សព្វផ្សាយពួកគេ តែងបន្ដុះបង្អាប់ និងចោទសួរអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនជានិច្ច។ 🎥 Difference Frames the World
-
ល្អាងគំនូរ ឧទ្យានជាតិភ្នំក្រវាញ
