-
សូមប្រុងប្រយ័ត្ន ⚠️

ការប្រើប្រាស់កម្មវិធី បំលែងរូបថតទៅជារូបត្លុកតុក្កតា គឺយើងមិនមែនអនុញ្ញាតឱ្យកម្មវិធីយករូបថតតែ១ ឬ២ ដែលយើងចង់លេងនោះទេ គឺយើងបានអនុញ្ញាតិឱ្យគេទទួលបានរូបថតទាំងអស់ក្នុងឧបករណ៍។ បច្ចេកវិទ្យាបញ្ញាសប្បនិម្មិតកាន់តែទំនើបអាចយករូបថត យើងទៅបំលែងទៅជាវីដេអូដែលប្រើប្រាស់មុខរបស់យើងហើយធ្វើសកម្មភាពផ្សេងៗដែលយើងមិនបានធ្វើ ដូចជារូបវីដេអូអាសអាសភាសជាដើម។ តាមគោលការណ៍របស់ក្រុមហ៊ុន The Wemagine.AI ពួកគេអាចនឹងផ្តល់ទិន្នន័យទាំងអស់នេះទៅរដ្ឋាភិបាលអាមេរិកប្រសិនបើមានសំណើរ។ ប្រភព: Vong Sokha
-
កសិកម្មបញ្ឈរ “vertical farming” ប្រើប្រាស់ផ្ទៃដីត្រឹមតែ ១.៤ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចផលិតបានរុក្ខជាតិ ៥០០ដើមក្នុងមួយខែ

កសិកម្មបញ្ឈរ “vertical farming” ប្រើប្រាស់ផ្ទៃដីត្រឹមតែ ១.៤ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចផលិតបានរុក្ខជាតិ ៥០០ដើមក្នុងមួយខែ ដែលនេះអាចជំនួសឱ្យផ្ទៃដីស្រែទំហំ ១៨៥.៨០ ម៉ែត្រការ៉េឯណោះ។ ប្រភេទកសិកម្មនេះកំពុងពេញនិយមជាពិសេសនៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសំរាប់មនុស្សចាស់ជរា។ អ្នកដាំគ្រាន់តែបញ្ចូលគ្រាប់រុក្ខជាតិទៅក្នុងផើង ហើយតាមដានការលូតលាស់តាមរយៈកម្មវិធីទូរសព្ទ។ លើសពីនេះ ឧបករណ៍ចាប់សញ្ញា ការប្រើប្រាស់អំពូល LED ការស្រោចទឹក និងកាមេរ៉ាបំពាក់ក្នុងកសិដ្ឋាន នឹងជួយឱ្យរុក្ខជាតិលូតលាស់បានល្អ និងផ្តល់ភាពងាយស្រួលដល់អ្នកដាំក្នុងការមើលថែ។ កសិកម្មបញ្ឈរជួយកាត់បន្ថយបញ្ហាអសន្តិសុខស្បៀង និងផលប៉ះពាល់ដល់បរិស្ថាន។ ប្រភព៖ attn
-
របាយការណ៍នៅថ្ងៃទី១៤ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៤៩៥ករណី និងជាសះស្បើយ ៦០៤នាក់។ អ្នកឆ្លងសរុប ៣៩៤៦៤នាក់ អ្នកជាសះស្បើយ ៣៣៥៧១នាក់ អ្នកស្លាប់ ៣៦១នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៥ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សារសម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ

-
ចាប់ពីថ្ងៃទី១៥ មិថុនា ២០២១នេះ សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់

-
ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ១៦ – ២២ មិថុនា ២០២១

-
ប្រធាន សសយក លោក ហ៊ុន ម៉ានី សម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ វរព្រឹទ្ធសិល្បការិនី សំនៀងពិរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីថ្ងៃទី១៥ មិថុនា ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ

“ការបាត់បង់លោកយាយព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បុរាណ និងរបាំព្រះរាជទ្រព្យសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។ លោកយាយព្រឹទ្ធាចារ្យគឺជាតួអង្គដ៏សំខាន់មួយនៃការរស់រានឡើងវិញនៃរបាំបុរាណ ក៏ដូចជាវិស័យសិល្បៈខ្មែរ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។” 📸 Online
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០នាក់ នៅខេត្តមណ្ឌលគិរី រកឃើញថ្ងៃទី១៤ មិថុនា ២០២១

-
សារលិខិតសម្តេចតេជោក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤

“កម្ពុជាចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខ័ណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង” សារលិខិតសម្តេចតេជោក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ថ្ងៃទី១៥ មិថុនា ២០២១ ក្រោមប្រធានបទ “TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”