-
អាស៊ានមាន ១០ប្រទេស ហេតុអ្វីបានជាអ្នកការទូតលំដាប់ទី២អាមេរិកចូលតែឥណ្ឌូនេស៊ី កម្ពុជា និងថៃ?

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៤ នាក់ ជាសះស្បើយចំនួន ១៣៨នាក់ និងស្លាប់ ១នាក់ នៅខេត្តបន្ទាយមានជ័យ

-
កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ១០តោនទៅកាន់ទីផ្សារជប៉ុនដោយខ្លួនឯងជាលើកដំបូង តាមរយៈសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ

នៅថ្ងៃទី១៣ មិថុនា កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ១០តោនទៅកាន់ទីផ្សារជប៉ុនដោយខ្លួនឯងជាលើកដំបូង តាមរយៈសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រប់ផ្នែកក្នុងផលិតកម្មកែច្នៃ បានអនុវត្តតាមប្រព័ន្ធគ្រប់គ្រងស្តង់ដាររបស់ជប៉ុន ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃផលិតផលស្វាយចន្ទី។ សមិទ្ធិផលទាំងនេះ ជាផ្នែកសំខាន់មួយក្នុងការជំរុញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ឱ្យមានការទទួលស្គាល់ជាសកល ផ្តល់នូវឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍។ 📷 FN
-
សមាគមវារីវប្បករនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជូន ឈ្មោះ ខាន់ សុវណ្ណ្ណ ដែលជាអ្នកលេងបណ្តាញសង្គមមួយរូបខ្វះមនសិការ

សមាគមវារីវប្បករនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជូន ឈ្មោះ ខាន់ សុវណ្ណ្ណ ដែលជាអ្នកលេងបណ្តាញសង្គមមួយរូបខ្វះមនសិការ ដែលបាននិយាយដោយអគតិថា “ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី”។ “ការស្រែកនិយាយដោយកំហឹង អសុរស និងបញ្ចេញចរិតច្រឡោងខាម បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ពន្ធ័ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម។ ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះ ចិញ្ចឹមត្រីយូរយារណាស់មកហើយ។”
-
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៃស្ថានីយជលសាស្ត្រទាំង ៨

-
ឯកអគ្គរដ្ឋទូតឆែកថ្មី Martin Vávra ចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោនៅវិមានសន្តិភាព

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៤នាក់ នៅខេត្តស្វាយរៀង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៩នាក់ និងជាសះស្បើយ ២៧នាក់ នៅខេត្តកំពង់ចាម រកឃើញថ្ងៃទី១៣ មិថុនា ២០២១

-
របាយការណ៍នៅថ្ងៃទី១៣ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី គ្មានអ្នកស្លាប់ តែរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ៥៤២ករណី និងជាសះស្បើយ ១១០៩នាក់។ អ្នកឆ្លងសរុប ៣៨៩៦៩នាក់ អ្នកជាសះស្បើយ ៣២៩៦៧នាក់ អ្នកស្លាប់ ៣៤៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៤ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
