-
បម្រែបម្រួលអាកាសធាតុ និងកំណើនកម្ពស់ទឹកសមុទ្រ បង្កជាខ្យល់ព្យុះធំៗ និងទឹកជំនន់ញឹកញាប់នៅរដ្ឋ Louisiana 🇺🇸

បម្រែបម្រួលអាកាសធាតុ និងកំណើនកម្ពស់ទឹកសមុទ្រ បង្កជាខ្យល់ព្យុះធំៗ និងទឹកជំនន់ញឹកញាប់នៅរដ្ឋ Louisiana 🇺🇸 ហើយវាលភក់ ឬតំបន់ដីសើម ដែលធ្លាប់តែការពារតំបន់នេះជាច្រើនជំនាន់ បាននិងកំពុងបាត់បង់ក្នុងកំរិតគួរព្រួយបារម្ភ។ ការលើកទំនប់នៅផ្នែកខាងក្រោមនៃទន្លេ Mississippi ដើម្បីទប់កុំឱ្យបាក់ច្រាំង និងបញ្ឈប់ការជន់លិចក្នុងទីក្រុង បែរជាកាត់ផ្តាច់លំហូរនៃដីល្បាប់ និងដីខ្សាច់ចាំបាច់សំរាប់វាលភក់ដែលដើរតួនាទីសំខាន់ក្នុងការការពារទឹកជំនន់។ ឧស្សាហកម្មប្រេង និងឧស្ម័ន តួយ៉ាងការបំពាក់បំពង់បង្ហូរប្រេងក៏ជាផ្នែកមួយធ្វើឱ្យវាលភក់កាន់តែសិករិចរិល។ ប្រភព៖ CGTN
-
UNICEF បានព្រមានថា បើមិនបរិច្ចាគដល់ប្រទេសក្រីក្រទេ វ៉ាក់សាំងប្រឆាំងកូវីដ១៩រាប់លានដូសនឹងខូច

តារាល្បីៗជាច្រើនដួងរបស់អាមេរិក បានចុះហត្ថលេខាលើលិខិតមួយស្នើទៅក្រុមប្រទេស G7 រួមមាន 🇨🇦 🇫🇷 🇩🇪 🇮🇹 🇯🇵 🇬🇧 🇺🇸 ឱ្យពួកគេបរិច្ចាគ ២០ ភាគរយនៃវ៉ាក់សាំងរបស់ពួកគេ នៅត្រឹមខែសីហា ២០២១។ UNICEF បានព្រមានថា បើមិនបរិច្ចាគដល់ប្រទេសក្រីក្រទេ វ៉ាក់សាំងប្រឆាំងកូវីដ១៩រាប់លានដូសនឹងខូច។ នេះបើតាម BBC នៅថ្ងៃទី៨ មិថុនា។ ប្រភព៖ BBC
-
វ៉ាក់សាំង Sinovac ៥០ម៉ឺនដូស និងSinopharm ៥០ម៉ឺនដូស សរុប១លានដូសពីចិន បានមកដល់កម្ពុជានៅថ្ងៃទី៨ មិថុនា

🇰🇭🇨🇳💉🤝 នេះគឺជាវ៉ាក់សាំងជើងទី៦ហើយ៖ ជើងទី១ មានចំនួន ១.៥លានដូស មកដល់កម្ពុជា ២៦ មីនា ជើងទី២ មានចំនួន ៥០ម៉ឺនដូស មកដល់កម្ពុជា ១៧ មេសា ជើងទី៣ មានចំនួន ៥០ម៉ឺនដូស មកដល់កម្ពុជា ១១ ឧសភា ជើងទី៤ មានចំនួន ៥០ម៉ឺនដូស មកដល់ ១៦ ឧសភា ជើងទី៥ មានចំនួន ១លានដូស មកដល់កម្ពុជា ២៣ ឧសភា។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅចុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “កម្ពុជាក្រ តែយើងមិនក្រខាងការគិត និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះទ្បើយ។” 📷 SPM
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៧ មិថុនា ២០២១

របាយការណ៍នៅថ្ងៃទី៧ មិថុនា ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៦៧៨ករណី និងជាសះស្បើយ ៥៥៧នាក់។ អ្នកឆ្លងសរុប ៣៥៥១១នាក់ អ្នកជាសះស្បើយ ២៨៦៤៩នាក់ អ្នកស្លាប់ ២៧៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៨ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤២នាក់ និងជាសះស្បើយចំនួន ១២០នាក់ នៅខេត្តបន្ទាយមានជ័យ

-
ស្ថានភាពធាតុអាកាស ០៩-១៥ មិថុនា ២០២១

-
កំណត់ត្រាថ្មីសំរាប់កម្ពុជា 🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០នាក់ និងជាសះស្បើយចំនួន ១៥នាក់ នៅខេត្តកំពង់ធំ

-
អត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៤នាក់ និងជាសះស្បើយចំនួនម្នាក់ នៅខេត្តសៀមរាប
