-
ក្រសួងទេសចរណ៍បង្ហាញពីបុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត

១. តារាកំប្លែង Charlie Chaplin បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។ ២. អតីតស្ត្រីទីមួយអាមេរិក Jacqueline Kennedy បានមកទស្សនាអង្គរកាលពីឆ្នាំ១៩៦៧។ ៣. តារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្ត Angelina Jolie បានមកទស្សនាអំលុងឆ្នាំ២០០០។ ៤. ព្រះមហាក្សត្រជប៉ុន Prince Akishino និងព្រះអគ្គមហេសី បានយាងមកទតទស្សនានៅអំលុងឆ្នាំ២០០១។ ៥. អតីតប្រធានាធិបតីកូរ៉េខាងត្បូង Roh Moo-hyun និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៦។ ៦. អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤២ Bill Clinton បានមកទស្សនានៅអំលុងឆ្នាំ២០០៦។ ៧. នាយកប្រតិបត្តិក្រុមហ៊ុន Facebook Mark Zuckerberg និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៧។ ៨. តារាចម្រៀងកូរ៉េខាងត្បូង Rain បានមកទស្សនានៅអំលុងឆ្នាំ២០០៨។ ៩. អតីតប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak បានមកទស្សនានៅអំលុងឆ្នាំ២០០៩។ ១០. អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra បានមកទស្សនានៅអំលុងឆ្នាំ២០០៩។ ១១.…
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣១នាក់ និងជាសះស្បើយចំនួន ១៤០នាក់ នៅខេត្តបន្ទាយមានជ័យ

-
អាមេរិកនឹងបញ្ជូនវ៉ាក់សាំងចំនួន ៧៥០.០០០ដូស ទៅតៃវ៉ាន់ បន្ទាប់ពីទីក្រុងតៃប៉ិបដិសេធមិនយកជំនួយវ៉ាក់សាំងពីចិន ដោយលើកឡើងពីសុវត្ថិភាពរបស់វ៉ាក់សាំងចិន។ នេះបើតាម RT នៅថ្ងៃទី៦ មិថុនា

សមាជិកព្រឹទ្ធសភារដ្ឋ Illinois លោកស្រី Tammy Duckworth បានថ្លែងនៅទីក្រុងតៃប៉ិថាអាមេរិកដាក់តៃវ៉ាន់ក្នុងបញ្ជីអាទិភាព ព្រោះយើងទទួលស្គាល់ពីតម្រូវការបន្ទាន់របស់ពួកគេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានបញ្ជាក់ជាថ្មីអំពីឈាមជ័រតែមួយរវាងចិនដីគោក និងចិនតៃវ៉ាន់។ លោក Wenbin បានអំពាវនាវឱ្យអាជ្ញាធរតៃវ៉ាន់យកឈ្នះកូវីដតាមបែបវិទ្យាសាស្ត្រ ទុករឿងនយោបាយដោយឡែក និងធានានូវសុខុមាលភាពរបស់ជនរួមជាតិចិន។ កាលពីខែឧសភា អតីតមេដឹកនាំប្រឆាំងតៃវ៉ាន់លោកស្រី Hung Hsiu-chu ថ្លែងថា “សត្រូវពិតរបស់តៃវ៉ាន់គឺកូវីដ១៩ មិនមែនចិនដីគោកទេ”។ អាមេរិកគ្រោងបញ្ជូនជំនួយទៅកោះតៃវ៉ាន់ ដែលមានករណីឆ្លង ១០.៩៥៦ករណី និងស្លាប់២២៤នាក់ ស្របពេលដែលអាមេរិកខ្លួនឯង មានករណីឆ្លងសរុបជាង ៣៣លានករណី និងស្លាប់ជិត ៦០ម៉ឺននាក់។ ប្រភព៖ RT
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥០នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី៦ មិថុនា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៩នាក់ និងជាសះស្បើយ ១១នាក់ នៅខេត្តកំពង់ចាម

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៦ មិថុនា ២០២១

របាយការណ៍នៅថ្ងៃទី៦ មិថុនា ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៥៨៩ករណី និងជាសះស្បើយ ៩៤៥នាក់។ អ្នកឆ្លងសរុប ៣៤៨៣៣នាក់ អ្នកជាសះស្បើយ ២៨០៩២នាក់ អ្នកស្លាប់ ២៦៦នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ត្រូវវៀរចាកនូវអគតិធម៌ទាំង ៤

-
បឹងយ៉ាកម៉ាយ 🏊♂️🌅🌳🌿 🏞

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៦នាក់ និងជាសះស្បើយចំនួន ៣នាក់ នៅខេត្តសៀមរាប
