-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤២នាក់ និងជាសះស្បើយចំនួន ២៧នាក់ នៅខេត្តកំពង់ចាម រកឃើញថ្ងៃទី៣០ ឧសភា ២០២១

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៣០ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី៣០ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួស ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៦៩០ករណី និងជាសះស្បើយ ៤៤៨នាក់។ អ្នកឆ្លងសរុប ៣០០៩៤នាក់ អ្នកជាសះស្បើយ ២២៦៣៦នាក់ អ្នកស្លាប់ ២១៤នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣១ ឧសភា ២០២១
-
ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួននៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាកនៅវិទ្យាល័យបាក់ទូក

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ទីតាំងដែលអ្នកវិជ្ជមានកូវីដ១៩ បានចេញចូល

១. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកធ្វើការនៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតនៅ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២០-២៥ ឧសភា ២០២១ ២. អ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់ ជាបុគ្គលិកធ្វើការនៅហាង ណេត្រូ (Netro Solution) សាខាស្តុប DN ស្ថិតនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងសាខាផ្សារដីហ៊ុយ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២0-២៦ ឧសភា ២០២១ ៣. អ្នកជំងឺកូវីដ១៩ បានទៅកាន់ហាង តាំង ស៊ូ មនោរម្យ លក់ទឹកដោះគោម្សៅ និងសម្ភារៈក្មេង ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ចាប់ពីថ្ងៃទី២៦-៣០ ឧសភា ២០២១ ៤. អ្នកវិជ្ជមានកូវីដ១៩ បានចូលទៅធនាគារ ABA សាខាសម្តេចមុន្នីរ៉េត ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន នៅថ្ងៃទី២២ ឧសភា ២០២១ ម៉ោង ១៤:០០-១៤:២០នាទី រសៀល សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ សូមដាក់ខ្លួន…
-
កូវីដ១៩ នៅអាស៊ាន និងពិភពលោក

-
ហូជីមិញ គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតនៅប្រទេសវៀតណាម 🇻🇳

ថ្មីៗនេះ ហូជីមិញ កំពុងត្រៀមយកសំណាកប្រជាជនទាំង ១៣លាននាក់របស់ខ្លួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ខណៈដែលការរីករាលដាលក្នុងសហគមន៍បានកើនឡើងយ៉ាងគំហុក។ នេះបើតាមសារព័ត៌មាន SCMP នាព្រឹកថ្ងៃទី៣១ ឧសភា។ អភិបាលក្រុងហូជីមិញលោក Nguyen Thanh Phong ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី៣០ ឧសភាថា ក្នុងមួយថ្ងៃ ប្រជាជនយ៉ាងតិច ១០០.០០០នាក់ នឹងត្រូវធ្វើតេស្តយកសំណាក។ វៀតណាមទើបប្រកាសរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលមានប្រភពមកពីឥណ្ឌា និងចក្រភពអង់គ្លេស និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សតាមខ្យល់អាកាស។ ប្រភព៖ SCMP
-
ពស់មួយក្បាលពីរក្នុងជំរុំព្រះអាទិត្យស្លាប់បាត់ហើយ

ការពិតវានៅតែជាការពិត បក្សធំព្រះអាទិត្យបានរលាយសូន្យបាត់ទៅហើយ និងមិនអាចរស់ឡើងវិញជារៀងរហូត។ ការដួលរលំនេះមិនអាចបន្ទោសអ្នកណាបានទេ វាជាវាសនាចារក្រយ៉ៅទុកមករួចជាស្រេច។ អ្នកមិនអស់ចិត្តខ្លះបន្ទោសទេវតាថាបាន បញ្ចេញឬទ្ធិផ្តួលបក្សព្រះអាទិត្យ ប៉ុន្តែមានមូលដ្ឋានបី ដែលបក្សព្រះអាទិត្យគង់តែដួលរលំ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។ បក្សធំព្រះអាទិត្យនៅគ្រានោះ ហាក់បីដូចជាពស់ក្បាលពីរអញ្ជឹង។ ទី១. ក្បាលទាំងពីរ គិតមិនដូចគ្នា អ្នកណាក៏មើលដឹងសម្ព័ន្ធភាពក្លែងក្លាយរវាងមេបក្សទាំងពីរ គឺរង់ចាំតែឱកាសដើម្បីលេបគ្នាប៉ុណ្ណោះ។ ទី២. ខ្លួនពស់តែមួយ តែស្រការច្រើនពណ៌ បង្កើតបានជាបក្សតូចៗនៅក្នុងបក្សធំ បង្កើតជម្លោះគ្នា មើលបំណាំគ្នា ច្រណែនគ្នា បែងចែកខាងអញខាងគេ មិនឯកភាពផ្ទៃក្នុងឡើយ។ ទី៣. កន្ទុយពស់ដែលជាអ្នកគាំទ្រស្ទើតែទាំងអស់ មិនបានដើរតាមពស់ក្បាលពីរនេះដោយការយល់និងការស្រលាញ់បក្សទេ ប៉ុន្តែគ្រាន់តែគ្មានជម្រើសណាផ្សេងដែលល្អជាងហ្នឹងនៅពេលនោះ។ នៅពេលបក្សកាន់អំណាច ធ្វើបានកាន់តែប្រសើរ កម្លាំងគាំទ្ររបស់បក្សប្រឆាំង ក៏ថមថយដោយឯកឯងទៅតាមនោះដែរ។ ណ្ហើយចុះ ឱ្យវាអន្តរធានទៅចុះ! ប្រភព៖ Politico360
-
ផ្កាព្រៃរីកស្រស់បំព្រងនាដើមរដូវវស្សាក្នុងដែនជម្រកសត្វព្រៃលំផាត់ 🌺🌸🌼

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤នាក់ នៅខេត្តព្រៃវែង

អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤នាក់ នៅខេត្តព្រៃវែង រួមមានស្រុក៖ ១. ក្រុងព្រៃវែង ចំនួន៦នាក់២. ស្រុកព្រះស្ដេច ចំនួន៣នាក់៣. ស្រុកស្វាយអន្ទរ ចំនួន២នាក់៤. ខេត្តកំពង់ឆ្នាំង ចំនួន១នាក់៥. ខេត្តត្បូងឃ្មុំ ចំនួន១នាក់៦. ស្រុកកំពង់ត្របែក ចំនួន២នាក់៧. ស្រុកមេសាង ចំនួន១នាក់៨. ស្រុកពាមជរ ចំនួន៣នាក់៩. ស្រុកបាភ្នំ ចំនួន៤នាក់១០. ស្រុកកញ្ជ្រៀច ចំនួន១នាក់ អ្នកឆ្លងសរុប ៣៩៤នាក់ ជាសះស្បើយសរុប ១៨៦នាក់ ស្លាប់ ៥នាក់ ៣០ ឧសភា ២០២១