-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥០នាក់ នៅខេត្តតាកែវ រកឃើញថ្ងៃទី៣១ ឧសភា ២០២១

-
ស្ថានភាពធាតុអាកាស ០២-០៨ មិថុនា ២០២១

-
សារលិខិត សម្តេចតេជោ ហ៊ុន សែន អបអរទិវាកុមារអន្តរជាតិ១ មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី៣១ ឧសភា ២០២១

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី៣១ ឧសភា ២០២១

១. ក្រសួងកសិកម្ម គ្រោងបង្កើតស្ថានីយបង្កាត់ពូជទុរេន និងដំណាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ – ថ្មីៗ ២. ៤ខែដើមឆ្នាំនេះ ស៊ីម៉ាក រំដោះផ្ទៃដីចម្ការមីនបានជាង ៣៥.៦៥២.០០០ម៉ែត្រក្រឡា – រស្មីកម្ពុជា ៣. ក្នុងខែឧសភា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១ គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុប ១២០ លានដុល្លារ – កោះសន្តិភាព ៤. ចិន កែប្រែទម្រង់ច្បាប់បង្កកំណើតដោយបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យគូស្វាមីភរិយាទាំងអស់អាចមានកូនរហូតដល់ ៣ នាក់ – Reuters ៥. លោក បៃឌិន ថា នឹងប្រាប់ឱ្យលោក ពូទីន គោរពសិទ្ធិមនុស្ស ពេលជួបគ្នាខែក្រោយ – CNA
-
ខ្លឹមសារសំខាន់ៗ ក្នុងកិច្ចប្រជុំកំពូលសេអ៊ូលទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G)

ខ្លឹមសារសំខាន់ៗ ក្នុងកិច្ចប្រជុំកំពូលសេអ៊ូលទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ក្រោមប្រធានបទ៖ “ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩” នាថ្ងៃទី ៣០-៣១ ឧសភា (១). បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ (២). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ។ (៣). ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល។ (៤). ដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងវិធានការកែទម្រង់សំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មី ព្រមទាំងជំរុញការវិនិយោគបៃតង។ (៥). ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ (៦). លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ ទីក្រុង និងឧទ្យានបៃតង ក៏ដូចជាសមត្ថភាពស្រាវជ្រាវរបស់ស្ថាប័ន។
-
សុន្ទរកថាសម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ( P4G )

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៧នាក់ នៅខេត្តឧត្តរមានជ័យ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ នៅខេត្តប៉ៃលិន

-
ផ្សាយផ្ទាល់ពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ( P4G )
