-
ក្នុងបរិបទនៃនយោបាយអន្តរជាតិពហុប៉ូលនាពេលបច្ចុប្បន្ន មហាអំណាចគួរផ្តោតលើការជួយប្រទេសទន់ខ្សោយ ដើម្បីពង្រីកឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់របស់ខ្លួន

ក្នុងបរិបទនៃនយោបាយអន្តរជាតិពហុប៉ូលនាពេលបច្ចុប្បន្ន មហាអំណាចគួរផ្តោតលើការជួយប្រទេសទន់ខ្សោយ ដើម្បីពង្រីកឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់របស់ខ្លួនជាជាងប្រើប្រាស់វិធីសាស្រ្តចាស់គំរិលក្នុងការដាក់ទណ្ឌកម្មនិងកៀបសង្កត់ប្រទេសទន់ខ្សោយ ដែលវិធីបែបនេះលែងមានប្រសិទ្ធិភាពទៀតហើយ។ សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ២ មិថុនា ២០២១
-
ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយ សម្រេចបង្កើតស្នែងរមាសសប្បនិម្មិត 3D ដែលមានស្នាមក្រយ៉ៅដូចគ្នានឹងស្នែងពិត

ក្រុមហ៊ុននេះ គ្រោងនឹងវាយលុកទីផ្សារស្នែងរមាសរបស់ចិន ដោយលក់ក្នុងតម្លៃថោកជាង ៧ដងនៃតម្លៃដែលព្រានព្រៃលក់។ វិធីនេះនឹងបង្ខំឱ្យព្រានឈប់ប្រមាញ់ដោយមិនអាចប្រកួតប្រជែងក្នុងទីផ្សារបាន។ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាដែលសង្គមប្រឈម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជឿថាខ្មែរធ្វើបាន 💪🏽
-
ជីវៈចំរុះតំបន់ភ្នំខ្នងផ្សា

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤២នាក់ នៅខេត្តប៉ៃលិន រកឃើញថ្ងៃទី១ មិថុនា ២០២១

-
កងយោធពលខេមរភូមិន្ទ ដៃម្ខាងជ្រោងទង់ជាតិកម្ពុជា ការពារជាតិមាតុភូមិ ឯដៃម្ខាងទៀតជ្រោងទង់ជាតិអង្គការសហប្រជាតិ ជួយបណ្តាប្រទេស ដែលកំពុងលិចលង់ដោយជម្លោះ និងសង្គ្រាម

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១២នាក់ និងជាសះស្បើយចំនួន ២នាក់ នៅខេត្តបាត់ដំបង

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១ មិថុនា ២០២១

១. កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីកើនជាង៣០០ភាគរយ ដោយវៀតណាមជាទីផ្សារធំ នា៥ខែនេះ – ថ្មីៗ ២. CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែស្វាយ និងសណ្ឋាគារថ្នាក់ផ្កាយ៤ សរុបទុនវិនិយោគជាង៨៥លានដុល្លារ – FN ៣. អត្រា ចិ ញ្ចឹ ម ជ្រូក ក្នុង ប្រទេស មាន កំណើន ធ្វើ ឱ្យការ នាំ ចូល ជ្រូក ពី ខាងក្រៅ មាន ចំនួន ថយ ពី ជាង ១ ម៉ឺន ក្បាល មកត្រឹម៣០០ ក្បាល ក្នុង មួយ ថ្ងៃ – កោះសន្តិភាព ៤. Elon Musk តម្លើងថ្លៃរថយន្តTesla ដោយអះអាងថាមកពីកង្វះខាតបន្ទះឈីប និងវិបត្តិសង្វាក់ផលិតកម្មយានយន្ត – Business Insider ៥.…
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៦នាក់ នៅខេត្តព្រៃវែង

-
ទីតាំងដែលអ្នកមានវិជ្ជមានកូវីដ១៩ បានចេញចូល

១. អ្នកវិជ្ជមានកូវីដ១៩ជាច្រើននាក់ ជាបុគ្គលិកក្រុមហ៊ុន ខេហ្វ័រ K Four លក់គ្រឿងអេឡិចត្រូនិច សាខាបាក់ទូក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ២០-២៧ ឧសភា ២០២១ ២. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកក្រុមហ៊ុន OIFM International ស្ថិតនៅ ជាន់ទី១៣ នៃអគារ The Bridge សង្កាត់ទន្លេបាសាក ខណ្ឌចំការមន និង The Bridge Residence ជាន់ទី២១ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន ចាប់ពីថ្ងៃទី១៨-២៦ ឧសភា ២០២១ ៣. អ្នកវិជ្ជមានកូវីដ១៩ បានទៅពិនិត្យឈាម និងទិញថ្នាំនៅពេទ្យ សារិកាកែវ (ម្ដុំផ្សារស្ទឹងមានជ័យចាស់) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី២៤ ឧសភា-១ មិថុនា ២០២១ ៤. អ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនថ្នាំលាប UR (U-90)…
-
សម្តេចតេជោបានស្នើយន្តការដោះស្រាយលើបំណុលដែលកម្ពុជាជំពាក់អាមេរិកចំនួន៣លក្ខខណ្ឌ

សម្តេចតេជោបានស្នើយន្តការដោះស្រាយលើបំណុលដែលកម្ពុជាជំពាក់អាមេរិកចំនួន៣លក្ខខណ្ឌ រួមមាន៖ ១. អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ ២. សងតាមកម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និង ៣. បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជាលើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់។ រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ បានជាប់ជំពាក់បំណុលរដ្ឋាភិបាលអាមេរិកប្រមាណ ២៧៤លានដុល្លារ ដែលមកដល់បច្ចុប្បន្នបំណុលនេះ បានឡើងដល់ជិត ៧០០លានដុល្លារហើយ។ បំណុលរបបសាធារណរដ្ឋនាពេលនោះ យកមកបម្រើលើវិស័យយោធា និងការធ្វើសង្គ្រាម។ សម្តេចតេជោចាត់ទុកបំណុលនេះ ជាបំណុលកខ្វក់ ប្រៀបដូចជាការយកញញួរមកដំលើក្បាលប្រជាពលរដ្ឋកម្ពុជា ព្រោះថវិកាបម្រើឱ្យវិស័យយោធានាពេលនោះបាននាំដល់ភ្លើងសង្គ្រាម និងបង្កទុកវេទនាជាខ្លាំងសម្រាប់ពលរដ្ឋកម្ពុជា។ ក្នុងជំនួបជាមួយសម្តេចតេជោនាថ្ងៃទី១ មិថុនានេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបង្ហាញពីការពេញចិត្តខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម សកម្មភាពមនុស្សធម៌ ដូចជាការឱ្យនាវា Westerdam ចូលចត។