-
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ សម្រេចបានប្រមាណ ៥១%

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ឧសភា ២០២៣។ ទោះបីជាកម្ពុជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដំណើរការសាងសង់ផ្លូវល្បឿនលឿននៅតែបន្ត។ ប្រភព៖ ក្រសួងសាធារណការ
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦នាក់ និងជាសះស្បើយចំនួន ១នាក់ នៅខេត្តកំពង់ធំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៩នាក់ និងជាសះស្បើយចំនួន ១២នាក់ នៅខេត្តបាត់ដំបង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៣នាក់ ជាសះស្បើយចំនួន ៨៥នាក់ និងស្លាប់ ១នាក់ នៅខេត្តស្វាយរៀង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដចំនួន ១២នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង

-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ គ្រោងដាក់ផ្ទះសសរ១០០ជាទីតាំងថ្មី ជំនួសសារមន្ទីរខេត្តចាស់ បន្ទាប់ពីការតាំងពិព័រណ៍ផ្ទះសសរ១០០ចប់រួចរាល់នាពេលខាងមុខ

-
ភាគីអាមេរិកសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក លើទិដ្ឋភាពជាច្រើន

ភាគីអាមេរិកសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក លើទិដ្ឋភាពជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេស កម្ពុជា (POW/MIA program) ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ជាពិសេស ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែកម្ពុជា។ កម្ពុជាបានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបានរំលឹកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករាជ្យ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេស និងកិច្ចការបរទេស។ កម្ពុជាប្តេជ្ញាចំពោះកម្មវិធីមាតុភូមិនិវត្តពលរដ្ឋលើការបញ្ជូនជនជាតិកម្ពុជាពីអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៍គោរពសិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌។ ២ មិថុនា ២០២១
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦០នាក់ នៅខេត្តកំពត

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៧នាក់ នៅខេត្តតាកែវ រកឃើញថ្ងៃទី១ ឧសភា ២០២១

-
សង្ខេបសារសម្តេចពិជ័យសេនា ទៀ បាញ់

ចិនជួយអភិវឌ្ឍកំពង់ផែរាមកម្ពុជាឱ្យទំនើបជាងមុនដោយគ្មានលក្ខខណ្ឌ ហើយទុកឱ្យកម្ពុជាជាអ្នកប្រើប្រាស់ មិនមែនផ្តាច់មុខឱ្យចិននោះទេ។ តើកម្ពុជាមានសិទ្ធិទេក្នុងការស្វះស្វែងរកជំនួយមកអភិវឌ្ឍប្រទេសខ្លួន? រដ្ឋធម្មនុញ្ញកម្ពុជា បានចែងច្បាស់ណាស់ ប្រទេសកម្ពុជារក្សាសិទ្ធិទទួលជំនួយបរទេសជាអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និងបញ្ហាផ្សេងៗទៀត ដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន និងការពារសណ្តាប់ធ្នាប់របស់ប្រទេស។ ការដែលផ្សាយថា កម្ពុជាបានប្រគល់កំពង់ផែរាមទៅឱ្យចិនគ្រប់គ្រងផ្តាច់មុខ គឺជាការនិយាយបែបងងើល ដែលធ្វើដូចជាថាកម្ពុជាគ្មានច្បាប់ ឬគ្មានសិទ្ធិធ្វើអ្វីទាំងអស់។ រដ្ឋធម្មនុញ្ញរបស់យើងបានចែងច្បាស់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ ហើយយើងមិនក៏មិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេស។ បញ្ហានេះកម្ពុជាបានបញ្ជាក់ច្រើនលើកច្រើនសារហើយ ប៉ុន្តែគេមិនយកត្រចៀកស្តាប់! ២ មិថុនា ២០២១