-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៣នាក់ និងជាសះស្បើយចំនួន ១១នាក់ នៅខេត្តបាត់ដំបង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៨នាក់ នៅខេត្តកំពត

-
លោក ចូ បៃដិន បានសម្ដែងការអបអរសាទរដល់លោក Isaac Herzog ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីអ៊ីស្រាអែលថ្មី

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធ ទី២ មិថុនានេះ លោកបានសម្ដែងការអបអរសាទរដល់លោក Isaac Herzog ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីអ៊ីស្រាអែលថ្មី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Times of Israel នាថ្ងៃទី៣ មិថុនានេះ។ លោក បៃដិន នឹងរង់ចាំស្វាគមន៍ទស្សនកិច្ចរបស់លោក Issac Herzog មកកាន់សេតវិមានរបស់ខ្លួនឆាប់ៗនេះ ហើយលោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Issac Herzog អាមេរិក និងអ៊ីស្រាអែលនឹងបន្តពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ប្រភព៖ The Times of Israel
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤១នាក់ នៅខេត្តបន្ទាយមានជ័យ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២២នាក់ និងជាសះស្បើយចំនួន ១២នាក់ នៅខេត្តកំពង់ឆ្នាំង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៧នាក់ នៅខេត្តស្វាយរៀង រកឃើញថ្ងៃទី២ មិថុនា ២០២១

-
មន្ត្រីទាំងអស់ត្រូវតែបម្រេីប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសការធ្វេីសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត

-
ក្រុមគណបក្សប្រឆាំងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មីមួយ

ក្រុមគណបក្សប្រឆាំងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនឹងបិទបញ្ចប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ១២ឆ្នាំ របស់លោក Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃទី០៣ មិថុនា។ ក្រោមការបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមាន ៨គណបក្សចូលរួម មេដឹកនាំគណបក្ស Yesh Atid លោក Yair Lapid និងមេដឹកនាំគណបក្ស Yamina លោក Naftali Bennett នឹងប្ដូរវេនម្នាក់ម្ដង ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលចម្រុះរបស់បក្សប្រឆាំងនៅត្រូវឆ្លងកាត់អនុម័តយល់ព្រមពីសភាអ៊ីស្រាអែលជាមុនសិន នៅក្នុងរយៈពេល១០ថ្ងៃរាប់ចាប់ពីថ្ងៃព្រហស្បតិ៍នេះ។ លោក Benjamin Netanyahu ក៏ត្រូវបានគេជឿជាក់ដែរថានឹងប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យសមាជិកសភាបោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ៕ ប្រភព៖ Al Jazeera
-
សូមមានការប្រុងប្រយ័ត្ន! នេះគឺជាការបោកបញ្ជោតក្នុងគោលបំណងណាមួយ! សូមកុំចុចធ្វើតាមការណែនាំឱ្យសោះ!

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២ មិថុនា ២០២១

របាយការណ៍នៅថ្ងៃទី២ មិថុនា ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ ៧២៩ករណី និងជាសះស្បើយ ៧២១នាក់។ អ្នកឆ្លងសរុប ៣២១៨៩នាក់ អ្នកជាសះស្បើយ ២៤៧៦៣នាក់ អ្នកស្លាប់ ២៣៦នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣ មិថុនា ២០២១