-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣២នាក់ នៅខេត្តកំពង់ចាម

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦នាក់ នៅខេត្តកែប រកឃើញថ្ងៃទី២ មិថុនា ២០២១

-
ហេតុអ្វីអាមេរិកចោទប្រកាន់កម្ពុជាអំពីមូលដ្ឋានយោធាចិននៅរាម?

ចំណុចសំខាន់បំផុត គឺអាមេរិកចង់ដាក់មូលដ្ឋានយោធានៅលើទឹកដីកម្ពុជា។ អាមេរិកកំពុងស្វែងរកទីតាំងដាក់មូលដ្ឋានយោធាបន្ថែមទៀត ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនសំដៅទប់ស្កាត់ឥទ្ធិពលចិន។ ជាក់ស្ដែង ប្រទេស Palau បានអញ្ជើញអាមេរិកឱ្យសាងសង់មូលដ្ឋានយោធាលើទឹកដីខ្លួន បន្ទាប់ពីប៉ាគីស្ថានបដិសេធសំណើរបស់អាមេរិក។ ទោះបីមានការបិទមូលដ្ឋានទ័ពរាប់រយនៅអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន អាមេរិកនៅមានមូលដ្ឋានទ័ពជិត ៨០០កន្លែងទៀតនៅ ៧០ប្រទេស។ ការចោទប្រកាន់ និងការប្រឌិតជាបន្តបន្ទាប់នូវវត្តមានរបស់មូលដ្ឋានយោធាចិន បានដាក់សម្ពាធឱ្យកម្ពុជាបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ មធ្យោបាយតែមួយគត់ដើម្បីឱ្យកម្ពុជាស្អាតស្អំ គឺអនុញ្ញាតឱ្យអាមេរិកដាក់មូលដ្ឋានយោធានៅកម្ពុជា ដែលនេះជាទង្វើបំពានរដ្ឋធម្មនុញ្ញសុទ្ធសាធ។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៧ នាក់ នៅខេត្តត្បូងឃ្មុំ រកឃើញថ្ងៃទី១ មិថុនា ២០២១

-
ស្រែអំបិល កោះកុង📍

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៥នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី២ មិថុនា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០នាក់ និងជាសះស្បើយចំនួន ៣នាក់ នៅខេត្តប៉ៃលិន

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២ មិថុនា ២០២១

១. លោក នេត្រ ភក្ត្រា៖ ប្រាសាទចំនួន ៨៥៧ទីតាំង ត្រូវបានរកឃើញក្នុងតំបន់ការពារធម្មជាតិ ខណៈចំនួនបុរាណដ្ឋានអាចនៅមានច្រើនទៀតមិនទាន់រកឃើញ – FN ២. អាជ្ញាធរ ភ្នំពេញ ដាក់ ឱសានវាទ ១ ស ប្ដា ហ៍ ឱ្យ ម្ចាស់ បែ ចិញ្ចឹម ត្រី ផ្ទះ បណ្តែត ទឹក និង សំណង់ មិន រៀប រយ លើ ផ្ទៃ ទន្លេ ទាំងអស់ ត្រូវ រុះរើចេញ ជា បន្ទាន់ – កោះសន្តិភាព ៣. គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង ៥១ភាគរយ – រស្មីកម្ពុជា ៤. ម៉ាឡេស៊ី នឹងហៅអគ្គរដ្ឋទូតចិនសួរនាំ ក្រោយយន្តហោះយោធាចិនហោះចូលដែនអាកាសខ្លួន – Al Jazeera…
-
សាលារាជធានីភ្នំពេញ ប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឱ្យលើសពី១៥នាក់

២ មិថុនា ២០២១ សាលារាជធានីភ្នំពេញ ប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឱ្យលើសពី១៥នាក់ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣-១៦ មិថុនា ២០២១ សេចក្ដីសម្រេចបានកំណត់ដូចខាងក្រោម៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ បន្តការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ។