-
ភ្នំសំពៅ ខេត្តបាត់ដំបង 🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០៦នាក់ នៅខេត្តកំពង់ស្ពឺ

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៩ ឧសភា ២០២១

១. ការបាត់បង់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ជាដើមចមបណ្តាលឱ្យបរិមាណត្រីធ្លាក់ចុះ – ថ្មីៗ ២. កម្ពុជានាំចេញស្វាយ និងដំណាប់ស្វាយសរុបជាង ១៦០.០០០ តោន – រស្មីកម្ពុជា ៣. រដ្ឋបាល ខេត្ដ ព្រះសីហនុ កំពុង សិក្សា ពង្រីក ការ ស្ថាបនា ស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹក កខ្វក់ បន្ថែម ក្រោយ ពី ស្ថាបនា ផ្លូវ ៣៤ ខ្សែ រួចរាល់ – ភ្នំពេញបុស្តិ៍ ៤. សមាជិកអាស៊ាន ស្នើឱ្យលុបចោលទណ្ឌកម្មលក់អាវុធទៅមីយ៉ាន់ម៉ាក្នុងសេចក្តីព្រាង UNGA – Reuters ៥. សហរដ្ឋអាមេរិកប្រកាសថា នឹងដាក់ទណ្ឌកម្មបន្ថែមលើបេឡារុស ពាក់ព័ន្ធការបង្ខំយន្តហោះឱ្យចុះចត – New York Times
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧នាក់ និងជាសះស្បើយចំនួន ៨នាក់ នៅខេត្តប៉ៃលិន

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩នាក់ នៅខេត្តកំពង់ធំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧នាក់ និងជាសះស្បើយចំនួន ១៣នាក់ នៅខេត្តកំពង់ឆ្នាំង

-
ទីតាំងដែលអ្នកជំងឺកូវីដ១៩ បានចេញចូល

១. អ្នកវិជ្ជមានកូវីដ១៩ បានទៅកាន់ហាងម៉ូតូទំនើប ប្រាក់ សម្បត្តិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២៣២ កែង ១៥២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ថ្ងៃទី២៣ ឧសភា ២០២១ ២. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន M កាហ្វេ (MCafe) ខាងលិចវិទ្យាល័យវត្តកោះ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៤ កែងផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២០-២៩ ឧសភា ២០២១ សូមប្រជាពលរដ្ឋពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ
-
ស.ស.យ.ក ប្រមាណជិត ១.០០០ នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ

ស.ស.យ.ក បានចូលរួម អនុវត្ត សម្របសម្រួល និងជាឆ្អឹងខ្នងប្រកបដោយថាមពលគាំទ្រដល់យុទ្ធនាការ ចាក់វ៉ាក់សាំង ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន និង ចែកជូន នូវគ្រឿងឧបភោគបរិភោគដល់ជនងាយ រងគ្រោះ។ ការងារស្ម័គ្រចិត្តរបស់យុវជនបានលើកកម្ពស់វប្បធម៌ចែករំលែក និងជំរុញ ឱ្យមហាជន ចូលរួម ក្នុង ចលនាមនុស្សធម៌ និងកម្លាំងសាមគ្គីជាតិរឹងមាំ ឆ្ពោះ ទៅបិទបញ្ចប់ការរីករាល ដាល នៃជំងឺកូវីដ១៩។ យើងទាំងអស់គ្នាជឿជាក់លើថ្នាក់ដឹកនាំ និងជឿជាក់លើកម្ពុជា ថាយើងពិតជាអាចឆ្លងផុតស្ថានភាពដ៏លំបាកនេះ ក្នុងពេលដ៏ខ្លីខាងមុខទាំងអស់គ្នា។
-
វៀតណាម 🇻🇳 នៅថ្ងៃទី២៩ ឧសភា ប្រកាសរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលមានប្រភពមកពីឥណ្ឌា និងចក្រភពអង់គ្លេស

វៀតណាម 🇻🇳 នៅថ្ងៃទី២៩ ឧសភា ប្រកាសរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលមានប្រភពមកពីឥណ្ឌា និងចក្រភពអង់គ្លេស និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សតាមខ្យល់អាកាស។ នេះបើតាមសារព័ត៌មាន VnExpress។ វៀតណាមមានវីរុសកូវីដ១៩ ដែលមាន វ៉ារ្យ៉ង់ ៧ប្រភេទគឺ B.1.222, B.1.619, D614G, B.1.1.7 (វ៉ារ្យ៉ង់ 🇬🇧), B.3.351, A.23.1 និង B.1.617.2 (វ៉ារ្យ៉ង់ 🇮🇳) ។ វៀតណាមរកឃើញករណីឆ្លងសរុប ៦.៣៩៦ ស្លាប់ ៤៧នាក់។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១១នាក់ និងជាសះស្បើយចំនួន ៦នាក់ នៅខេត្តបាត់ដំបង
