-
អត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ នៅខេត្តបន្ទាយមានជ័យ រកឃើញថ្ងៃទី២៨ ឧសភា ២០២១

-
អាជ្ញាធរខេត្តតាកែវ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១៨នាក់ទៀត នៅថ្ងៃទី២៨ ឧសភា

-
រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៩ ឧសភា បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ដែលជាជាងមាសក្នុងផ្សារក្រុងព្រៃវែង

-
សហគមន៍ការពារធម្មជាតិ តាំងយូ ខេត្តព្រះវិហារ 🇰🇭

-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ នៅថ្ងៃទី០១ មិថុនា ២០២១ ខាងមុខនេះ។ លោកស្រី Sherman នឹងមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងបន្តជួបរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ បើតាមក្រសួងការបរទេសអាមេរិក លោកស្រី នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៉ី កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ឧសភា-៤ មិថុនា ២០២១។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១២នាក់ នៅខេត្តកំពង់ចាម រកឃើញថ្ងៃទី២៨ ឧសភា ២០២១

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៨ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី២៨ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ២នាក់ និងរបួស៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៤. កូវីដ ៥៨៨ករណី និងជាសះស្បើយ ៤១៥នាក់។ អ្នកឆ្លងសរុប ២៨៨២៥នាក់ អ្នកជាសះស្បើយ ២១៣១៥នាក់ អ្នកស្លាប់ ២០៣នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៩ ឧសភា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
យុវជនសម័យតេជោមានឱកាសគ្រប់គ្រាន់ដើម្បីកំសាន្ត និងស្វែងយល់ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា

-
រដ្ឋបាលខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្តឃុំពាមរាំង ស្រុកលើកដែក និងកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

រដ្ឋបាលខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្តឃុំពាមរាំង ស្រុកលើកដែក និងកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ឧសភា-១០ មិថុនា ២០២១ តំបន់ក្រហម៖ ផ្នែកខ្លះនៃភូមិពាមរាំងលើ ចាប់ពីព្រំប្រទល់ប៉ែកខាងជើង រហូតដល់ សាលាអន្តរជាតិចំណេះខ្ញុំ នៃភូមិពាមរាំងលើ ឃុំពាមរាំង តំបន់លឿងទុំ៖ ចាប់ពីសាលាបឋមសិក្សាភូមិថ្មី រហូតដល់ ព្រំប្រទល់ប៉ែកខាងត្បូងនៃភូមិព្រែកតាទួន ឃុំពាមរាំង តំបន់លឿង៖ ផ្នែកខ្លះនៃភូមិថ្មី ចាប់ពីព្រំប្រទល់ប៉ែកខាងជើង រហូតដល់ សាលាបឋមសិក្សាភូមិថ្មី និង ផ្នែកខ្លះនៃភូមិពាមរាំងលើ ចាប់ពីសាលាអន្តរជាតិចំណេះខ្ញុំ រហូតដល់ព្រំប្រទល់ ប៉ែកខាងត្បូង នៃភូមិពាមរាំងលើ ឃុំពាមរាំង ប្រភព៖ រដ្ឋបាលខេត្តកណ្តាល