-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៤នាក់ និងជាសះស្បើយចំនួន ២នាក់ នៅខេត្តកំពង់ស្ពឺ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥០នាក់ នៅខេត្តស្វាយរៀង រកឃើញថ្ងៃទី២៧ ឧសភា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៣នាក់ និងជាសះស្បើយចំនួន ៨នាក់ នៅខេត្តកំពង់ចាម រកឃើញថ្ងៃទី២៧ ឧសភា ២០២១

-
វឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុ

វឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០% ការងារគំនូសចរាចរណ៍សម្រេចបាន ១០០% ការងារដំឡេីងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ការងារដំឡេីងបង្គោលភ្លេីងបំភ្លឺផ្លូវសម្រេចបាន ១០០% ការងារដាំដេីមឈេីសម្រេចបាន ១០០% ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣% ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០% ការងារធ្វេីផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ សម្រេចបាន ៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។ 📷 ក្រសួងរៀបចំដែនដី
-
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) នៅថ្ងៃទី៣១ ឧសភា ២០២១ តាមរយៈប្រព័ន្ធវីដេអូ

សម្តេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថាដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ១)ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ១៩ ២)ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ៣)សារៈសំខាន់នៃការស្តារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៦នាក់ រកឃើញថ្ងៃទី២៧ ឧសភា ២០២១ និងជាសះស្បើយចំនួន ៨១នាក់ នៅខេត្តបន្ទាយមានជ័យ

-
សត្វសមុទ្រជាង ១០០.០០០ក្បាល ទាក់សំណាញ់មងស្លាប់ជារៀងរាល់ឆ្នាំ

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៧ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី២៧ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួស ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៤. កូវីដ ៥៩៩ករណី និងជាសះស្បើយ ៥០២នាក់។ អ្នកឆ្លងសរុប ២៨២៣៧នាក់ អ្នកជាសះស្បើយ ២០៩០០នាក់ អ្នកស្លាប់ ១៩៦នាក់ ចេញផ្សាយ ១២:២០ ថ្ងៃទី២៨ ឧសភា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរី 🇸🇾 សម្រាប់អាណត្តិទី៤

Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរី 🇸🇾 សម្រាប់អាណត្តិទី៤។ នេះបើតាមសារព័ត៌មាន Reuters នាព្រឹកថ្ងៃទី២៨ ឧសភា ២០២១។ អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីជាដើមបានចោទប្រកាន់ថា វាជាការបោះឆ្នោតមិនសេរី និងយុត្តិធម៌ បើទោះបីជាប្រជាជនស៉ីរីជាង ១៤លាននាក់ ស្មើ៧៨ភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតសរុបបានចូលរួមក៏ដោយ។ ស៊ីរីមិនទាន់មានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយនៅឡើយទេ។ សង្គ្រាមផ្ទុះឡើងអំឡុងបដិវត្តន៍ផ្កាម្លិះកាលពីឆ្នាំ២០១១ រហូតមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សជាង ៣៨៨.០០០នាក់ ប្រជាជនរាប់លាននាក់ទៀតរត់ភៀសខ្លួន និងហេដ្ឋរចនាសម្ព័ន្ធស្ទើរគ្រប់ខេត្តក្រុង បានបំផ្លិចបំផ្លាញរាបដល់ដី។ Assad មិនសូវជារងសម្ពាធដូចមុនទេ នៅពេលមានរុស្ស៉ីជាខ្នងបង្អែកដ៏រឹងមាំ។ 📷 Reuters