-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ១នាក់ នៅខេត្តកំពង់ឆ្នាំង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៤នាក់ រកឃើញថ្ងៃទី២៦ ឧសភា ២០២១ និងជាសះស្បើយចំនួន ១១៣នាក់ នៅខេត្តបន្ទាយមានជ័យ

-
ស្ថានទូតចិនប្រចាំនៅអាមេរិកថាការស្រាវជ្រាវប្រភពដើមនៃមេរោគកូវីដ១៩ ជាភារកិច្ចរបស់អ្នកវិទ្យាសាស្ត្រ

ស្ថានទូតចិនប្រចាំនៅអាមេរិកថាការស្រាវជ្រាវប្រភពដើមនៃមេរោគកូវីដ១៩ ជាភារកិច្ចរបស់អ្នកវិទ្យាសាស្ត្រ ហើយការប្រើប្រាស់ការស៊ើបអង្កេត ដើម្បីចំណេញនយោបាយនឹងបំផ្លាញដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ នេះបើតាម Reuters នៅថ្ងៃទី២៧ ឧសភា។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក តាមដានរកប្រភពដើមនៃកូវីដ១៩ ហើយរាយការណ៍មកកាន់លោកវិញក្នុង ៩០ថ្ងៃ។ អង្គការសុខភាពពិភពលោក WHO បានច្រានចោលអំណះអំណាងដែលថា វីរុសកូវីដ១៩ត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍ បន្ទាប់ពីអ្នកជំនាញរបស់ WHO បានធ្វើដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃទៅប្រទេសចិន ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃជំងឺកូវីដ១៩ក្នុងទីក្រុងវូហាន។ WHO ធ្លាប់បានបញ្ជាក់ថា វាមានលទ្ធភាពខ្ពស់ជាទីបំផុត ដែលវីរុសកូរ៉ូណាមានប្រភពដើមចេញពីសត្វ រួចទើបចម្លងទៅកាន់មនុស្ស។ ប្រភព៖ Reuters
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៩៩នាក់ នៅរាជធានីភ្នំពេញ រកឃើញថ្ងៃទី២៦ ឧសភា ២០២១

-
ប្រធានាធិបតីម៉ាលី 🇲🇱 លោក Bah N’Daw និងនាយករដ្ឋមន្រ្តី លោក Moctar Ouane នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានយោធាដោះលែងវិញហើយ

-
អូស្រ្តាលី 🇦🇺 ប្រកាសបិទស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល ដោយលើកឡើងពីកង្វល់បញ្ហាសន្ដិសុខ និងសុវត្ថិភាពរបស់មន្ដ្រីការទូតរបស់ខ្លួន

អូស្រ្តាលី 🇦🇺 ប្រកាសបិទស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល ដោយលើកឡើងពីកង្វល់បញ្ហាសន្ដិសុខ និងសុវត្ថិភាពរបស់មន្ដ្រីការទូតរបស់ខ្លួន ខណៈដែលអាមេរិក និងអង្គការ NATO នឹងដកកម្លាំងទ័ពចេញទាំងស្រុងនៅថ្ងៃទី១១ កញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Diplomat កាលពីថ្ងៃទី២៦ ឧសភា។ ស្ថានទូតនានា បាននិងកំពុងបញ្ជូនមន្ដ្រីការទូតរបស់ខ្លួនត្រលប់ទៅប្រទេសកំណើតវិញជាបណ្ដើរៗ និងជំរុញឱ្យប្រជាជនរបស់ខ្លួនពិចារណាចាកចេញពីអាហ្វហ្កានីស្ថាន 🇦🇫 ខណៈក្រុមឧទ្ទាមតាលីបង់បង្កើនការវាយប្រហារខិតចូលជិតរដ្ឋធានីកាប៊ុល។ ក្រសួងការបរទេសអាហ្វហ្កានីស្ថានបានប្តេជ្ញាបន្តការពារសន្តិសុខជូនមន្រ្តីការទូតបរទេស ព្រមទាំងសង្ឃឹមថាអូស្ត្រាលីនឹងពិចារណាផ្លាស់ប្តូរជំហររបស់ខ្លួនវិញ។ ប្រភព៖ The Diplomat
-
ការគ្រប់គ្រងទឹកកខ្វក់ ជាផ្នែកមួយដ៏សំខាន់នៃទីក្រុងបៃតង🌳

-
សមាជិកសភាជាន់ទាបអាមេរិក 🇺🇸 បានណែនាំច្បាប់ថ្មីឈ្មោះថា “ការធានាភាពជាអ្នកដឹកនាំនិងការចូលរួមជាសកលរបស់អាមេរិក”

-
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានថ្លែងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃទី២៦ ឧសភាថា អ្នកកាសែតប្រឆាំង Roman Protasevich ដែលត្រូវបានចាប់ខ្លួន

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានថ្លែងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃទី២៦ ឧសភាថា អ្នកកាសែតប្រឆាំង Roman Protasevich ដែលត្រូវបានចាប់ខ្លួន បានរៀបចំផែនការបះបោរបង្ហូរឈាមមួយ ប៉ុន្តែ Lukashenko មិនទាន់បានផ្តល់ព័ត៌មានលម្អិតជុំវិញផែនការនេះឡើយ។ ការអំពាវនាវឱ្យដោះលែងអ្នកកាសែតរូបនេះ និងសំណើរបិទជើងហោះហើរបេឡារុសរបស់លោកខាងលិច ក៏ត្រូវបានលោក Lukashenko មើលឃើញថាជាការបង្កាត់ភ្លើងសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលលោក។ Roman Protasevich ដែលជាអ្នកកាសែតប្រឆាំងប្រធានាធិបតីបេឡារុស ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ឧសភា បន្ទាប់ពីយន្ដហោះដែលគាត់ជិះត្រូវបានបង្ខំឱ្យចុះចតនៅទីក្រុង Minsk បេឡារុស ក្រោយមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្ដហោះនោះ។ ប្រភព៖ Reuters
-
ទំនិញ និងសាច់បង្កក ចំនួន៣៥កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាតឱ្យចរាចរនៅលើទីផ្សារកម្ពុជាវិញ ក្រោយតេស្ដគ្មានវិជ្ជមានជំងឺកូវីដ១៩
