-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៥នាក់ នៅខេត្តព្រះសីហនុ រកឃើញថ្ងៃទី២៤ ឧសភា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៩នាក់ នៅខេត្តតាកែវ រកឃើញថ្ងៃទី២៤ ឧសភា ២០២១

-
អំបិលឬស្សី ជាផលិតផលសុខភាពដែលពេញនិយមខ្លាំងនៅកូរ៉េ និងមានតម្លៃថ្លៃចាប់ពី ១៧៩-២២៤ដុល្លារក្នុង ១គីឡូក្រាម

ដំណើរការផលិតត្រូវការពេលពី ៤០-៥០ថ្ងៃ។ គេច្រកអំបិលឱ្យហាប់ណែនក្នុងបំពង់ឬស្សីដែលមានអាយុជាង ៣ឆ្នាំ រួចដុតកម្ដៅកម្រិត ៨០០អង្សាររយៈពេល ១២-១៤ម៉ោង។ បន្ទាប់មក គេត្រូវដំបំបែក ហើយច្រកអំបិលនោះចូលក្នុងបំពង់ឬស្សីវិញ ដើម្បីយកទៅដុត ៩ដងទៀត ដែលលើកចុងក្រោយ ត្រូវដុតក្នុងកម្រិត ១.០០០អង្សារ ក្នុងឡពិសេស។ ការដុតកម្ដៅនេះធ្វើឱ្យអំបិល និងសារធាតុចិញ្ចឹមផ្សេងៗក្នុងឬស្សីរលាយចូលគ្នាបានយ៉ាងល្អ បង្កើតជារសជាតិថ្មីប្លែកពីអំបិលធម្មតា។ សព្វថ្ងៃ អំបិលឬស្សីនេះ ត្រូវបានប្រើប្រាស់ក្នុងការចម្អិនអាហារ ថ្នាំដុសធ្មេញ សាប៊ូ និងជាឱសថផ្សេងៗដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងសុខភាពស្បែក។ ក្រុមហ៊ុនកូរ៉េ អ៊ីនសាងហ្កា ដែលល្បីខាងផលិតអំបិលឬស្សី អាចរកចំចំណូលបានដល់ទៅ ២៤លានដុល្លារក្នុងឆ្នាំ ២០១៧ ពីការនាំចេញផលិតផលទាំងនេះ។ ប្រភព៖ Business Insider
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៤ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី២៤ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ៥៦៨ករណី និងជាសះស្បើយ ៦៦៣នាក់។ អ្នកឆ្លងសរុប ២៦៣២៩នាក់ អ្នកជាសះស្បើយ ១៩០២២នាក់ អ្នកស្លាប់ ១៨៣នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៥ ឧសភា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
មុខរបរ និងការងារ

-
ប្រធានាធិបតីម៉ាលី 🇲🇱 លោក Bah N’Daw, នាយករដ្ឋមន្ដ្រី លោក Moctar Ouane និងរដ្ឋមន្ដ្រីការពារជាតិ លោក Souleymane Doucore ត្រូវបានចាប់ និងឃុំខ្លួននៅឯមូលដ្ឋានយោធា Kati នៅក្បែររដ្ឋធានី Bamako

ហេតុការណ៍នេះកើតឡើង ២ម៉ោងបន្ទាប់ពីមន្ត្រីយោធាសំខាន់ៗ ២រូបបានបាត់បង់មុខតំណែង ក្រោយពីរុះរើគណៈរដ្ឋមន្រ្តី។ នេះបើតាមសារព័ត៌មាន DW នៅថ្ងៃទី២៥ ឧសភា។ អង្គការសហប្រជាជាតិ 🇺🇳 សហភាពអាហ្វ្រិក និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានថ្កោលទោសចំពោះការចាប់ខ្លួននេះ។ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានបង្ហោះសារក្នុងគណនី Twitter សម្ដែងពីក្ដីបារម្ភចំពោះការឃុំឃាំងនេះ និងអំពាវនាវឱ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ។ រដ្ឋាភិបាលបណ្ដោះអាសន្នដែលដឹកនាំដោយ Bah N’Daw នេះត្រូវបានរៀបចំឡើងនៅខែកញ្ញា ២០២០ បន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារបង្ខំឱ្យលោកប្រធានាធិបតី Ibrahim Bouboucar Keita លាលែងពីតំណែងប្រធានាធិបតី។ ការចាប់ខ្លួនមេដឹកនាំកំពូលនេះអាចប៉ះពាល់ទៅដល់ជោគវាសនានៃប្រទេសម៉ាលី ដែលកំពុងប្រឈមនឹងបញ្ហាសន្តិសុខ បម្រែបម្រួលអាកាសធាតុ អាហារ កសិកម្ម និងវិបត្តិកូវីដ១៩។ ប្រភព៖ DW
-
ស្ថានភាពធាតុអាកាស ២៦ ឧសភា-១ មិថុនា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៦នាក់ និងជាសះស្បើយចំនួន ៧នាក់ នៅខេត្តបាត់ដំបង

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៤ ឧសភា ២០២១

១. វិស័យដឹកជញ្ជូន ចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញ ក្រោយវិធានការរបស់រដ្ឋាភិបាលត្រូវបានបន្ធូរបន្ថយ – កោះសន្តិភាព ២. កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប សំរេចបានជាង ៩០ភាគរយ លើការសាងសង់ផ្លូវបេតុង ៨ខ្សែក្នុងក្រុងសៀមរាប – រស្មីកម្ពុជា ៣. ពលករស្របច្បាប់កម្ពុជាអាចផ្តើមទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលថៃ នៅពីរសប្តាហ៍ខាងមុខ – RFI ៤. លោកស្រី ស៊ូ ជី បង្ហាញខ្លួននៅតុលាការជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ – Reuters ៥. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ការបិទប្រទេសទាំងស្រុងអាចធានាសុវត្ថិភាព តែសេដ្ឋកិច្ចម៉ាឡេស៊ីអាចនឹងដួលរលំ – CNA