-
អ្នកជំងឺកូវីដ១៩ បានទៅ

១.ហាងកាត់សក់ Taper Barbershop (នៅជិត ស្ថានីយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ) ផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថ្ងៃទី១៦ ឧសភា ចន្លោះម៉ោង ១០ ទៅ ១១ ព្រឹក។ ២.វត្តសារាវ័នតេជោ កុដិលេខ២៥ ៣. កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម នៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី) ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋដែលបានទីតាំងខាងលើនេះ សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤៥នាក់ នៅរាជធានីភ្នំពេញ រកឃើញថ្ងៃទី២៣ ឧសភា ២០២១

-
ក្រសួងការងារ អនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិកឈប់សម្រាកចំនួន ១ថ្ងៃ នៅថ្ងៃចាក់វ៉ាក់សាំងដូសទី២

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១១នាក់ រកឃើញថ្ងៃទី២៣ ឧសភា ២០២១ និងជាសះស្បើយចំនួន ៧៥នាក់ នៅខេត្តបន្ទាយមានជ័យ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២០នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី២៣ ឧសភា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៥នាក់ នៅខេត្តកំពង់ចាម រកឃើញថ្ងៃទី២៣ ឧសភា ២០២១

-
រូបមន្ត “សហគមន៍ស្វ័យគ្រប់គ្រង”

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៣នាក់ នៅខេត្តតាកែវ រកឃើញថ្ងៃទី ២៣ ឧសភា ២០២១

-
ប្រជាជនវៀតណាមជាង ៦៩,២លាននាក់បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បើទោះបីជាមានការរីករាលដាលជំងឺកូវីដ១៩សារជាថ្មីក៏ដោយ ព្រោះការចូលរួមបោះឆ្នោតនេះ គឺជាកាតព្វកិច្ចរបស់ពួកគេ

ថ្ងៃទី២៣ ឧសភា ប្រជាជនវៀតណាមជាង ៦៩,២លាននាក់បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បើទោះបីជាមានការរីករាលដាលជំងឺកូវីដ១៩សារជាថ្មីក៏ដោយ ព្រោះការចូលរួមបោះឆ្នោតនេះ គឺជាកាតព្វកិច្ចរបស់ពួកគេ។ មុនពេលបោះឆ្នោត លោក វង់ ឌិញ ហ៊ូ (Vong Dinh Hue) ជាប្រធានរដ្ឋសភាវៀតណាមក៏បានលើកឡើងថា “ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋគ្រប់រូបដែលមានសិទ្ធិបោះឆ្នោតដឹងពីកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាម្ចាស់ប្រទេស ចូលរួមបោះឆ្នោតដើម្បីជ្រើសរើសបេក្ខជនដែលគួរឱ្យទុកចិត្ត និងសក្ដិសមបំផុត តំណាងឱ្យសម្លេងរបស់ពួកគេ។” បេក្ខភាពតំណាងរាស្រ្តសរុប៨៦៨នាក់ បានឈរឈ្មោះក្នុងការប្រជែងយកកៅអីសភាវៀតណាម ដែលមាន ៥០០អាសនៈ។ ការបោះឆ្នោតនេះធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង។ ប្រភព៖ Reuters
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៣ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី២៣ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៥៥៦ករណី និងជាសះស្បើយ ៦៥៨នាក់។ អ្នកឆ្លងសរុប ២៥៧៦១នាក់ អ្នកជាសះស្បើយ ១៨៣៥៩នាក់ អ្នកស្លាប់ ១៧៩នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៤ ឧសភា ២០២១