-
អ្នកជំងឺកូវីដ១៩ បានប្រាប់ថាបានជូនប្រពន្ធទៅសម្រាលកូន នៅមន្ទីរសំរាកព្យាបាល និងសម្ភព សុភ វិជ័យស្ថិតនៅផ្លូវលេខ ២៧១

អ្នកជំងឺកូវីដ១៩ បានប្រាប់ថាបានជូនប្រពន្ធទៅសម្រាលកូន នៅមន្ទីរសំរាកព្យាបាល និងសម្ភព សុភ វិជ័យស្ថិតនៅផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ អ្នកជំងឺបានអះអាងថា មានគ្រូពេទ្យ០៧នាក់ បានចូលរួមវះកាត់សម្រាលកូនឲ្យប្រពន្ធរបស់គាត់ ប៉ុន្តែម្ចាស់ទីតាំង មិនទទួលស្គាល់ និងចូលរួមសហការផ្ដល់ព័ត៌មានអ្វីឡើយ។ ប្រជាពលរដ្ឋ ដែល បានទៅ មន្ទីរសំរាកព្យាបាល និងសម្ភព សុភ វិជ័យ ចាប់ពីថ្ងៃទី១០-១៩ ឧសភា តទៅ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។
-
រដ្ឋបាលខេត្តប៉ៃលិន ផ្អាកដំណើរការជាបណ្តោះអាសន្ននូវទីតាំង ចំនួន ០៤

រដ្ឋបាលខេត្តប៉ៃលិន ផ្អាកដំណើរការជាបណ្តោះអាសន្ននូវទីតាំង ចំនួន ០៤ ចាប់ពីថ្ងៃទី១៩ ឧសភា រហូតដល់មានការជូនដំណឹងជាថ្មី ៖ ១. សណ្ឋាគារ និងអាហារដ្ឋាន មាស សោភា ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ២. សណ្ឋាគារ និងអាហារដ្ឋាន ប៉ៃលិន ស៊ីធី ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ៣. ដេប៉ូចែកចាយថ្នាំកសិកម្ម និងលក់គ្រាប់ពូជ ឈ្មោះ ហ៊ុយ ស្ថិតនៅភូមិដីក្រហម សង្កាត់ អូរតាវ៉ៅ ៤. ដេប៉ូចែកចាយថ្នាំកសិកម្មឈ្មោះ ស៊ុយ ចន្ទី ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក។ ១៩ ឧសភា ២០២១
-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅសាលា S.C.I.A (Singapore Cambodia International Academy) នៅសង្កាត់បឹងកក់២

អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅសាលា S.C.I.A (Singapore Cambodia International Academy) នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺមានចំនួន០២នាក់ ។ ប្រជាពលរដ្ឋ ដែល បានទៅសាលា S.C.I.Aចាប់ពីថ្ងៃទី១០-១៩ ឧសភា តទៅ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។
-
អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងដូសទី២ នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥នាក់ នៅខេត្តត្បូងឃ្មុំ រកឃើញថ្ងៃទី១៨ ឧសភា ២០២១

-
រដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយកំណត់តំបន់លឿង និងតំបន់លឿងទុំ

“តំបន់លឿងទុំ” រួមមាន៖ ខណ្ឌច្បារអំពៅ៖ ផ្នែកខ្លះនៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយយឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌទូលគោក៖ ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌពោធិ៍សែនជ័យ៖ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌប្ញស្សីកែវ៖ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌមានជ័យ៖ ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ក្រៅពីភូមិសាស្ត្រដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ ភូមិសាស្ត្រទាំងអស់ផ្សេងទៀតត្រូវបានកំណត់ជា “តំបន់លឿង” ។ ១៩ ឧសភា ២០២១
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២១នាក់ នៅខេត្តកំពង់ឆ្នាំង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៩១នាក់ នៅរាជធានីភ្នំពេញ រកឃើញថ្ងៃទី១៨ ឧសភា ២០២១

-
រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ននូវទីតាំងផ្ទះចំនួន ១៧ខ្នង

-
ប្រទេសជិតខាងយើង អាចនាំចេញផ្លែឈើចេញទៅក្រៅដោយមិនចាំបាច់ឆ្លងកាត់ម៉ាស៊ីនលាងដោយទឹកក្តៅនោះទេ

ប្រទេសជិតខាងយើង អាចនាំចេញផ្លែឈើចេញទៅក្រៅដោយមិនចាំបាច់ឆ្លងកាត់ម៉ាស៊ីនលាងដោយទឹកក្តៅនោះទេ ហើយការណ៍នេះបានកាត់បន្ថយចំណាយដើមទុនបានច្រើន ដោយពួកគេប្រើការស្រោបផ្លែឈើដោយក្រដាសពីរជាន់ ដើម្បីការពារផ្លែឈើពីសត្វដង្កូវ ឬរុយជាដើម។ សូមមន្ត្រីមានសមត្ថកិច្ចពិចារណាលើបញ្ហាបច្ចេកទេសនេះ ដើម្បីឱ្យស្វាយរបស់កម្ពុជាអាចនាំចេញទៅក្រៅប្រទេសបានច្រើន។