-
អ្នកជំងឺកូវីដ១៩ បានទៅកន្លែងលក់អាហារស្ថិតនៅលើផ្លូវ ១០៨ នៅជាប់ខាងកើតអគារកាណាឌីយ៉ា និងអគារការិយាល័យ RainTree

-
ស្ថាបនិកក្រុមហ៊ុន TexFad នៃប្រទេសអ៊ូហ្កានដាលោក គីម៉ានី ម៉ូទូរី បានកែច្នៃសំណល់ដើមចេករាប់ពាន់តោនជាសរសៃអំបោះ សំរាប់ត្បាញជាវត្ថុប្រើប្រាស់ច្រើនយ៉ាង

ស្ថាបនិកក្រុមហ៊ុន TexFad នៃប្រទេសអ៊ូហ្កានដាលោក គីម៉ានី ម៉ូទូរី បានកែច្នៃសំណល់ដើមចេករាប់ពាន់តោនជាសរសៃអំបោះ សំរាប់ត្បាញជាវត្ថុប្រើប្រាស់ច្រើនយ៉ាងដូចជាកម្រាល និងសក់សប្បនិម្មិតជាដើម។ សិប្បកម្មនេះ បានជួយកាត់បន្ថយសំណល់ដើមចេក និងបង្កើតការងារជូនប្រជាកសិករក្នុងតំបន់។ វិធីធ្វើគឺ គេពុះដើមចេកជាបំណែកៗ និងហាលថ្ងៃឱ្យស្ងួត។ បន្ទាប់មក គេដាក់វាចូលម៉ាស៊ីនចំរៀក ដើម្បីចំរាញ់ជាសរសៃល្អិតៗ និងធន់។ គេហាលសរសៃនោះម្តងទៀត រួចជ្រលក់ពណ៌ជាការស្រេច។ ម៉ាស៊ីនច្រៀកជជុះមួយគ្រឿងមានតម្លៃជាង ១.០០០ដុល្លារ ឯម៉ាស៊ីនថ្មីជាង ១០.០០០ ដុល្លារ។ ប្រភព៖ Business Insider
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៥នាក់ នៅខេត្តតាកែវ រកឃើញថ្ងៃទី១៨ ឧសភា ២០២១

-
ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ទៀត នៅក្រុងប៉ោយប៉ែត រកឃើញថ្ងៃទី១៨ ឧសភា

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១៨ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី១៨ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ២នាក់ និងរបួស ១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៣៩៣ករណី និងជាសះស្បើយ ៦១២នាក់។ អ្នកឆ្លងសរុប ២៣២៨២នាក់ អ្នកជាសះស្បើយ ១៤៩៥៥នាក់ អ្នកស្លាប់ ១៥៩នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៩ ឧសភា ២០២១
-
“ការអប់រំអក្ខរកម្មឌីជីថល និងអក្ខរកម្មព័ត៌មាន មានសារសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា”

ពិធីបណ្តែតទឹករូបព្រះ Dashama ទៅក្នុងទន្លេ។ជាប្រពៃណីមួយ របស់ប្រជាជនឥណ្ឌា។ ឆ្នាំនេះ ដោយសារប្រជាជនមួយចំនួនមិនអាច ឬមិនហ៊ានចុះទៅក្នុងទឹកទន្លេ ពួកគេបានដាក់រូបទាំងនោះនៅលើ មាត់ច្រាំងទន្លេ Sabamarti។ ដោយឡែក អ្នកនិយមលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចែកចាយព័ត៌មានប្រឌិត ដោយនិយាយថាប្រជាជនឥណ្ឌានាំគ្នាបោះចោលរូបព្រះ ដោយសារ ខឹងព្រះមិនជួយព្យាបាលជំងឺកូវីដ-១៩។ ដូចនេះសូមបងប្អូន មេត្តាពិនិត្យ តាមដាន និងស្វែងយល់ប្រភពព័ត៌មាន។ ✍🏽 Vathana Sann
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាម្ចាស់កន្លែងវេរលុយ “រក្សា សិលា” ដែលស្ថិតនៅផ្ទះលេខ ៥B ផ្លូវលេខ ៧០៥ សង្កាត់បឹងទំពុន ចាប់ពីថ្ងៃទី១០-១៧ ឧសភា ២០២១

-
រដ្ឋមន្រ្តីការបរទេសកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១

រដ្ឋមន្រ្តីការបរទេសកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវបទពិសោធន៍ដ៏សំខាន់ក្នុងការដោះស្រាយជម្លោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ៖ ១. តម្រូវឱ្យឈប់មានការប្រើអំពើហឹង្សារ ២. គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយមានការជួយជ្រោមជ្រែងពីអាស៊ាន ៣. អនុញាត្តិឱ្យការផ្តល់ជំនួយមនុស្សធម៌អាចប្រព្រិត្តបាន។ ជារួម កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ (normalcy)។
-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅហាង DOLCE & GABBANA នៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ

អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅហាង DOLCE & GABBANA នៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ ហើយទៅទិញអាហារនៅកន្លែងលក់អាហារស្ថិតនៅលើផ្លូវ ១០៨ នៅជាប់ខាងកើតអគារកាណាឌីយ៉ា និងអគារការិយាល័យ RainTree ។ ប្រជាពលរដ្ឋដែលបានទៅហាង DOLCE & GABBANA និងហាងអាហារដែលស្ថិតនៅផ្លូវ១០៨ ចាប់ពីថ្ងៃទី០៥-១៥ ឧសភា សូមដាក់ខ្លួន ដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។