-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៧ ឧសភា ២០២១

១. អ្នកជំនាញកសិកម្ម៖ កម្ពុជា គួរ មាន ផែនការ ផលិត ទុរេន ១ លាន តោន នៅ ឆ្នាំ ២០២៥ អាច រក ចំណូល រាប់ ពាន់ លាន ដុល្លារ សំរាប់ ជាតិ – កោះសន្តិភាព ២. មគ្គទេសក៍ទេសចរណ៍ អាចប្រឈមនឹងភាពខ្វះខាតក្រោយពេលវិស័យនេះត្រឡប់ទៅរកសភាពដើមវិញ – AMS Economy ៣. ត្រីមាសទី១ក្នុងឆ្នាំនេះ ក្រសួងព័ត៌មានរកឃើញការប្រឌិតព័ត៌មានក្លែងក្លាយចំនួនជាង៥០០ ករណី – RFI ៤. UNICEF ស្នើប្រទេសអ្នកមាន បរិច្ចាគវ៉ាក់សាំងឱ្យ COVAX ខណៈការផ្គត់ផ្គង់ពីឥណ្ឌាជួបបញ្ហា – AP ៥. ថៃមានអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃដល់ទៅជិត១ម៉ឺននាក់ ក្រោយផ្ទុះករណីឆ្លងក្នុងពន្ធនាគារ – Xinhua
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤នាក់ និងជាសះស្បើយចំនួន ៣នាក់ នៅខេត្តបាត់ដំបង

អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤នាក់ និងជាសះស្បើយចំនួន ៣នាក់ នៅខេត្តបាត់ដំបង រកឃើញថ្ងៃទី១៧ ឧសភា ២០២១ ១. ឈ្មោះ គង់ រតនា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ជាកម្មករសំណង់ ២. ឈ្មោះ រ៉ូ សុឡាត់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ៣. ឈ្មោះ ឆិល អែម ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី ៤. ឈ្មោះ ថន សុខធា ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ជាកម្មករបេះម្ទេស
-
រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៣នាក់ នៅថ្ងៃទី១៧ ឧសភា

-
អ្នកខ្លះទុកដាក់សំរាមបានត្រឹមត្រូវហើយ តែអេតចាយគាត់កាយ 😩

-
សេចក្តីរាយការណ៍ពីប្រជាជន និងអាជ្ញាធរមូលដ្ឋាន

មានការដ្ឋានច្រើនជាង ៤កន្លែង នៅភូមិអូផ្ដៅ និងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កបញ្ហាដល់ទឹកស្ទឹងព្រែកត្នោត។ ការដ្ឋានខ្លះមានអាជ្ញាប័ណ្ណធ្វើតែលើគោកទេ តែបែរជាលួចបូមយកខ្សាច់ក្នុងស្ទឹងទៅវិញ ដែលករណីនេះធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ទឹកស្អាត ជាពិសេសគឺការបាត់បងចំណូលរដ្ឋយ៉ាងច្រើនតាមរយៈការបង់ពន្ធ។ 📷 FN
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្អាកសេវាផ្សាយពាណិជ្ជកម្មរបស់យូធូប-YouTube

-
អ្នកជំងឺកូវីដ១៩ ចំនួន ០៦នាក់គឺជាបុគ្គលិកធ្វើការនៅឱសថស្ថាន អរុណរស្មីថ្មី នៅ ផ្លូវលេខ ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន

-
អ្នកជំងឺកូវីដ១៩ ទៅហាងលក់ខោអាវ PADINI Concept Store ជាន់ក្រោម ក្នុងផ្សារទំនើប Aeon 2

អ្នកជំងឺកូវីដ១៩ ទៅហាងលក់ខោអាវ PADINI Concept Store ជាន់ក្រោម ក្នុងផ្សារទំនើប Aeon 2 ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានប៉ះពាល់ជាមួយមនុស្ស ០៣នាក់។ ប្រជាពលរដ្ឋដែលបានទៅហាង PADINI សាខា Aeon2 ចាប់ពីថ្ងៃទី១៣ ឧសភា ម៉ោង១៥៖៤២នាទី សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៨នាក់ និងជាសះស្បើយចំនួន ៨នាក់ នៅខេត្តកំពង់ស្ពឺ រកឃើញនៅថ្ងៃទី១៦ ឧសភា ២០២១

-
រាជរដ្ឋាភិបាល ចេញសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
