-
អ្នកជំងឺកូវីដ១៩ ទៅចាក់វ៉ាក់សាំង ដូសទី១ នៅទីតាំងខាងលើនេះ នៅលេខរៀងទី 046689 នៅវត្តទួលសង្កែ នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ

-
អ្នកជំងឺកូវីដ១៩ ទៅហាងកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ ក្រោយ សាលាវ៉ាន់ដា នៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក

អ្នកជំងឺកូវីដ១៩ ទៅហាងកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ ក្រោយ សាលាវ៉ាន់ដា នៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជារៀងរាល់ថ្ងៃ ក្នុងចន្លោះម៉ោង ១០ -១១ ព្រឹក។ ប្រជាពលរដ្ឋដែលបានទៅ ហាងកាហ្វេដូងវីនវីន សាខាទី៣ ចាប់ពីថ្ងៃទី១០-១៧ ឧសភា សូមដាក់ខ្លួន ដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។
-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី សម្តែងសេចក្តីសោកសង្រេងពេលទទួលដំណឹងអំពីមរណភាពរបស់អ្នកគ្រូ ឱម យុវណ្ណា ហៅអ្នកគ្រូស្រី កាលពីថ្ងៃទី១៧ ឧសភា វេលាម៉ោង ៣ទៀបភ្លឺ ដោយរោគាពាធ

អ្នកគ្រូឱម យុវណ្ណា ជាអតីតគ្រូបង្រៀនរបាំបុរាណ (ឯកទេស នាង) នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ព្រមទាំងធ្លាប់បានចូលរួមបង្ហាត់បង្ហាញ និងដឹកនាំការសម្តែងផ្សេងៗក្នុងក្រុមមហោស្រពបុរាណនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក។ ថ្មីៗនេះ អ្នកគ្រូគឺជាសមាជិកាមួយរូបដ៏សកម្ម ដែលបានចូលរួមជាមួយក្រុមការងារស្រាវជ្រាវឯកសាររបាំបុរាណ ដើម្បីចងក្រងឯកសារជាមូលដ្ឋាននៃរបាំបុរាណខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ មរណភាពរបស់អ្នកគ្រូ គឺជាការបាត់បង់ធនធានឆ្នើម និងសំខាន់របស់កម្ពុជា នៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។ 📷 Hun Many
-
អត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣០នាក់ នៅខេត្តព្រះសីហនុ រកឃើញថ្ងៃទី ១៦ ឧសភា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤នាក់ នៅខេត្តស្វាយរៀង រកឃើញថ្ងៃទី១៦ ឧសភា ២០២១

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែកប្រាក់កម្ចី នៅធនាគារ ស៊ិនហាន សាខាមុនីវង្ស (Shinhan Bank)

រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែកប្រាក់កម្ចី នៅធនាគារ ស៊ិនហាន សាខាមុនីវង្ស (Shinhan Bank) ស្ថិតនៅផ្ទះលេខ ៤២៣-៤២៥ ផ្លូវមន្នីវង្ស(៩៣) កែងផ្លូវ ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ចាប់ពីថ្ងៃទី៨-១៤ ឧសភា ២០២១ សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៣០នាក់ នៅរាជធានីភ្នំពេញ រកឃើញថ្ងៃទី១៦ ឧសភា ២០២១

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ដាន ចំណាន ជាអ្នកលក់ម៉ូតូ នៅកន្លែងទិញលក់ម៉ូតូ (រោងកុនគីរីរម្យ)

រកឃើញអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ដាន ចំណាន ជាអ្នកលក់ម៉ូតូ នៅកន្លែងទិញលក់ម៉ូតូ (រោងកុនគីរីរម្យ) ស្ថិតនៅផ្ទះលេខ២៦៨ ផ្លូវ២៧៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី៧-១៣ ឧសភា ២០២១ ប្រជាពលរដ្ឋពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
-
ខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៤

-
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu អះអាងថាការវាយប្រហារតាមផ្លូវអាកាសលើអគារមួយក្នុងតំបន់ហ្គាហ្សា (Gaza) ដែលមានការិយាល័យរបស់ទីភ្នាក់ងារព័ត៌មាន AP និង Al Jazeera គឺជាទង្វើស្របច្បាប់ ដោយចោទថាអគារនេះក៏មានទីស្នាក់ការក្រុមភេរវករ
