-
អត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់ នៅខេត្តត្បូងឃ្មុំ

-
🐘🍉 ព្រៃដំរីភ្នំគូលែន ស្រុកសូទ្រនិគម ខេត្តសៀមរាប📍

-
អត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ នៅភ្នំពេញចំនួន ២៥១នាក់

-
គំនិតច្នៃប្រឌិត ៣នេះ អាចជំរុញឱ្យកុមាររក្សាអនាម័យបានល្អជាងមុន និងចៀសផុតពីជំងឺផ្សេងៗ

ទី១ គឺដុំសាប៊ូ។ ក្នុងដុំសាប៊ូនីមួយៗ មានបង្កប់ប្រដាប់ក្មេងលេងមួយ ដែលជំរុញឱ្យកុមារលាងសម្អាតដៃញឹកញាប់ ដើម្បីឆាប់បានប្រដាប់លេងនោះ។ ទី២ គឺធុងលាងដៃចល័ត Happy Tap។ វាមានចំណុះដល់ទៅ ១៨លីត្រដែលអាចលាងដៃបាន១០០ដង។ សម្ភារៈនេះ បង្កភាពងាយស្រួលក្នុងការទុកដាក់ និងអាចចល័តបាន។ ទី៣ គឺកន្លែងលាងដៃ ងាយស្រួលដំឡើង មានពណ៌ចម្រុះដែលកុមារចូលចិត្ត។ ប្រភព៖ UNICEF Cambodia
-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកហាង The Pizza Company សាខា ស្ទឹងមានជ័យ ស្ថិតនៅផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៣-៧ ឧសភា ២០២១

-
ពាក្យ “កាតព្វកិច្ចឧត្តមជន” ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយបារាំង Pierre-Marc-Gaston de Le’vis (១៧៦៤-១៨៣០)

ពាក្យនេះជំរុញឱ្យមានកាតព្វកិច្ចផ្នែកមនសិការ។ បើមានសមត្ថភាពខ្ពស់ហើយ តែសុខចិត្តទៅធ្វើការងារងាយៗស្រណុកៗដោយមិនបានប្រើអស់ទេពកោសល្យរបស់ខ្លួននោះគឺស្មើនឹងមិនបានបំពេញកាតព្វកិច្ចឧត្តមជន។ ស្រមៃថា បើអភិជនរបស់កម្ពុជា ប្រកួតប្រជែងគ្នាក្នុងការបង្កើតរោងចក្រ បង្កើតការងារ បង្កើតឧស្សាហកម្មថ្មីណាមួយដែលពុំធ្លាប់មានពីមុនមកក្នុងសង្គមជាតិខ្មែរ នោះមិនដឹងជាល្អយ៉ាងណាទេ។ បច្ចុប្បន្នអភិជនកម្ពុជាចំណាយលុយរាប់សិបលានដុល្លារទៅព្យាបាលជំងឺនៅក្រៅប្រទេស។ គួរស្រមៃដែរថា បើពួកគាត់ប្រកួតគ្នាបង្កើតមន្ទីរពេទ្យ ឬមន្ទីរពិសោធន៍កម្រិតអន្តរជាតិក្នុងស្រុកមិនដឹងជាសង្គមជាតិចងចាំគាត់ប៉ុនណាទេ។ កម្ពុជាឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃច្រើនទសវត្សរ៍ ដូច្នេះប្រហែលជាតថភាពសង្គម “ប៊ិះរស់ ប៊ិះស្លាប់” បានបង្ខំឱ្យមនុស្សម្នាក់ៗខំប្រឹងយករស់តែខ្លួនឯង។ ប៉ុន្តែបច្ចុប្បន្នយើងឈានដល់សម័យសន្តិភាព និងមានកម្លាំងសេដ្ឋកិច្ចដែលត្រូវសាងស្នាដៃ និងកេរ្តិ៍ឈ្មោះដល់ជនជំនាន់ក្រោយហើយ។ អានអត្ថបទទាំងស្រុង
-
ខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៧នាក់

-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្នើឱ្យសារព័ត៌មានខ្មែរថាមស៍ ពិនិត្យនិងកែតម្រូវឡើងវិញនូវខ្លឹមសារនៃការចុះផ្សាយដែលមានលក្ខណៈញុះញង់ និងការពារក្រុមហ៊ុនមិនគោរពច្បាប់

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១០ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី១០ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ ៤៨០ករណី និងជាសះស្បើយ ៣៥០នាក់។ អ្នកឆ្លងសរុប ២០២២៣នាក់ អ្នកជាសះស្បើយ ៨១៧០នាក់ អ្នកស្លាប់ ១៣១នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១១ ឧសភា ២០២១
-
ប្រធានសមាគមជាតិវេជ្ជសាស្ត្រឥណ្ឌា Dr. Ja Jayalal ព្រមានពីការប្រើប្រាស់លាមកគោដេញកូវីដ១៩ ដោយលើកឡើងថាមិនមានភស្តុតាងវិទ្យាសាស្ត្រលើប្រសិទ្ធភាពរបស់វាទេ ផ្ទុយទៅវិញ លាមកគោមានហានិភ័យក្នុងការរាលដាលនៃជំងឺផ្សេងៗ

នៅរដ្ឋ Gujarat នៅភាគខាងលិចនៃប្រទេសឥណ្ឌា អ្នកមានជំនឿខ្លះបានទៅរោងគោម្តងក្នុងមួយសប្តាហ៍ដើម្បីយកលាមក និងទឹកនោមគោមកលាបខ្លួន សង្ឃឹមថាវានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងកូវីដ១៩ ឬជួយពួកគេឱ្យជាសះស្បើយពីកូវីដ១៩។ គិតត្រឹមថ្ងៃទី១១ ឧសភា ២០២១ ឥណ្ឌារកឃើញវិជ្ជមានកូវីដ១៩ ចំនួន២២.៦លាននាក់ ស្លាប់ជាង ២៤៦ពាន់នាក់។ 📷 Reuters