-
រដ្ឋបាលខេត្តបាត់ដំបង បិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ៥ខ្នងផ្ទះ នៅចំណុចទួលស្វាយ ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១០ ឧសភា ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃច័ន្ទបានជំរុញឱ្យអង្គការសុខភាពពិភពលោកអញ្ជើញកោះតៃវ៉ាន់ចូលរួមក្នុងកិច្ចប្រជុំមួយនៅខែឧសភានេះ

អាមេរិក និងរដ្ឋាភិបាលប្រទេសធំៗដទៃទៀតមិនមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងប្រទេសខ្លះទៀតបានសម្តែងការគាំទ្រកាន់តែខ្លាំងឡើងសំរាប់កោះតៃវ៉ាន់ក្នុងកំឡុងពេលមានជំងឺរាតត្បាត។ តើការអញ្ជើញតៃវ៉ាន់ទៅចូលរួមកិច្ចប្រជុំអន្តរជាតិមានន័យដូចម្តេច? ប្រទេសភាគច្រើនក្នុងពិភពលោក បានទទួលស្គាល់គោលនយោបាយចិនតែមួយ ដូចជាកម្ពុជាជាដើម។ សូម្បីសហរដ្ឋអាមេរិក ចាប់ផ្តើមពីសម័យប្រធានាធិបតីនិចសុន (ទសវត្សរ៍ឆ្នាំ១៩៧០) ក៏បានប្រកាសគាំទ្រនយោបាយចិនតែមួយ ដោយសារពេលនោះអាមេរិកចង់សហការជាមួយចិន ដើម្បីទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត។ កាលនោះ រដ្ឋាភិបាលតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តអាមេរិកដែលអង្គុយនៅកៅអីអង្គការសហប្រជាជាតិសុខៗ ក៏ត្រូវផ្លាស់ឱ្យចិនជំនួសវិញដែរ។ ទោះជាយ៉ាងណា ទំនាក់ទំនងចិន និងអាមេរិកមានភាពល្អក់កករដោយសារអាមេរិកគាំទ្រគោលនយោបាយចិនតែមួយ ប៉ុន្តែបន្តលក់អាវុធឱ្យតៃវ៉ាន់។ ប្រភព៖ The Hill
-
វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ចំនួន៥០ម៉ឺនដូស ដែលកម្ពុជា ទិញពីចិន បានដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង ៩:៤០នាទីព្រឹកថ្ងៃទី១១ ឧសភា

-
រដ្ឋបាលខេត្តតាកែវ បិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ចាប់ពីម៉ោង ៨៖០០ ព្រឹក ថ្ងៃទី១១ ឧសភា ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី

-
ខេត្តកំពង់ចាមបង្ហាញអត្តសញ្ញាណមនុស្ស២១នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ១៩

-
ប្រទេសដែលមានករណីឆ្លងកូវីដ១៩ ច្រើនជាងគេលើពិភពលោកគិតត្រឹមថ្ងៃទី១១ ឧសភា

-
កូវីដ១៩ នៅអាស៊ាន និងពិភពលោកគិតត្រឹមថ្ងៃទី១១ ឧសភា

-
អត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៣៥នាក់ នៅខេត្តតាកែវ រកឃើញថ្ងៃទី១០ ឧសភា ២០២១

-
ខេត្តព្រៃវែងបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម🔴) ដោយម៉ូតូផ្ទាល់ខ្លួន
