-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី៧ ឧសភា ២០២១

១. ក្រសួងអប់រំ និងស.ស.យ.ក. បង្កើតកម្មវិធី MoEYS E-Learning សម្រាប់សិស្សទី១ ដល់ទី១២ – ថ្មីៗ ២. រដ្ឋបាលរាជធានី៖ ប្រជាពលរដ្ឋទាំងអស់ក្នុងភ្នំពេញនឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាត្រឹមខែមិថុនា ២០២១ – រស្មីកម្ពុជា ៣. ក្រុមហ៊ុន ទទួលសិទ្ធិបូមប្រេងនៅកម្ពុជា កំពុងរៀបឯកសារត្រៀមនាំប្រេងឆៅទៅកាន់ទីផ្សារអន្តរជាតិ – AMS Economy ៤. ចិន និងរុស្ស៊ី ប្រកាសគាំទ្រការលុបចោលការការពារប៉ាតង់វ៉ាក់សាំងកូវីដ១៩ – AFP ៥. រុស្ស៊ីដាក់ឱ្យប្រើវ៉ាក់សាំងថ្មីឈ្មោះ Sputnik Light ជាប្រភេទចាក់តែ១ដូស ដែលមានប្រសិទ្ធភាពជិត ៨០% – CNBC
-
រថយន្តគិលានសង្គ្រោះចំនួន ៣៥/១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៧ ឧសភា ២០២១

-
លោក លី ដែលជាកសិករដាំបន្លែនៅខេត្ត សានទុង ភាគខាងជើងនៃប្រទេសចិនអាចប្រមូលទិន្នផលបន្លែប៉េងប៉ោះដល់ទៅ ៣ដងក្នុងមួយឆ្នាំ ដោយសារតែការប្រើប្រាស់បច្ចេកទេសថ្មីហៅថា “Winter Greenhouse Technology”

ផ្ទះកញ្ចក់នេះមានដំបូលកោងសង់ពីបំពង់ដែក ទប់ដោយសសរស៊ីម៉ង់ត៍ និងស្រោបដោយប្លាស្ទិក និងសម្ភារៈអ៊ីសូឡង់ពីខាងក្រៅដែលអាចរក្សាសីតុណ្ហភាពខាងក្នុងដល់ទៅ ៣៥អង្សារនារដូវរងារ។ មិនតែប៉ុណ្ណោះ លោក លី បានចិញ្ចឹមសត្វឃ្មុំធ្វើជាភ្នាក់ងារដឹកនាំគ្រាប់លម្អងសំរាប់ដើមប៉េងប៉ោះ និងការពារពីជំងឺ។ សត្វឃ្មុំ ១ក្បាលអាចដឹកនាំគ្រាប់លម្អងទៅកាន់ដើមប៉េងប៉ោះបានជាង ២.០០០ដើមក្នុង១ថ្ងៃ។ សព្វថ្ងៃ កសិកម្មបែបផ្ទះកញ្ចក់នេះមានទំហំផ្ទៃដីដល់ទៅ ៤០ម៉ឺនហិចតា និងអាចផ្គត់ផ្គង់បន្លែប៉េងប៉ោះនៅក្នុងទីផ្សារចិនភាគខាងជើងដល់ទៅ ៤.៥លានតោនក្នុងរដូវរងា។ ប្រភព៖ CGTN
-
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២នាក់ ជាជនជាតិខ្មែរ

-
លុបឈ្មោះយោធិនម្នាក់ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ

-
រកឃើញករណីវិជ្ជមាន ០៤នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើដំណើរមកពីភ្នំពេញ
-
រាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកជំងឺ ៤៤៥នាក់ ដែលទើបរកឃើញថ្មី

-
រដ្ឋបាលស្រុកគីរីវង់ ខេត្តតាកែវ រកឃើញករណីវិជ្ជមានកូវីដ១៩ម្នាក់ទៀត នៅថ្ងៃទី៧ ឧសភា ២០២១

-
សម្បត្តិវប្បធម៌ សិល្បៈ និងសាសនា នៃទឹកដីខេត្តបាត់ដំបង 🇰🇭

-
កំពង់ភ្លុក ខេត្តសៀមរាប 🇰🇭
