-
ខេត្តកំពង់ចាមដាក់ឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី៧ ឧសភា ២០២១

-
សេចក្ដីថ្លែងការណ៍រួម រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពី “ការដាក់ដំណើការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning”

-
អាជ្ញាធរខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៥នាក់ នៅស្រុកម៉ាឡៃនៅថ្ងៃទី៦ ឧសភា ២០២១

-
កូវីដ១៩នៅសៀមរាប 🦠

-
សៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ទៀតនៅថ្ងៃទី៦ ឧសភា ២០២១

១. ឈ្មោះ ថោង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ ត្រូវជាឪពុករបស់ សុជាតិ សុជាតា អាយុ២ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ មេសា ២០២១។ ២. ឈ្មោះ នឿន ម៉ាប់ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីខេត្តព្រះសីហនុជាមួយស្វាមី ត្រូវជាម្តាយរបស់ ជាន រដ្ឋា អាយុ១១ខែ ដែលវិជ្ជមានកូវីដ កាលពីថ្ងៃទី២៩ មេសា ២០២១។
-
ផែនទីតំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

-
សម្រស់ដ៏ស្រស់ត្រកាល អមដោយភ្នំព័ទ្ធជុំដោយផ្សែងអ័ព្ទ មានព្រៃព្រឹក្សា បក្សីបក្សា ចំការដំណាំគ្រប់ប្រភេទ ⛅️🌻🌳🦜🦚

-
រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៨-១៤ ឧសភា ២០២១

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី៧ ឧសភា ២០២១

១. ត្រី ៥ពាន់តោនរបស់ក្រុមអ្នកចិញ្ចឹមត្រីកម្ពុជា លក់មិនចេញ ខណៈការនាំចូលនៅតែមាន – ថ្មីៗ ២. ក្រសួង ការងារ៖ រោងចក្រ នៅ តំបន់ លឿង អាច បើក ដំណើរការ បាន តែ យក កម្មករ តែ ៥០% ធ្វើការ ហើយ ប្តូរ វេន – កោះសន្តិភាព ៣. អាជ្ញាធរសុំចិត្តពលរដ្ឋរស់នៅតំបន់ក្រហម និងលឿងទុំ កុំចេញពីផ្ទះដើម្បីប្រែក្លាយពណ៌មកធម្មតាវិញ – RFI ៤. អង្គការអន្តរជាតិជាង ២០០ កំពុងជំរុញឱ្យ UN ដាក់ទណ្ឌកម្មផ្នែកសព្វាវុធ លើប្រទេសមីយ៉ាន់ម៉ា – CNA ៥. វៀតណាម សម្រេចបន្ថែមរយៈពេលធ្វើចត្តាឡីស័កដល់ ២១ថ្ងៃសំរាប់ការមកដល់ពីបរទេស បន្ទាប់ពីការផ្ទុះករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ – Garda
-
ខេត្តបន្ទាយមានជ័យផ្អាកជាបណ្តោះអាសន្នផ្សារម៉ាឡៃ ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ
