-
រដ្ឋបាលខេត្តបាត់ដំបង បិទទីតាំងបណ្តោះអាសន្ន ឱសថស្ថានពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩ ថ្ងៃទី៥ ឧសភា ២០២១

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១នាក់ ឈ្មោះ យិន សេរី ភេទ ប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ

-
រដ្ឋបាលខេត្តព្រះវិហារផ្អាកអាជីវកម្មចំនួន៣ទីតាំង

រដ្ឋបាលខេត្តព្រះវិហារផ្អាកអាជីវកម្មចំនួន៣ទីតាំង រួមមាន៖ ១. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ហែម ភិរឹទ្ធ ស្ថិតនៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ២. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ មុំ រឹទ្ធី ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ៣. ផ្ទះសំណាក់ គីម សិរីភា ស្ថិតក្នុងភូមិងណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ប្រភព៖ សេចក្តីសម្រេចដាច់ដោយឡែកចុះថ្ងៃទី៥ ឧសភា ២០២១
-
អ្នកដំណើរទាំងអស់ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយ ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់

១. ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យដែលបានទទួលសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ២. ត្រូវមានប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ០២លើក ៣. ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ ៤. ការធ្វើដំណើរដោយមូលហេតុចាំបាច់ ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។ ៦ ឧសភា ២០២១
-
STEAM មកពីពាក្យគោលនៃមុខវិជ្ជាជាភាសាអង់គ្លេសថា Science (វិទ្យាសាស្ត្រ), Technology (បច្ចេកវិទ្យា), Engineering (វិស្វកម្ម), Art (សិល្បៈ) និងMathematic (គណិតវិទ្យា)

-
សច្ចាប្រណិធានវេជ្ជសាស្ត្រ “Hippocratic Oath” ជាសម្បថក្រមសីលធម៌ចំណាស់មួយសំរាប់ក្រុមគ្រូពេទ្យនាជំនាន់ដើម និងត្រូវបានអនុវត្តនៅគ្រប់ទីកន្លែង

អត្ថបទដើមត្រូវបានសរសេរក្នុងចន្លោះសតវត្សទី៣ និងទី៥ ជាភាសាក្រិច ដោយ ហ៊ីប៉ូក្រាតទី២ ដែលជាឥស្សរជនឆ្នើមក្នុងប្រវត្តិសាស្ដ្រនៃវេជ្ជសាស្ដ្រក្រិច ហើយក្រោយមកត្រូវបានបកប្រែជាភាសាឡាតាំងក្នុងកំឡុងឆ្នាំ១៥៩៥។ និស្សិតពេទ្យវ័យក្មេងដែលទើបចាប់ផ្ដើមអាជីពជាគ្រូពេទ្យត្រូវស្បថសច្ចាជាមុនសិន។ ខ្លឹមសារនៃសច្ចាប្រណិធាននេះរួមមាន ការព្យាបាលអ្នកជំងឺឱ្យអស់ពីលទ្ធភាព ការថែរក្សាព័ត៌មានសំងាត់របស់អ្នកជំងឺ ព្រមទាំងសច្ចាបង្រៀនចំណេះដឹងវេជ្ជសាស្ដ្រដល់អ្នកជំនាន់ក្រោយ។
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៥ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី៥ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ២. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៣. កូវីដ ៦៥០ករណី អ្នកឆ្លងសរុប ១៧៦២១នាក់ អ្នកជាសះស្បើយ ៦៨៤៣នាក់ អ្នកស្លាប់ ១១៤នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៦ ឧសភា ២០២១
-
រដ្ឋបាលខេត្តកំពង់ធំ ផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ នៅចន្លោះម៉ោង២០ (ម្ភៃ) – ៣ (បី) ចាប់ពីថ្ងៃទី០៦-១២ ឧសភា ២០២១ ក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណាលើ និងឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ

-
សម្តេចតេជោនាយករដ្ឋមន្រ្តី៖ ខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថាពុំមានកូវីដ១៩នោះទេ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
