-
រដ្ឋបាលខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ០៤នាក់

-
អ្នកបួសក្នុងព្រះពុទ្ធសាសនា មានកាតព្វកិច្ចធំៗពីរ គឺបួសដើម្បីបំពេញវិបស្សនាធុរៈ និងបួសដើម្បីបំពេញគន្ថធុរៈ

វិបស្សនាធុរៈ គឺការបំពេញនូវវិបស្សនា ការធ្វើសមាធិ ដើម្បីដុតកម្លោចនូវកិលេស ពោលគឺការកម្ចាត់ឱ្យអស់ទៅនូវ លោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខន្ធសន្តាន។ ជាទូទៅ វិបស្សនាធុរៈនេះ គឺជាកាតព្វកិច្ចរបស់ព្រះសង្ឃ ដែលមានព្រះជន្មច្រើន កម្លាំងពលំចុះខ្សោយ បញ្ញាអន់ថយ មិនអាចសិក្សារៀនសូត្រឱ្យចេះចាំនិងស្ទាត់ជំនាញនូវព្រះពុទ្ធោវាទដូចព្រះសង្ឃក្មេងៗឡើយ។ គន្ថធុរៈ ជាការបំពេញនូវព្រះបរិយត្តិ ពោលគឺជាការសិក្សារៀនសូត្រនូវ ព្រះត្រៃបិដក ធម៌វិន័យ ភាសាបាលី-សំស្ក្រឹត និងវិទ្យាផ្សេងៗ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទឱ្យយល់ពីព្រះពុទ្ធឱវាទ និងខ្លឹមសារជីវិត ដែលជាហេតុនាំឱ្យពួកគេដើរតាមគន្លងផ្លូវសុចរិត ឆ្ពោះទៅកាន់សុខសុភមង្គល។ គន្ថធុរៈនេះ គឺសំរាប់ព្រះសង្ឃវ័យក្មេង ហើយបញ្ញា និងកម្លាំងកាយ ក៏នៅខ្លាំងក្លា ដែលអាចតស៊ូនឹងភាពលំបាកក្នុងការស្វែងរកចំណេះវិជ្ជាយកទៅអប់រំនិងដឹកនាំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ។ យ៉ាងណាក៏ដោយ ព្រះពុទ្ធមិនបានបែងចែក ថាព្រះសង្ឃមានវ័យចាស់ ត្រូវតែធ្វើវិបស្សនា ហើយព្រះសង្ឃមានវ័យក្មេងត្រូវតែរៀនសូត្រនោះទេ។ 📷 Wind Ripple
-
អត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ០៧នាក់ នៅស្រុកបាទី ខេត្តតាកែវ

-
មួយជ្រុងនៃទិវាពលកម្មអន្តរជាតិនៅកម្ពុជា 🇰🇭

-
គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចែកជូនសមាជិក សមាជិកា ស.ស.យ.ក ខណ្ឌមានជ័យ ចំនួន ៤២១ គ្រួសារ

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ ចំនួន ៤២១គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ដោយក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២០គីឡូក្រាម មី០១កេសតូច, ទឹកស៊ីអ៉ីវ០១យួរ , និងត្រីខកំប៉ុង០១យួរ។ ក្នុងរយៈពេលដែលរាជធានីភ្នំពេញមានការឆ្លងរីករាលដាល និងដាក់ឱ្យស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ទ័ពអាវខៀវរបស់យើងបានចូលរួមនៅក្នុងសមូរភូមិជួរមុខនៅគ្រប់មូលដ្ឋាន ដោយបានដើរតួនាទីជាអ្នកផ្សព្វផ្សាយ អ្នកសម្របសម្រួលការងារចាក់វ៉ាក់សាំង ការចែកគ្រឿងឧបភោគបរិភោគដែលប្រជាពលរដ្ឋ និងការងារជាច្រើនទៀត ដែលជាគុណតម្លៃរបស់យុវជនក្នុងការធ្វើពលិកម្មសម្រាប់បុព្វហេតុការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងការលៈទេសៈនេះ ឯកឧត្តមប្រធាន តែងតែនៅជាមួយយុវជន និងជាមួយប្រជាជនដើម្បីធ្វើយ៉ាងណារំដោះប្រជាជន និងសង្គមជាតិឆ្ពោះទៅការបញ្ចប់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
-
ករណីស្លាប់ជនជាតិខ្មែរចំនួន ៦នាក់ដោយសារជំងឺកូវីដ១៩

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី១ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់ ១នាក់ និងរបួស ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ២. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៣. កូវីដ ៧៣០ករណី (ករណីសហគមន៍ ៧២៨នាក់) និងជាសះស្បើយ ១៦៩នាក់។ ភ្នំពេញ (៤៥៤នាក់) ព្រះសីហនុ (១២៤នាក់)កណ្ដាល (១០៧នាក់) កំពង់ធំ (១៤នាក់) តាកែវ (១១នាក់) ព្រៃវែង (៦នាក់) ត្បូងឃ្មុំ (៥នាក់) កំពង់ចាម (៤នាក់) សៀមរាប (២នាក់) កំពត (១នាក់) ស្ទឹងត្រែង (១នាក់) ពោធិ៍សាត់ (១នាក់)។ អ្នកឆ្លងសរុប ១៤៥២០នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១៣៩៦៥នាក់ អ្នកជាសះស្បើយ…
-
ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាម ខេត្តព្រះសីហនុ នាំយកអំណោយរបស់ឯកឧត្តម សាយ សំអាល់ ជូនប្រជាពលរដ្ឋ ១២៥គ្រួសារ នៅស្រុកព្រៃនប់

ព្រះសីហនុ៖ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សេន ណាស៊ី ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាម ខេត្តព្រះសីហនុ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសាររងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន ១២៥គ្រួសារ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ១បេ ត្រីខ១យួរ ប្រេងឆា ទឹកត្រី មី០១កេស ។ កម្មវិធីខាងលើ មានការចូលរួមពីក្រុមការងារ ចុះជួយសហគមន៍ឥស្លាមខេត្តព្រះសីហនុ គណៈអីមាំ ខេត្តព្រះសីហនុ និងគណៈចលនា ព្រមទាំងសម្ព័ន្ធយុទ្ធជនមុស្លឹមកម្ពុជា សាខាខេត្តព្រះសីហនុ។
-
មនុស្ស ៦នាក់ស្លាប់ដោយសារជំងឺកូវីដ១៩

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
