-
សង្ខេបខ្លឹមសារនៃព័ត៌មានដែលមានចំណងជើងថា “អគ្គិសនីកម្ពុជាឱ្យពលរដ្ឋពន្លឿនការបង់ប្រាក់ឱ្យទាន់ពេល”

១. អគ្គិសនីកម្ពុជា ព្យាយាមបង្ហាញជម្រើសផ្សេង ដោយការបង់ប្រាក់តាម App ចម្រុះដើម្បីជៀសវាងការប្រមូលគ្នាដែលនាំឱ្យមានការឆ្លងកូវីដ ២. អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាជនឱ្យបង់ថ្លៃភ្លើងរបស់ខ្លួន ដើម្បីអគ្គិសនីកម្ពុជាអាចបន្តបង់ថ្លៃផលិតអគ្គិសនីទាំងនៅក្នុងប្រទេស និងពីប្រទេសជិតខាងផង។ ការទទួលខុសត្រូវរួមគ្នាបែបនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីជាតិ។ មតិប្រជាជន៖ យើងនាំគ្នាសន្សំសំចៃថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ និងចូលរួមថែរក្សាភពផែនដី 🌍 យើងនាំបញ្ឈប់ការអានតែចំណងជើងព័ត៌មាន យើងនាំគ្នា report page បណ្តាញព័ត៌មានដែលសរសេរចំណងជើងផ្ទុយពីខ្លឹមសារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្កអន្តរាយដល់សង្គម
-
ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបរិស្ថានហាក់បីដូចជាកំពុងតែឈរលើមូលដ្ឋានដែលកំណត់ពី “ពិរុទ្ធភាពដោយការសន្មតទុកជាមុន”

លោក ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបរិស្ថានហាក់បីដូចជាកំពុងតែឈរលើមូលដ្ឋានដែលកំណត់ពី “ពិរុទ្ធភាពដោយការសន្មតទុកជាមុន” ចំពោះរាជរដ្ឋាភិបាល ហើយពុំមានដំណោះស្រាយជាលក្ខណៈវិទ្យាសាស្ត្រយូរអង្វែង និងពុំបានពិចារណាលើកង្វះខាតធនធានជាក់ស្តែងក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ឧទាហរណ៍ តាមតួលេខបច្ចុប្បន្ន ឧទ្យានុរក្សម្នាក់ត្រូវរ៉ាប់រងលើព្រៃឈើទំហំរហូតដល់ទៅ ៥៧១៤ហិកតា។ លោកបានជំរុញឱ្យរាជរដ្ឋាភិបាល ដៃគូអន្តរជាតិ និងអង្គការ NGO រំកិលកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យលើសពីការតស៊ូមតិ និងការចាប់កំហុស ហើយផ្តោតលើការស្វែងរក “និរន្តរភាពនៃដំណោះស្រាយនៅនឹងកន្លែង” “ការធានាជីវភាពរស់នៅរបស់ប្រជាជន” “ភាពសុខដុមបរិស្ថានមេត្រីទូទាំងប្រទេស” និង “ការធ្វើឱ្យស្របច្បាប់ពាណិជ្ជកម្មឈើប្រកបដោយនិរន្តរភាព” ប្រភព៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី
-
សារព័ត៌មានជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ ដឹកនាំបានយ៉ាងលឿនរហ័ស

“សារព័ត៌មានជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ ដឹកនាំបានយ៉ាងលឿនរហ័ស។ សារព័ត៌មានផ្សព្វផ្សាយសារអប់រំនានាដល់មហាជនក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សារព័ត៌មានជាអ្នកបន្សាបព័ត៌មានក្លែងក្លាយ។” ដកស្រង់ពីសាររបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២១។
-
ខេត្តព្រៃវែង បង្ហាញរូបថតអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤នាក់ទៀត ដែលទើបរកឃើញលទ្ធផលវិជ្ជមាននៅថ្ងៃទី១ ឧសភា ២០២១

-
ខេត្តកំពត រកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន០១នាក់ នៅថ្ងៃទី១ ឧសភា ២០២១

-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីបន្ថែម ចំនួន៣នាក់

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីបន្ថែម ចំនួន៣នាក់ សរុប៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលជាគ្រួសារតែមួយ និងបានធ្វើដំណើរមកពីខេត្តព្រះសីហនុ មកដល់ព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង) នៅថ្ងៃទី២៧ មេសា ២០២១ ប៉ុន្តែពួកគេទាំងនេះបានផ្តល់ព័ត៌មានដល់ក្រុមការងារនៅទីនោះ ថាមកពីខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ចាប់ពីថ្ងៃទី១ ឧសភា។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១នាក់ បានព្យាបាលជាសះស្បើយចំនួន១៥នាក់ និង២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
-
សាលាបឋមសិក្សាវត្តបូព៌ឈរលើទស្សនវិស័យបី គឺ

១. គុណភាពសិក្សាខ្ពស់ (បញ្ចប់បឋមសិក្សា ១០០% រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន-ICT និងពីរភាសា) ២. សុខភាព និងបរិស្ថានល្អ ៣. ឥរិយាបថថ្លៃថ្នូរ (សុជីវធម៌ សីលធម៌ គុណធម៌) ស្ថិតក្រោមការដឹកនាំរបស់លោកនាយកសាលា ពឹង គិមឆេន សាលាបឋមសិក្សាវត្តបូព៌ ត្រូវបាន វាយតម្លៃក្នុងកម្រិតជាសាលាបឋមសិក្សាគម្រូបំផុតក្នុង ប្រទេសកម្ពុជា។ 📷 Online
-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១ ឧសភា ២០២១

១. កម្ពុជា សំរេចបានការ នាំ ចេញ អង្ករ ទៅ កាន់ ទីផ្សារ អន្តរជាតិ មាន បរិ មាន ប្រមាណ ១៩មុឺនតោន ថយ ចុះប្រមាណ ១១មុឺនតោន – កោះសន្តិភាព ២. សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តបញ្ចុះតម្លៃអង្ករជូនដល់ប្រជាពលរដ្ឋ នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ – FN ៣. រដ្ឋបាលរាជធានីភ្នំពេញ៖ ការចែកស្បៀងដល់ពលរដ្ឋ គ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយឡើយ – ថ្មីៗ ៤. អង្គការសុខភាពពិភពលោកដាក់វ៉ាក់សាំង Moderna ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ខណៈប្រសិទ្ធភាពវ៉ាក់សាំងមានដល់ ៩៤.១% – AFP ៥. ប្រជាជនអូស្ត្រាលីនៅឥណ្ឌា នឹងមានទោសជាប់ពន្ធនាគារ បើសិនគេនៅតែចង់វិលត្រលប់ចូលប្រទេសវិញ – AP
-
អត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤នាក់ នៅខេត្តកំពង់ធំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១២៤នាក់ នៅខេត្តព្រះសីហនុរកឃើញថ្ងៃទី៣០ មេសា ២០២១
