-
វ៉ាក់សាំងកូវីដ១៩ Sinopharm ចំនួន ៤០ម៉ឺនដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ មេសា ២០២១

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៨ មេសា ២០២១

១. លោកគឹម សន្តិភាព៖ ការបិទខ្ទប់ភ្នំពេញនិងតាខ្មៅ៧ថ្ងៃទៀតអាចត្រូវបញ្ចប់ ឬបន្ត គឺអាស្រ័យលើការចូលរួមរបស់ពលរដ្ឋ – RFI ២. រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការលក់ស្បៀងនៅតំបន់ក្រហម ជាការលក់ក្នុងតម្លៃអនុគ្រោះពិសេស មិនមែនជាការធ្វើអាជីវកម្មនោះទេ – FN ៣. វិស័យកាត់ដេរកម្ពុជា នៅតែប្រឈមហានិភ័យខ្ពស់ពីការឆ្លងជំងឺកូវីដ ខណៈអត្រាកម្មករដែលបានចាក់វ៉ាក់សាំងហើយមានត្រឹម ១០ភាគរយប៉ុណ្ណោះ – កោះសន្តិភាព ៤. Google រកបានចំណូលកើនឡើងជាង ៣២ភាគរយ ពីការលក់ផ្ទាំងផ្សាយពាណិជ្ជកម្មឌីជីថល ក្នុងត្រីមាសដំបូងឆ្នាំ២០២១ – CNA ៥. ក្រុមហ៊ុនចិន Sinovac និង Sinopharm កំពុងសិក្សាលើការលាយវ៉ាក់សាំងបញ្ចូលគ្នា និងចាក់ដូសបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាព – AP
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៧ មេសា ២០២១

របាយការណ៍នៅថ្ងៃទី២៧ មេសា ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ១នាក់ និងរបួស ៤នាក់។ ២. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. កូវីដ ៦៩៨ករណី (ករណីសហគមន៍ ៦៩៧នាក់) និងជាសះស្បើយ ៩៩៤នាក់។ ភ្នំពេញ (៥៥៨នាក់) កណ្ដាល (៧២នាក់) បន្ទាយមានជ័យ (៤៣នាក់) ព្រះសីហនុ (១៦នាក់) តាកែវ (៣នាក់) កំពង់ស្ពឺ (៣នាក់) ពោធិ៍សាត់ (២នាក់)។ អ្នកឆ្លងសរុប ១១៧៦១នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១១២១០នាក់ អ្នកជាសះស្បើយ ៤៦៩៨នាក់ អ្នកកំពុងព្យាបាល ៦៩៦៨នាក់ អ្នកស្លាប់ ៨៨នាក់ ចេញផ្សាយ ២០:៤៥ ថ្ងៃទី២៨ មេសា ២០២១
-
រដ្ឋបាលខេត្តកំពង់ធំបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៨ មេសា ២០២១ រហូតមានការជូនដំណឹងជាថ្មី

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
មនុស្ស៦នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩

-
អ្នកជំងឺកូវីដ១៩ ជាអ្នកលក់សាច់ជ្រូក តូបលេខ៤៨ឆ ផ្សារដេប៉ូ

-
អ្នកជំងឺកូវីដ១៩ បានទៅយកសាច់ជ្រូកនៅទីសត្តឃាតដ្ឋាន ជ្រូក ភូមិដំណាក់ធំ៣ នៅផ្លូវចោមចៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

-
សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៤% និង ៥.៥% សំរាប់ឆ្នាំ២០២១

-
“ការបិទខ្ទប់ជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ខ្សែចម្លង”
