-
ស្ត្រីវិជ្ជមានកូវីដ១៩ម្នាក់ស្លាប់ ដែលជាករណីស្លាប់ដំបូងនៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៧ មេសា ២០២១ ស្ត្រីវិជ្ជមានកូវីដ១៩ម្នាក់ស្លាប់ ដែលជាករណីស្លាប់ដំបូងនៅខេត្តត្បូងឃ្មុំ។ អ្នកស្រី សុខ គឹមសឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៧ មេសា ២០២១ តាមរយៈការធ្វើតេស្តរហ័ស។ នៅម៉ោងប្រមាណ ២១៖១៨នាទីថ្ងៃដដែល អ្នកស្រីបានស្លាប់ នៅមន្ទីរពេទ្យព្រះនរោត្តសីហនុត្បូងឃ្មុំ (សួង)។ ប្រភព៖ FN
-
សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាឱ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

-
ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សំរាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្ថិតក្នុងតំបន់លឿង

-
រដ្ឋបាលខេត្តត្បូងឃ្មុំ បិទការចេញចូលបណ្តោះអាសន្នក្នុងទីតាំងភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៧ មេសា ២០២១ រហូតមានសេចក្តីសម្រេចថ្មី

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៧ មេសា ២០២១

១. កម្ពុជាផ្អាកទទួលរាល់អ្នកដំណើរដែលទើបធ្លាប់ឆ្លងកាត់ ឬធ្វើដំណើរទៅឥណ្ឌា – ថ្មីៗ ២. កម្ពុជាអាចនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ ដើម្បីសង្រ្គោះវិស័យទេសចរណ៍ – RFI ៣. ទីតាំងអតីតព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងប្រែក្លាយទៅជាសួនច្បារដ៏ធំជាងគេនៅពេលខាងមុខ – កោះសន្តិភាព ៤. រុស្ស៊ីបណ្តេញអ្នកការទូតយោធារបស់អ៉ីតាលីម្នាក់ចេញពីប្រទេស ដើម្បីជាការសងសឹក – Xinhua ៥. សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក – AFP
-
ទីតាំងភូមិសាស្រ្ត តំបន់លឿងទុំ និងតំបន់លឿង ខេត្តកណ្តាល

-
អត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៤៧នាក់ នៅភ្នំពេញរកឃើញថ្ងៃទី២៦ មេសា

-
ផែនទីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

-
តំបន់ក្រហម

ក. ការធ្វើដំណើរចេញ-ចូលតំបន់ក្រហមអាចអនុញ្ញាតក្នុងករណី៖ មូលហេតុសុខភាពបន្ទាន់ ទៅជួបមន្ត្រីសុខាភិបាលយកសំណាក ឬចាក់វ៉ាក់សាំងដោយមានការអនុញ្ញាត ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ (មានលិខិតបញ្ជាបេសកកម្ម) ការចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយ គ.ប.ខ ការធ្វើដំណើររបស់មន្ត្រី បុគ្គលិកសុខាភិបាល និងសង្គ្រោះបន្ទាន់ទាំងរដ្ឋ និងឯកជន (មានលិខិតអនុញ្ញាត) មន្ត្រីពន្លត់អគ្គិភ័យ ផ្គត់ផ្គង់អគ្គិសនី ទឹក ប្រមូលសំរាម ស្បៀងរបស់រដ្ឋ សេវាទូរគមនាគមន៍ ជាដើម (មានលិខិតបញ្ជាបេសកកម្ម)។ បុគ្គលិកនៃទីតាំងផលិតមី អាល់កុល អុកស៊ីហ្សែន ចែកចាយហ្គាស (មានលិខិតពីគ.ប.ខ) ការត្រឡប់ទៅលំនៅដ្ឋានរបស់បុគ្គលបញ្ចប់ការធ្វើចត្តាឡីស័ក។ ខ. សកម្មភាពការងារត្រូវបានអនុញ្ញាត៖ សេវាពន្លត់អគ្គិភ័យ ផ្គត់ផ្គង់អគ្គិសនី ទឹក ប្រមូលសំរាម និងទូរគមនាគមន៍ សេវាសង្គ្រោះបន្ទាន់ សុខាភិបាល បរិក្ខារពេទ្យ និងឱសថ ទីតាំងផលិតអុកស៊ីហ្សែន និងអាល់កុល ទីតាំងផលិតមី ទីតាំងលក់ហ្គាសចម្អិនអាហារ សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ ប្រភព៖ សេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១
-
សេចក្ដីសម្រេចស្ដីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” (១៤ទំព័រ)
