-
ជ្រោយចង្វារ ជាង២០ឆ្នាំមុន

-
បច្ចេកវិទ្យាទំនើបក្នុងវិស័យសុខាភិបាល

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៦ មេសា ២០២១

-
ប្រទេសមហាអំណាចខ្លះបានរំលោភលើស្មារតីនៃកិច្ចសន្យា និងសីលធម៌អន្តរជាតិ តាមរយៈការដកខ្លួនចេញពីអង្គការនានា និងចាត់ទុកអង្គការអន្តរជាតិជា “ឧទ្យានកំសាន្ត” ដែលខ្លួនអាចទៅមកបានគ្រប់ពេលទាំងអស់តាមតែចិត្តចង់

អាមេរិកជាសមាជិកស្ថាបនិកនៃ UNESCO ប៉ុន្តែបានប្រកាសដកខ្លួនចេញពីអង្គការនេះពីរដងរួចមកហើយ ១៩៨៤ និង២០១៧។ នៅខែមិថុនា ២០១៧ អាមេរិកថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (Paris Agreement on Climate Change)។ ពីរខែបន្ទាប់ពីការដកខ្លួនជាផ្លូវការនៅខែវិច្ឆិកា ២០២០ អាមេរិកបានប្រកាសថា “ខ្លួនបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឡើងវិញ”។ ឆ្នាំ២០១៩ អាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (Intermediate-Range Nuclear Forces Treaty) ដើម្បីជាប្រយោជន៍ដល់អាមេរិកក្នុងការអភិវឌ្ឍអាវុធទំនើបដោយគ្មានឧបសគ្គរារាំង។ ឆ្នាំ១៩៨២ អាមេរិកបានបដិសេធមិនចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UN Convention on the Law of the Sea) ដើម្បីការពារអនុត្តរភាពរបស់ខ្លួននៅមហាសមុទ្រ។ សព្វថ្ងៃ មិនទាន់បានចូលរួមក្នុងអនុសញ្ញានេះនៅឡើយទេ។ ប្រភព៖ XHN
-
“បើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ”

-
លិខិតអនុញ្ញាតធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលបានផ្តល់ជូន អាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ឧសភា ២០២១

-
ធ្វើដំណើរតាមអយស្ម័យយាន ទសវត្សរ៍១៩៩០

-
ស្ថានភាពធាតុអាកាស ២៨ មេសា-៤ ឧសភា ២០២១

-
រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីស្តីពីការបែងចែកតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយទេ

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៦ មេសា ២០២១

១. ការបើកឱ្យធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយឡើងវិញ ជួយសេដ្ឋកិច្ចកម្ពុជាបានមួយផ្នែកក្នុងការដឹកជញ្ជូនទំនិញទូទៅ – ថ្មីៗ ២. អាជ្ញាធរជាតិអប្សរាប្រកាសថា អង្គរនៅញញឹមចាំស្វាគមន៍អ្នកទេសចរគ្រប់ពេលវេលា – រស្មីកម្ពុជា ៣. ការនាំត្រីចិញ្ចឹមចូលពីប្រទេសជិតខាងច្រើនពេក បានធ្វើឱ្យអ្នកចិញ្ចឹមត្រីក្នុងស្រុកនៅតែត្អូញត្អែរលក់ត្រីមិនចេញ ខណៈត្រីលើទីផ្សារឡើងថ្លៃកប់ពពក – កោះសន្តិភាព ៤. អាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេស បញ្ចេញសម្ភារៈសុខាភិបាលទៅជួយឥណ្ឌា – DW ៥. កូវីដផ្ទុះខ្លាំងនៅឥណ្ឌា ប្រឈមនឹងការធ្លាក់ចុះនៃតម្រូវការប្រេង ធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ – Aljazeera