-
“រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅតែបន្តបិទខ្ទប់ដដែល”

-
សូមជម្រាបជូនថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាតតាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល!

ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល! ✍🏽-គឹម សន្តិភាព
-
ក្រុងប៉ោយប៉ែត, ២៤ មេសា ២០២១

-
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

-
សេចក្តីណែនាំ ស្តីពីការប្រមូលវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម នៅខេត្តព្រះសីហនុ

-
រដ្ឋបាលខេត្តកំពង់ធំ រកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២ករណី

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្នលើទីតាំងទាំងស្រុងក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត និងទីតាំងមួយផ្នែកក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

-
រដ្ឋបាលខេត្តបន្ទាយមានជ័យ កំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ

-
រកឃើញមនុស្សចំនួន ១២៦នាក់ មានវិជ្ជមានកូវីដ១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវរង់ចាំការធ្វើតេស្តដោយក្រសួងសុខាភិបាលម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ

-
ខេត្តមណ្ឌលគិរីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២នាក់នៅថ្ងៃទី២៤ មេសា ២០២១
