-
ហ្សាកាតា, ២៤ មេសា ២០២១

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៤ មេសា ២០២១

១. អាជីវករ អាចប្រើប្រាស់ទឹក ភ្លើង និង ទីតាំងក្នុង “ផ្សារណាត់ជ្រោយចង្វារ” ដោយឥតគិតថ្លៃ – ថ្មីៗ ២. សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រៀមខ្លួនជានិច្ចជាមួយអាស៊ាន ជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា – FN ៣. ក្រសួងពាណិជ្ជកម្ម ពិចារណាបង្កើនការលក់ទំនិញ ក្រោយអាជ្ញាធរបិទផ្សារ – RFI ៤. នូវែលសេឡង់ ផ្អាកការធ្វើដំណើរជាមួយអូស្ត្រាលីបន្ទាប់ពីផ្ទុះកូវីដ១៩ – AFP ៥. មេទ័ពឥណ្ឌូណេស៊ីថា នាវាមុជទឹកដែលបាត់ បានលិច ក្រោយរកឃើញបំណែកបន្តបន្ទាប់ ខណៈនាវិកទាំង៥៣នាក់ស្លាប់ – AP
-
រដ្ឋបាលខេត្តព្រះសីហនុផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម និងការចេញចូលទីក្រុងរស្មីមង្គលនៅស្រុកព្រៃនប់ និងដាក់ជាមណ្ឌលចត្តាឡីស័ក ១៤ថ្ងៃ

-
សូមកោតសសេីរចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ ដែលបានរៀបចំកន្លែងផ្តល់ជំនួយដោយមានគម្លាតសុវត្ថិភាពត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

-
រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងពីការរកឃើញករណីវិជ្ជមានចំនួន ០២នាក់ នៅស្រុករមាសហែក និងក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់សរុបចំនួន ៤៣នាក់

-
អត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣១៧នាក់នៅភ្នំពេញដែលរកឃើញនៅថ្ងៃទី២៣ មេសា ២០២១

-
ប្រជាជននៅក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង អាចប្រមូលយកសំរាមទាំងឡាយទៅប្តូរជាគ្រឿងទេស ឬអាហារពីអាជ្ញាធរក្នុងតំបន់

-
អត្តសញ្ញាណ និងទីតាំងអ្នកជំងឺ ១២៤នាក់ទៀតនៅខេត្តព្រះសីហនុ

-
នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការថ្ងៃទី២៤ មេសានេះ សម្តេចតេជោបានថ្លែងថា ការរក្សាសាមគ្គីភាពនឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ាន

កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា។ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលកាន់តែមានសភាពស្មុគ្រស្មាញគួរឱ្យព្រួយបារម្ភ។ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ដែលអំពាវនាវឱ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចរចារកដំណោះស្រាយដោយសន្តិវិធី និងជៀសវាងអំពើហឹង្សា។ កម្ពុជាគាំទ្រឱ្យប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីដោះស្រាយដោយសន្តិវិធី ជៀសវាងការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជន។ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ក្នុងតួនាទីនិងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបានអនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន៕ 📷 Politico360
-
រដ្ឋបាលរាជធានីភ្នំពេញណែនាំបន្ថែមពីការយកសំណាកប្រជាពលរដ្ឋនៅតំបន់ក្រហម

១. រដ្ឋបាលរាជធានីបន្ថែមទីតាំងយកសំណាក ២. ការប្រមូលសំណាកក្នុងតំបន់ក្រហមអនុវត្តតែចំពោះ៖ អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជម្ងឺកូវីដ១៩ រស់នៅប្រមូលផ្តុំក្នុងតំបន់មានវិជ្ជមានកូវីដ១៩ មានអាការៈសង្ស័យ ៣. ចំពោះប្រជាពលរដ្ឋពិការ ជរា និងស្ត្រីមានផ្ទៃពោះ ក្រុមការងារនឹងចុះយកសំណាកនៅទីតាំងជិតលំនៅដ្ឋានបំផុត ៤. ប្រជាពលរដ្ឋស្នាក់នៅក្នុងតំបន់សន្តិភាពនៃតំបន់ក្រហមមិនបាច់ចេញយកសំណាកឡើយ។ ២៤ មេសា ២០២១