-
រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ នៅក្រុមហ៊ុន Oppo មានទីតាំងស្ថិតនៅ ផ្ទះលេខ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា

-
អ្នកជំងឺកូវីដ១៩ បានទៅធនាគារ ចិន សាខាអូឡាំពិក នៅផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា នៅថ្ងៃទី ៨-៩មេសា

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៣៤៤នាក់ (៣៣៩នាក់ ករណីសហគមន៍) និងជាសះស្បើយ ២៩នាក់

-
ការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ

-
ត្រឹមតែ១០នាទីប៉ុណ្ណោះ មានអ្នក មកយកអស់រលីងតែម្តង 🥰

សូមអរគុណដល់ម្ចាស់ទាន 🙏 សមជូនបញ្ជីឈ្មោះម្ចាស់ទានទាំងអស់ និងរូបភាពនៃការធ្វេីទាន។ ចែកថ្ងៃទី១៤ ចំនួន១០០កញ្ចប់។ ថ្ងៃទី១៥ នេះ (ដោយសារឡុកដោន) ចែកចំនួន ២០០កញ្ចប់តែម្តង ហេីយសុំសំរាកសិន រហូតផុតឡុកដោន ទេីបបន្តសកម្មភាពមនុស្សធម៌នេះទៀត។ បងប្អូនដែលមកទទួល៖ អ្នករត់ម៉ូតូកង់បី សន្តិសុខ ប្រជាពលរដ្ឋ អ្នកដំណេីរ អ្នកលក់ឥវ៉ាន់តាមរទេះ ពូសុីក្លូជាដើម។ 📷 KCV
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១៤ មេសា ២០២១

-
“មិនដឹងនិយាយថាម៉េច”

-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងពាណិជ្ជកម្មបញ្ចេញផលិតផលចាំបាច់ផ្គត់ផ្គង់ទីផ្សារ ដើម្បីទប់កុំឱ្យឈ្មួញដំឡើងថ្លៃ សំដៅរក្សាបានស្ថិរភាពទីផ្សារ និងសម្រួលដល់ជីវភាពប្រជាជន

-
សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលអនុញ្ញាតឱ្យដំណើរការ

១. សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ២. រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតអាហារ៣. សកម្មភាពការងារពាក់ព័ន្ធនឹងសេវាសាធារណៈ (សំរាម,ទឹក,ភ្លើង…)៤. សកម្មភាពការងារដែលដំណើរការអនឡាញ៥. ការផ្គត់ផ្គង់ទំនិញចាំបាច់ប្រចាំថ្ងៃ (ផ្សារទំនើប, ម៉ាត, ស្ថានីយ៍ប្រេងឥន្ទនៈ…)៦. ការផ្គត់ផ្គង់សេវាដែលជាតម្រូវការប្រចាំថ្ងៃ (ធនាគារ, ប្រៃសនីយ៍និងទូរគមនាគមន៍, សេវាសុខាភិបាល…)
-
ការធ្វើដំណើរត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ក្នុងពេលការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ១៤ថ្ងៃ

ទោះបីជាមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ១៤ថ្ងៃ ការធ្វើដំណើរត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចតទៅ៖ ១. ទៅបំពេញការងារ ឬប្រកបមុខរបរដោយមានឯកសារបញ្ជាក់។២. ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ (សមាជិក ២នាក់ក្នុងមួយផ្ទះ និងមិនលើសពី៣ដងក្នុង១សប្តាហ៍ ក្នុងរង្វង់ខណ្ឌដែលខ្លួនរស់នៅដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ)។៣. ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់។៤. ការធ្វើដំណើរទៅយកសំណាក និងចាក់វ៉ាក់សាំង។៥. ការធ្វើដំណើរដើម្បីប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់តាមការស្នើររបស់អាជ្ញាធរ។៦. ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល៧. ការធ្វើដំណើររបស់មន្ត្រីការទូត, ស្ថានតំណាងបរទេស, អ្នកសារព័ត៌មានត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងការងារ។៨. ការធ្វើដំណើរចាំបាច់ដែលអនុញ្ញាតដោយអាជ្ញាធរ