-
អ្នកជំងឺកូវីដ១៩ម្នាក់ ជាអ្នកធ្វើការនៅហាងនំបុ័ង អាស៊ី-អឺរ៉ុប ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង

-
ប្រជាពលរដ្ឋ ចំនួន០៥នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធជាង២០០នាក់ ដែលរស់នៅក្នុងភូមិស្នោ ព្រៃកប្បាស ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩

-
គ្រែមួយ២នាក់

-
រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរជាកម្មករសំណង់នៅអូឌឹម រាជធានីភ្នំពេញ

-
សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី

-
សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១

-
AMS One-minute ជាអ្វី?

-
បុរសជនជាតិខ្មែរ ២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩

បុរសអាយុ ៦៥ឆ្នាំ រស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្លាប់នៅថ្ងៃទី១៥ មេសា ២០២១ វេលាម៉ោង១៦:០០នាទី។ បុរសអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្លាប់នៅថ្ងៃទី១៥ មេសា ២០២១ វេលាម៉ោង១៨:៥០នាទី។ សន្និដ្ឋាន៖ បុរសអាយុ ៦៥ឆ្នាំ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ១៩ បុរសអាយុ ៧៧ឆ្នាំ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ។
-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៥ មេសា ២០២១

១. ហាងលក់គ្រឿងទេសបង្កើនការដឹកជញ្ជូនតាម Online ស្របពេលមានការបិទខ្ទប់ – ខ្មែរថាមស៍ ២. ក្រសួងពាណិជ្ជកម្ម ចាប់ផ្ដើមលក់អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ – FN ៣. គណៈកម្មការជាតិគ្រប់គ្រង នឹងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ប្តេជ្ញាចិត្តបំបាត់កូវីដ១៩ ឱ្យបាន ក្នុងរយៈពេល ១៤ថ្ងៃ – រស្មីកម្ពុជា ៤. វៀតណាម រំពឹងនាំចេញបង្គាឱ្យបាន ៤ពាន់ លានដុល្លារ – VN Express ៥. មេធំ Tiktok លោក Zhang Yiming បានក្លាយជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ ៦០ពាន់លានដុល្លារអាមេរិក – Bloomberg
-
អ្នកជំងឺកូវីដ១៩ បានធ្វើតេស្តឈាម និងដាក់សេរ៉ូម នៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា

អ្នកជំងឺកូវីដ១៩ បានធ្វើតេស្តឈាម និងដាក់សេរ៉ូម នៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៧ ផ្លូវលេខ ៥៥៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រជាពលរដ្ឋដែលបានទៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ចាប់ពីថ្ងៃទី១១-១៥ មេសា ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។