-
អ្នកសារព័ត៌មានឈ្មោះ ជិន បញ្ញា ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ មេសា ២០២១

-
អ្នកល្មេីសបម្រាមចំនួន ៤នាក់លួចចូលមកខេត្តព្រៃវែងថ្មីៗនេះ បានរកឃេីញវិជ្ជមានកូវីដ១៩

-
សហគមន៍ខ្ញុំ សុខភាពខ្ញុំ!

ប្រជាពលរដ្ឋម្នាក់ៗ គួរចូលរួមចំណែកក្នុងការអភិវឌ្ឍភូមិ ឃុំ ឬសហគមន៍របស់ខ្លួន ឱ្យមានសុខសុវត្ថិភាព អនាម័យ និងសណ្ដាប់ធ្នាប់ ដើម្បីធានានូវសុខមាលភាពប្រជាជនក្នុងតំបន់។ ពលរដ្ឋម្នាក់ៗ អាចតាមដានការអភិវឌ្ឍរបស់សហគមន៍ខ្លួន និងបញ្ចេញយោបល់ទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍ថ្មីៗ ឬផ្តល់ជាគំនិតល្អៗ។ ពួកគេអាចពិភាក្សាជាមួយក្រុមគ្រួសារ មិត្តភក្ដិ មិត្តរួមការងារ ឬជាមួយមេភូមិ ឬតាមបណ្តាញសង្គមដើម្បីធ្វើឱ្យសហគមន៍រីកចម្រើនជាងមុន។ ប្រភព៖ Ottawa Public Health
-
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរ ជាពិសេសម្តុំតូបលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ១៩

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរ ជាពិសេសម្តុំតូបលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ១៩ នៅផ្សារលើ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី១៦ មេសា ២០២១។
-
អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិបន្ទាយរកា ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច និងមួយផ្នែកតូច នៃភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលជាតំបន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩

-
អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារលូ ៥ ស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យនៅថ្ងៃទី១០ មេសា

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១៥ មេសា ២០២១

របាយការណ៍នៅថ្ងៃទី១៥ មេសា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ១១ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ២៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន៖ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ៖ ២៦២ករណី (ករណីសហគមន៍ទាំង ២៦២នាក់) និងជាសះស្បើយ ៧៤នាក់។ ភ្នំពេញ (២៣២នាក់) ព្រះសីហនុ (១២នាក់) កណ្ដាល (៤នាក់) ព្រៃវែង (២នាក់) ពោធិ៍សាត់ (២នាក់) តាកែវ (២នាក់) សៀមរាប (២នាក់) កំពង់ចាម (២នាក់) កំពង់ស្ពឺ (១នាក់) កំពង់ធំ (១នាក់) ស្វាយរៀង (១នាក់) ត្បូងឃ្មុំ (១នាក់)។ អ្នកឆ្លងសរុប៖ ៥៤៨០នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖…
-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ២៦២នាក់ (ករណីសហគមន៍) និងជាសះស្បើយ ៧៤នាក់

-
វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសនឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ មេសាខាងមុខនេះ

-
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់សង្កាត់ស្វាយដង្គុំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ចំនួន ២សប្តាហ៍ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១៦-២៩ មេសា ២០២១
