-
អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ភូមិសាមគ្គី ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជារៀងរាល់ថ្ងៃ

-
សារសម្តេចតេជោថ្ងៃទី១៦ មេសា

១. បើគ្មានការថមថយនៃការឆ្លងយើងនឹងបន្តពិចារណាក្នុងការបិទបន្ថែមទៀត ២. ហាមដាច់ខាត មិនឱ្យមនុស្សចេញ-ចូលទីក្រុងភ្នំពេញ ៣. កម្លាំងនគរបាល និងអាវុធហត្ថ សូមរក្សាគម្លាតនៅពេលបំពេញបេសកកម្ម ៤. អាជ្ញាធរត្រូវអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់ ពិសេសការជួបជុំផឹកស៊ី ៥. អំពាវនាវឱ្យមានការសាកសួរពីវីធីអ្នកលួចចេញពីទីក្រុងភ្នំពេញ ហើយរាយការណ៍មកភ្នំពេញ ដើម្បីរាជធានីពង្រឹងការគ្រប់គ្រង ៦. ពេលវេលានេះមិនថាអ្នកមាន ឬអ្នកក្រ ត្រូវនៅផ្ទះ ៧. ភូមិ-ឃុំនៅតាមបណ្តាខេត្ត សូមត្រួតពិនិត្យគ្រប់មនុស្សទាំងអស់ដែលធ្វើដំណើរពីឆ្ងាយ ៨. សូមកុំឱ្យមនុស្សបួនដប់នាក់បំផ្លាញមនុស្សរាប់រយរាប់ពាន់នាក់ ៩. ប្រសិនបើជាការពិតក្នុងការរត់ពន្ធមនុស្សដោយជ្រកក្រោមផ្លាករថយន្តអ្នកធំ រថយន្តពេទ្យ គឺត្រូវអនុវត្តច្បាប់ឱ្យហ្មត់ចត់ និងតឹងរឹងបំផុត ១០. គ្មានការយោគយល់បន្ថែមទៀតទេ មានតែការអនុវត្តច្បាប់ប៉ុណ្ណោះ
-
អ្នកជំងឺកូវីដ១៩ បានទៅផ្សារសេនជូរី ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌ ពោធិសែនជ័យ នៅពេលព្រឹកថ្ងៃទី ៨ មេសា

-
អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារធំទួលសង្កែ ហៅ ផ្សារសាំហាន់ ស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវចាប់ពីថ្ងៃទី៥-១០ មេសា

-
រដ្ឋបាលរាជធានីភ្នំពេញ បង្កើនការយកសំណាកពីមនុស្សស្ថិតនៅតំបន់ ដែលកំពុងផ្ទុះជំងឺកូវីដខ្លាំង ហើយរដ្ឋបាលសង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ ត្រូវរៀបចំមន្ត្រីប្រចាំការដើម្បីផ្ដល់លិខិតអនុញ្ញាតជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលត្រូវទៅធ្វើតេស្តយកសំណាក

-
“ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឱ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត”

-
ខេត្តកណ្ដាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ

-
ឈ្មោះអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់នៅភ្នំពេញ មិនទាន់រកឃើញ

១. ឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះ៖ លេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឫស្សី៣ ខណ្ឌមករា២. ឈ្មោះ ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៣.យិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ៤. ឈ្មោះ ជឿត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន៥.ឈ្មោះ ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៦. ឈ្មោះ ជន់ សុខាវតី ភេទស្រី អាយុ…
-
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីមានអ្នកប៉ះផ្ទាល់ ៣៣នាក់ និង ប្រយោល២៥នាក់ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន០២ នាក់

-
អាជីវកម្មលក់ដូរទាំងអស់នៅផ្សារលើ ត្រូវផ្អាកបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០៣៖០០នាទីរសៀល ថ្ងៃទី១៦-២៩ មេសា ហើយ អាជីវករទាំងអស់ មានកាតព្វកិច្ចត្រូវទៅយកសំណាកដើម្បីរកជំងឺកូវីដ

អភិបាលខេត្តព្រះសីហនុ ៖ “អាជីវកម្មលក់ដូរទាំងអស់នៅផ្សារលើ ត្រូវផ្អាកបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០៣៖០០នាទីរសៀល ថ្ងៃទី១៦-២៩ មេសា ហើយ អាជីវករទាំងអស់ មានកាតព្វកិច្ចត្រូវទៅយកសំណាកដើម្បីរកជំងឺកូវីដ។ ចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក និងមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត”។