-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

-
ក្រៅពីផ្សារអូរឫស្សី មានផ្សារយ៉ាងតិច ៦ផ្សេងទៀតនៅភ្នំពេញដែលអ្នកជម្ងឺកូវីដបានទៅ

១. ផ្សារទំនប់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, អ្នកជម្ងឺទៅស្ទើររាល់ថ្ងៃ ២. ផ្សារដើមគ, ២ មេសា ២០២១ ៣. ផ្សារនាគមាស, ២១ មីនា-៦ មេសា ២០២១ ៤. ផ្សារបឹងត្របែកផ្លាហ្សា (ខាងមុខឈៀងខាងកើត), ៣ មេសា ២០២១ ប្រហែលម៉ោង ១០ព្រឹក ៥. ផ្សារបឹងព្រលិត, ៦ មេសា ២០២១ ប្រហែលម៉ោង១០ព្រឹក ៦. ផ្សារដីថ្មី ស្ថិតនៅផ្លូវ៩០៤ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ៦ មេសា ២០២១ គិតត្រឹមថ្ងៃទី៩ មេសា ២០២១
-
បិទតំបន់មួយចំនួន ចាប់ពីម៉ោងសូន្យយប់នេះ

ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។ ខណ្ឌសែនសុខ៖ ភូមិទ្រង់មាន់នៃសង្កាត់អូរបែកក្អម ខណ្ឌពោធិ៍សែនជ័យ៖ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ការបិទខ្ទប់ភូមិសាស្រ្តដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ ២៣ មេសា ២០២១។ អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ថ្លែងយប់ថ្ងៃទី៩ មេសា ២០២១
-
ខេត្តស្វាយរៀង បង្ហាញឈ្មោះ និងអត្តសញ្ញាណនៃអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន១២នាក់ទៀត

-
អ្នកជំងឺកូវីដ១៩ បានទៅទទួលសេវានៅ មន្ទីរពហុព្យាបាល និង សម្ភពស្ដង់ដារ ធីខេ (Standard TK Polyclinic) នៅផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី៥-៨មេសា និងបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក ៤នាក់

-
សង្ខេបព័ត៌មានសំខាន់ ប្រចាំថ្ងៃទី៩ មេសា ២០២១

១. កម្មករនិយោជិតប្រមាណជា ១.២លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំង – កោះសន្តិភាព ២. ខេត្តព្រះសីហនុគ្រោងនឹងឱ្យអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច អាចចេញចូលខេត្តព្រះសីហនុបាន – រស្មីកម្ពុជា ៣. ABA នៅកម្ពុជា ទទួលបានប្រាក់ចំណេញសុទ្ធ ជាង១៥០លានដុល្លារ ក្នុងឆ្នាំ២០២០ – FN ៤. របបសឹកមីយ៉ាន់ម៉ារឹតបន្តឹងការប្រើអ៊ីនធឺណិត និងប្រព័ន្ធទូរគមនាគមន៍មួយចំនួន – AP ៥. ថៃត្រៀមបិទកន្លែងក្លឹបកម្សាន្ត និងផឹកស៊ី នៅទីក្រុងបាងកក និងខេត្តចំនួន៤០ ដើម្បីទប់ទល់រលកថ្មីនៃកូវីដ១៩ – Reuters
-
អ្នកជំងឺកូវីដ១៩ បានទៅទទួលសេវានៅមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន នៅ ផ្លូវ ២៧៣, សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី៤-៨មេសា និងបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក ២ នាក់

-
ស្ពានព្រះមុនីវង្សចាស់ នឹងដាក់អោយចរាចរណ៍ជាធម្មតាឡើងវិញហើយនៅថ្ងៃស្អែកវេលាម៉ោង ៦:០០ព្រឹក!

-
ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំម្នាក់ ស្លាប់នាថ្ងៃទី០៩ មេសា ២០២១ វេលាម៉ោង ១៤៖៥៦នាទីសៀល

-
ព្រះរាជវាំងនៃចក្រភពអង់គ្លេស Buckingham 🇬🇧 ប្រកាសថា ស្វាមីនៃម្ចាស់ក្សត្រី Elizabeth II ព្រះអង្គម្ចាស់ Philip បានសោយទិវង្គត ក្នុងជន្មាយុ ៩៩ព្រះវស្សា
