-
នាយករដ្ឋមន្រ្តីប្រទេសអេមីរ៉ាតអារ៉ាប់រួម Sheikh Mohammed bin Rashid Al Maktoum ដែលទទួលបន្ទុកដឹកនាំទីក្រុងឌូបៃ មានចក្ខុវិស័យចង់ឱ្យក្រុងរបស់ខ្លួនជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកលើគ្រប់វិស័យ

ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម បានប្រែខ្លួនពី វាលរហោឋាន ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំសម្បើមក្នុងពិភពលោក។ សព្វថ្ងៃ ចំណូលពីការបូមប្រេង មានចំនួនតិចជាង ៥%នៃផលិតផលក្នុងស្រុកសរុប មានន័យថាសេដ្ឋកិច្ចលែងពឹងផ្អែកទៅលើការបូមប្រេងទៀតហើយ។ ឌូបៃ មានអគារខ្ពស់ជាងគេលើពិភពលោក ផ្សារទំនើបធំជាងគេលើពិភពលោក ដែលមានចំនួន ១.២០០ហាង ហើយប៉ូលិសនៃទីក្រុងនេះ ប្រើប្រាស់ឡានទំនើបល្បីៗដូចជា Aston Martin One-77, Audi R8, និងBentley Continental GT។ សិក្សាបន្ថែម
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៨ មេសា ២០២១

-
សារវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្តីពីដំណោះស្រាយសំរាប់អ្នកដល់វេនចាក់វ៉ាក់សាំងលើកទី២ តែជាប់បម្រាមគោចរ

-
ក្រសួងអប់រំ ណែនាំឱ្យមន្ត្រីអប់រំទាំងអស់ ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ

-
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរាចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី៨ មេសា ២០២១

១. កម្ពុជានាំចេញបន្លែ និងផ្លែឈើជាង ១៣០លានដុល្លារក្នុងឆ្នាំ ២០២០ – ថ្មីៗ ២. AFD ផ្តល់ហិរញ្ញប្បទានជាង ១៦០លានដុល្លារដើម្បីអនុវត្តគម្រោងជំរុញវិស័យកសិកម្មចំនួន ៥នៅកម្ពុជា – ថ្មីៗ ៣. ស្ថាបនិកបុណ្យភូមិ៖ ទម្រង់សិល្បៈខ្មែរបុរាណនៅតែបន្តដាក់បង្ហាញក្នុងបុណ្យភូមិ ទោះបីជាធ្វើតាមប្រព័ន្ធឌីជីថល – RFI ៤. ប្រធានាធិបតីប្រេស៊ីលបដិសេធនឹងការបិទប្រទេស ទោះបីជាចំនួនអ្នកស្លាប់ដោយកូវីដ១៩ ឈានដល់កម្រិតខ្ពស់មិនធ្លាប់មានក៏ដោយ – Aljazeera ៥. ចិនចាត់ទុកការចល័តនាវាពិឃាតអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព – AP
-
រដ្ឋបាលខេត្តសៀមរាប បានរកឃើញវិជ្ជមាន ជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ នៅថ្ងៃទី០៨ មេសា

១. ទាវ សូវៀត រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក បានទៅហាងកាហ្វលឹង្គ១០០០ ថ្ងៃទី១៨ មីនា។ ២. ពុធ សំអាត រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ បាន ទៅហាងកាហ្វលឹង្គ១០០០ កាលពីថ្ងៃទី២៣ មីនា។ បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងដោយមិនត្រូវប៉ះពាល់ជាមួយអ្នកដទៃ ជាដាច់ខាត។
-
យន្តការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស័្មគ្រចិត្ត សំរាប់ជនបរទេសនៅប្រទេសកម្ពុជា

១.ក្រសួងការងារទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេស ដែលកាន់ទិដ្ឋាការធម្មតាប្រភេទ(E) និងប័ណ្ណការងារចេញដោយក្រសួងការងារ។ ឯកសារតម្រូវការ៖ លិខិតឆ្លងដែនមានសុពលភាព ទិដ្ឋាការដែលមានសុពលភាព ប័ណ្ណការងារ ២.អាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត ក្រុងទាំងអស់ជាអ្នកទទួលខុសត្រូវរៀបចំបញ្ជី ឈ្មោះជនបរទេសផ្សេងទៀត ដែលមិនស្ថិតក្នុង ប្រភេទ (ក)។ ឯកសារតម្រូវការ៖ លិខិតឆ្លងដែនមានសុពលភាព ទិដ្ឋាការដែលមានសុពលភាព Vaccination for Foreigners in Cambodia 1.The Ministry of Labour (MLVT) is responsible for preparing the registration list of foreigners holding Ordinary Visa (Visa E) and Work Permits issued by the MLVT. Required documents are valid passport, valid…
-
ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនប់ ស្ថិត នៅផ្លូវ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ចាប់ពីថ្ងៃទី ១៥-៣១ មីនា ហើយមានរោគសញ្ញា ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

-
សមុទ្រចិន គឺជាប្រយោជន៍ស្លាប់រស់របស់ប្រទេសចិន
