-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៧ មេសា ២០២១

របាយការណ៍នៅថ្ងៃទី៧ មេសា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៦ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន៖ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ៖ ១១៣ករណី (ករណីសហគមន៍ទាំង ១១៣នាក់) និងជាសះស្បើយ ៩០នាក់។ ភ្នំពេញ (១០៣នាក់) កំពត (១នាក់) ស្វាយរៀង (៣នាក់) ព្រះសីហនុ (៣នាក់) កណ្ដាល (៣នាក់)។ អ្នកឆ្លងសរុប៖ ៣០២៨នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ២៤៩៦នាក់ អ្នកជាសះស្បើយ៖ ១៩១៤នាក់ អ្នកកំពុងព្យាបាល៖ ១០៨៥នាក់ អ្នកស្លាប់៖ ២៤នាក់ ចេញផ្សាយ ១២៖១៥ ថ្ងៃទី៨ មេសា ២០២១
-
អត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩នៅភ្នំពេញ ចំនួន១០៣នាក់ ដែលរកឃើញនៅថ្ងៃ៧ មេសា ២០២១

-
ប្រជាពលរដ្ឋ ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាប្រចាំជាមួយបុគ្គលិកនៅហាងបាយ អ័រគីដេ ផ្លូវលេខ ១៥០ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៤ មីនា ដល់ ៦ មេសា ហើយមានរោគសញ្ញា ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

ប្រជាពលរដ្ឋ ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាប្រចាំជាមួយបុគ្គលិកនៅហាងបាយ អ័រគីដេ ផ្លូវលេខ ១៥០ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៤ មីនា ដល់ ៦ មេសា ហើយមានរោគសញ្ញា ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យ បាក់ទូក ,មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
-
បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ១១៣នាក់ (ករណីសហគមន៍) និងជាសះស្បើយ ៩០នាក់

-
ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទទួលវ៉ាក់សាំងចិន Sinovac កាលពីខែមករា ២០២១

-
សារលិខិតសម្តេចតេជោនាយករដ្ឋមន្រ្តីជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព.ស ២៥៦៥

-
ទេសភាពជុំវិញកោះស្រឡៅ ខេត្តកោះកុង 🇰🇭🇰🇭🇰🇭

-
នាវាចម្បាំងតាំងពីសម័យសង្រ្គាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ត្រូវបានស្រង់ចេញពីទឹកហើយ

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី៧ មេសា ២០២១

១. ពលរដ្ឋប្រមាណ ៣៤ម៉ឺននាក់ទទួលបានការរៀបចំឥណទានឡើងវិញក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារ – រស្មីកម្ពុជា ២. យូណេស្កូ៖ កម្ពុជាស្ថិតក្នុងចំណោម ១៧ប្រទេសដែលផ្ដល់អាទិភាពវ៉ាក់សាំងសម្រាប់គ្រូបង្រៀន – ថ្មីៗ ៣. រាជរដ្ឋាភិបាលនឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ – FN ៤. កោះតៃវ៉ាន់អះអាងថា នឹងប្រយុទ្ធតស៊ូឱ្យដល់ដង្ហើមចុងក្រោយ តាមរយៈការបង្កើនកញ្ចប់ថវិកាយោធា បើមានការវាយប្រហារពីចិន – Reuters ៥. រដ្ឋមន្ត្រីការបរទេសបារាំងថា អឺរ៉ុបនឹងដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ាបន្ថែមទៀត ខណៈរុស្ស៊ីជំទាស់ទណ្ឌកម្ម – AFP