-
រកឃើញកម្មករនៅរោងចក្រកាត់ដេរ “ឌីន ហាន” ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់ គិតត្រឹមវេលាម៉ោង ២១៖០០យប់ ថ្ងៃ៧ មេសា ២០២១

-
ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាកម្មនៅធនាគារកាណាឌីយ៉ា សាខាចេនឡា ដែលមានទីតាំងស្ថិតនៅ មហាវិថីម៉ៅសេទុង ចាប់ពីថ្ងៃទី០២ មេសា ម៉ោង១៣:០០-១៧:០០ ប្រសិនបើមានរោគសញ្ញាឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាកម្មនៅធនាគារកាណាឌីយ៉ា សាខាចេនឡា ដែលមានទីតាំងស្ថិតនៅ មហាវិថីម៉ៅសេទុង ចាប់ពីថ្ងៃទី០២ មេសា ម៉ោង១៣:០០-១៧:០០ ប្រសិនបើមានរោគសញ្ញាឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ដែលមានទីតាំងនៅ វិទ្យាល័យ បាក់ទូក , មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
-
ផ្ទះត្រីសាលម៉ុន-The Salmon House ចែកអាហារមិនគិតថ្លៃពីម៉ោង ៩ព្រឹក ដល់ម៉ោង ១៨ល្ងាច

-
ឃាត់ខ្លួនស្នងការរងនគរបាលខេត្តកំពត និងថ្នាំញៀនជិត២គីឡូក្រាម

ប្រតិបត្តិការធ្វើឡើងនៅថ្ងៃទី៦ មេសា ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។ មនុស្សសរុប ៣នាក់ពាក់ព័ន្ធគឺ ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ ២១ឆ្នាំទី៣៖ ឈ្មោះ ហុង គា អាយុ ៦១ឆ្នាំ។ 📷 FN
-
រដ្ឋបាលខេត្តកំពតប្រកាសពីជីវប្រវត្តិ និងការធ្វើដំណើររបស់បុគ្គល ដែលមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន០១នាក់ នៅថ្ងៃទី០៧ មេសា

-
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដាក់ចេញគោលការណ៍ជូនអតិថិជនដូចខាងក្រោម

១. អតិថិជនដែលឆ្លងជំងឺកូវីដ១៩៖ លើកលែងការបង់ការប្រាក់ និងការផាកពិន័យរយៈពេលមួយខែ និងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ២. អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងការផាកពិន័យ។ ៣. បន្តផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឱ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ៤. បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។ ៥. រៀបចំឥណទានឡើងវិញ និងលើកលែងរាល់ការផាកពិន័យ សម្រាប់អតិថិជន ដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ។ ៦. ផ្តល់ការអនុគ្រោះសម្រាប់អតិថជន ដែលទទួលមរណភាពដោយជំងឺកូវីដ១៩ តាមលទ្ធភាពរបស់គ្រឹះស្ថាននីមួយៗ។
-
ក្រសួងមុខងារសាធារណៈ ស្នើសុំក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានីខេត្ត-ក្រុង ផ្តល់ជាបន្ទាន់នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីកិច្ចសន្យាដែលនៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតមកដល់ថ្ងៃទី១១ មេសា

-
ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវា កាត់សក់ ឬសេវាផ្សេងៗ ពីហាង ពិសីកាត់សក់បុរស-នារី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២០ មីនា-៤ មេសា ប្រសិនបើមានរោគសញ្ញាឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវា កាត់សក់ ឬសេវាផ្សេងៗ ពីហាង ពិសីកាត់សក់បុរស-នារី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២០ មីនា-៤ មេសា ប្រសិនបើមានរោគសញ្ញាឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ដែលមានទីតាំងនៅ វិទ្យាល័យ បាក់ទូក , មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
-
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកជំងឺកូវីដឈ្មោះ វ៉ា សុខហួ និងអ្នកដែលស្គាល់គាត់ ជួយរាយការណ៍មកមន្ដ្រីសុខាភិបាល ក្រោយទំនាក់ទំនង និងស្វែងរកមិនទាន់ឃើញ

-
អ្នកលក់នៅផ្សារអូរឬស្សី វិជ្ជមានកូវីដ១៩ កើនឡើងដល់ ៦០នាក់

សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅ ផ្សារអូរឬស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ដែលមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ ១.វិទ្យាល័យបាក់ទូក ២.វិទ្យាល័យបឹងត្របែក ៣.មណ្ឌលសុខភាពចាក់អង្រែក្រោម ៤.មន្ទីរពេទ្យខ្មែរ-សូវៀត ៥.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា