-
ភឿន ភិរៈ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី៨ មេសា ២០២១

-
ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាបុរីកីឡា ស្ថិតនៅអគារដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា

-
រោងចក្រកាត់ដេរ “ឌីន ហាន” មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

-
ករណីពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ១៩ នៅរោងចក្រឌីនហាន មានចំនួន ២១នាក់

សូមអំពាវនាវដល់ប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ដែលមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ ១.វិទ្យាល័យ បាក់ទូក ២.វិទ្យាល័យ បឹង ត្របែក ៣.មណ្ឌលសុខភាពចាក់អង្រែក្រោម ៤.មន្ទីរ ពេទ្យខ្មែរ-សូវៀត ៥.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
-
ប្រជាពលរដ្ឋ ដែលបានទៅទីតាំង Jimmy White Snooker Club ផ្លូវ៣៦៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី២០-២៨ មីនា ហើយមានរោគសញ្ញា ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

-
AMS One-minute ចែករំលែកចំណេះដឹង និងព័ត៌មាន ខ្លី ខ្លឹម ត្រឹម ១នាទី

-
ហាង Phò Yummy ចែកអាហារមិនគិតថ្លៃពីថ្ងៃទី០៨-១៣ មេសា សម្រាប់បងប្អូនដែលមានជីវភាពខ្វះខាត

-
អ្នកលក់នៅផ្សារអូរឬស្សីមានវិជ្ជមានកូវីដ១៩ បានកើនឡើងដល់ ១១១នាក់

សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅ ផ្សារអូរឬស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ដែលមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ ១.វិទ្យាល័យ បាក់ទូក ២.វិទ្យាល័យ បឹង ត្របែក ៣.មណ្ឌលសុខភាពចាក់អង្រែក្រោម ៤.មន្ទីរ ពេទ្យខ្មែរ-សូវៀត ៥.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
អ្នកពាក់ព័ន្ធនៅផ្សារអូរឫស្សី សរុបចំនួន១១៣នាក់ហើយ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ មេសា ២០២១

-
សេចក្តីណែនាំពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី

១. បងប្អូនអាជីវករ សន្តិសុខបម្រើការងារក្នុងផ្សារ និងអ្នកពាក់ព័ន្ធ គិតចាប់ពីថ្ងៃទី១ មេសា មកដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ២. អាជីវករ សន្តិសុខ ដែលបម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយក សំណាកតេស្ត តាមការណែនាំ នឹងមិនអនុញ្ញាតឱ្យបន្ត អាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារបើកដំណើរការឡើងវិញ។ ៣. ប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយ អាជីវករ សន្តិសុខ បម្រើការងារក្នុងផ្សារអូរឫស្សី ដាច់ខាតគឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយ គ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។ ៤. អាជ្ញាធរមូលដ្ឋាន ដែលមានអាជីវករ សន្តិសុខ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្ត និងឃ្លាំមើល ណែនាំឱ្យបានខ្ជាប់ខ្ជួន។