-
ប្រជាពលរដ្ឋរស់នៅឃុំជ្រៃលាស់ ស្រុកពញាឮ និងឃុំសំបួរមាស ស្រុកមុខកំពូល ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយឈ្មោះ

១. ប៊ុន សក្កដា២. ហ៊ុយ ចាន់៣. ហួន ជូ៤. សុខ ហួន៥. ឆាំ ថា៦. ឆាំ ផាន់ណា៧. ហួត ជ័យឧត្តម៨. ហំ វីរៈ៩. ហ៊ុយ អូន១០. ឆាំ ស្រីលក្ខណ៍១១. ហុង ហេងហឿន១២. ឃិន សុផល សូមអញ្ជើញទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យទេពប្រណម្យ និងមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង ខេត្តកណ្តាល។
-
ស្ត្រីជនជាតិខ្មែរម្នាក់ទៀត អាយុ ៥៦ឆ្នាំមានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានស្លាប់បាត់បង់ជីវិតដោយសារស្ទះសរសៃឈាមបេះដូងភ្លាមៗ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ នោះឡើយ

-
រដ្ឋបាលខេត្តត្បូងឃ្មុំរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៣នាក់ ម្តាយ និងកូន ២នាក់ នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

-
អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ ថ្ងៃទី១ មេសា ម៉ោង ២២៖៣០ នាទីយប់

-
ក្រសួងសុខាភិបាលណែនាំពីការការពារការចម្លងវីរុសកូវីដ១៩ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

១. ផ្អាករាល់ការជួបជុំនានាដែលមានលក្ខណៈប្រមូលផ្តុំ ២. ជ្រើសរើសទីវត្តអារាមដែលស្ថិតនៅក្នុងតំបន់ដែលជិតគេហដ្ឋានរបស់ខ្លួន ៣. រក្សាទុកតែព្រះសង្ឃ និងពុទ្ធបរិស័ទតែមួយចំនួន សំរាប់សូត្រព្រះធម៌ បង្សកូល និងឧទិស្ទកុសលជូនដល់បុព្វការីជន ដែលបានធ្វើមរណភាពទៅហើយ ៤. ត្រូវរៀបចំចង្ហាន់ព្រះសង្ឃដាច់ពីគ្នា ៥. រៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ ចៀសវាង ការពុលចំណីអាហារ ៦.បើមានបញ្ហាសុខភាព មិនត្រូវបើកបរឬធ្វើដំណើរនោះទេ ត្រូវទៅមន្ទីរពេទ្យរដ្ឋ ដើម្បីត្រួតពិនិត្យសុខភាព ៧. អាជ្ញាធរត្រូវឃ្លាំមើល និងធ្វើការណែនាំការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ១៩
-
រដ្ឋបាលខេត្តកំពង់ស្ពឺ សំរេចផ្អាកការជួបជុំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២-១៥ ខែមេសា ២០២១

-
០.១% នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានចែកចាយទៅប្រទេសដែលមានចំណូលទាប ខណៈជាង ៨៦% ចែកចាយទៅប្រទេសដែលមានចំណូលខ្ពស់ និងមធ្យមកម្រិតខ្ពស់

-
AstraZeneca ចាក់លើកទី១ហើយ ត្រូវចាំ ៨-១២សប្តាហ៍ទើបអាចទទួលដូសទី២បាន និងSinopharm រង់ចាំតែ ២-៣សប្តាហ៍ប៉ុណ្ណោះ អាចទទួលដូសទី២បាន

-
សម្តេចតេជោនាយករដ្ឋមន្ត្រីណែនាំឱ្យផ្ដល់វ៉ាក់សាំងជាបន្ទាន់ជូនបងប្អូននៅតាមទីផ្សារ និងអ្នករកស៊ីក្រៅប្រព័ន្ធ

-
🐘 x ៣៨ ថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ៣១ មីនា ២០២១!
