-
សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកជួបមនុស្សច្រេីន និងមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកជួបមនុស្សច្រេីន និងមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ ១. វិទ្យាល័យ បាក់ទូក ២. វិទ្យាល័យ បឹង ត្របែក ៣. មណ្ឌលសុខភាពចាក់អង្រែក្រោម ៤. មន្ទីរ ពេទ្យខ្មែរ-សូវៀត ៥. សាលាបឋមសិក្សា សុភមង្គល ៦. មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
-
កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បិទកាណូតចម្លង ចាប់ពីវេលាម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ រយៈពេល១៤ថ្ងៃ (១-១៤ មេសា ២០២១)

-
ក្រសួងប្រកាសផ្លូវការពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ពីរនាក់

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ករណីស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារស្រីរូបនេះមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាមប្រចាំកាយ រួមទាំងមានវិបត្តិផ្លូវដង្ហើមធ្ងន់ធូរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩។ ករណីស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩។
-
មិត្តខ្មែរសូមអាន បើមិនចេះអានមើលរូប 😂

-
ផ្អាកការជួបជុំប្រមូលផ្ដុំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

ចំពោះអ្នកបំពាន អាជ្ញាធរនឹងឃាត់ម៉ូតូ ឬឡាន ទុក នៅតាមមូលដ្ឋានខណ្ឌនីមួយៗ ហេីយឱ្យម្ចាស់ទៅផ្ទះធ្វេីចត្តាឡីស័ក ១៤ថ្ងៃសិន។ ក្រោយចត្តាឡីស័កបានត្រឹមត្រូវហេីយ ទេីបអាចមកយកម៉ូតូ ឬឡានបាន។ ក្នុងពេលចត្តាឡីស័ក បេីអាជ្ញាធររកឃេីញថាម្ចាស់ម៉ូតូ ឬឡាននោះបំពានគោលការណ៍ចត្តាឡីស័ក នោះនឹងមានការផាកពិន័យជាប្រាក់ ឬអនុវត្តច្បាប់ថែមទៀត។
-
បំពេញការងារផ្ទះ មើលថែកូនៗ ហើយនៅចេញរកលុយឱ្យប្តីទៀត! អូនសំលាញ់ បងខ្លោចចិត្តណាស់ 😭

-
ស្រ្តីជនជាតិខ្មែរម្នាក់ទៀត អាយុ៦៧ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានស្លាប់ខណៈកំពុងព្យាបាល

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៣១ មីនា ២០២១

របាយការណ៍នៅថ្ងៃទី៣១ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៩ករណី ស្លាប់ ១២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៣. គ្រឿងញៀន៖ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៤. កូវីដ៖ ៣៧ករណី (ករណីសហគមន៍ ៣៥នាក់) និងជាសះស្បើយ ៤៩នាក់។ ភ្នំពេញ (៣០នាក់) ព្រះសីហនុ (២នាក់) កណ្ដាល (៣នាក់)។ អ្នកឆ្លងសរុប៖ ២៤៧៧នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ១៩៤៩នាក់ អ្នកជាសះស្បើយ៖ ១២៤០នាក់ អ្នកកំពុងព្យាបាល៖ ១២១៩នាក់ អ្នកស្លាប់៖ ១៤នាក់ ចេញផ្សាយ ១២៖១៥ ថ្ងៃទី១ មេសា ២០២១
-
ខ្មែរម្នាក់ទៀត អាយុ៧០ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់នៅព្រឹកថ្ងៃទី០១ មេសា ២០២១

-
ក្រុងកំពត ៣១ មីនា ២០២១
