-
ចេញរកលុយដើម្បីគ្រួសារទោះត្រូវប្រឈមនឹងជម្ងឺរាតត្បាតកូវីដ១៩។ ប្តីសម្លាញ់ បងលំបាកពេកហើយ 😭

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៩ មីនា ២០២១

របាយការណ៍នៅថ្ងៃទី២៩ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៤ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។២. កូវីដ៖ ១០៥ករណី (ករណីសហគមន៍ ១០៤នាក់) និងជាសះស្បើយ ៤នាក់។ ភ្នំពេញ (៤៥នាក់) ព្រះសីហនុ (៣៤នាក់) ព្រៃវែង (២នាក់) ត្បូងឃ្មុំ (១នាក់) ស្វាយរៀង (១៩នាក់) តាកែវ (១នាក់) កំពង់ចាម (២នាក់)។ អ្នកឆ្លងសរុប៖ ២៣៧៧នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ១៨៥១នាក់ អ្នកជាសះស្បើយ៖ ១១៧៦នាក់ អ្នកកំពុងព្យាបាល៖ ១១៨៦នាក់ អ្នកស្លាប់៖ ១១នាក់ ចេញផ្សាយ ១២៖១៥ ថ្ងៃទី៣០ មីនា ២០២១
-
ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ឱសថស្ថាន ឆាតវិមាន ស្ថិតនៅមហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក នៅថ្ងៃទី២៤-២៥ មីនា ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្ត

ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ឱសថស្ថាន ឆាតវិមាន ស្ថិតនៅមហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក នៅថ្ងៃទី២៤-២៥ មីនា ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំងក្រុម៩,១២,១៣,១៤ និង១៥ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដាក់តំបន់នោះជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩

-
កប៉ាល់ដឹកទំនិញខ្នាតយក្ស Ever Given ដែលបានជាប់គាំងហើយបង្កភាពរាំងស្ទះនៅព្រែកជីកស៊ុយអេ អស់រយៈពេលជិតមួយសប្តាហ៍ រំដោះចេញបានហើយ

-
រដ្ឋបាលខេត្តកំពង់ចាម សំរេចបិទការចេញ-ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ចាប់ពីថ្ងៃទី ៣០ មីនា នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី

-
លិខិតសម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងអំណរព្រះគុណសម្តេចម៉ែដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យសំរាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ

-
សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញយកមន្ទីរពេទ្យហ្លួងម៉ែ

-
បុគ្គលទាំងអស់ដែលបានធ្វើតេស្ដកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ពេញនិងត្រឹមត្រូវ បើទោះជាលទ្ធផលធ្វើតេស្ដលើកទី១ “អវិជ្ជមាន” ក៏ដោយ!

-
“និយាយភាសាខ្មែររដើនអត់មានអីត្រូវខ្មាស់គេទេ ទៅជិះជាន់គេធ្វើបាបគេទើបជាចំណុចត្រូវខ្មាស់អៀន”
