-
មានករណីវិជ្ជមានក្នុងក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត “ម៉ុកបាយ” ដូចនេះសូមអ្នកពាក់ព័ន្ធទៅធ្វេីតេស្តនៅ មន្ទីរបង្អែកខេត្តស្វាយរៀង វិទ្យាល័យ បាក់ទូក ឬមន្ទីរ ពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

-
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នឹងទទួលបានលទ្ធផលពី ២-៣ថ្ងៃ ក្រោយពីយកសំណាករួច

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ១០៥នាក់ (១០៤នាក់ ករណីសហគមន៍) និងជាសះស្បើយ ៤នាក់

-
ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១-៥ម៉ឺនរៀល ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ

-
រូបចម្លាក់បុរាណខ្មែរ សាងពីថ្មភក់ និងសំរិទ្ធចន្លោះស.វទី៩-១៣ 🇰🇭

-
ស្ថានភាពធាតុអាកាស ៣១ មីនា-៦ មេសា ២០២១

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៩ មីនា ២០២១

១. កម្ពុជាគ្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ឱ្យបាន១លានដូស ក្នុង ១ខែ – ថ្មីៗ ២. កម្ពុជានាំចេញស្រូវទៅវៀតណាមជាង ១លានតោន រយៈពេលជិត ៣ខែ – ថ្មីៗ ៣. រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា ទំហំទឹកប្រាក់ ២០០លានដុល្លារ – FN ៤. កោះតៃវ៉ាន់ សំរេចឈប់ប្រើយន្តហោះចម្បាំង ដើម្បីតាមស្ទាក់យន្តហោះចិន – Reuters ៥. ពិធីបុណ្យសព ក្លាយជាឈុតឆាកនៃការតស៊ូនិងហិង្សាខ្លាំងឡើងនៅមីយ៉ាន់ម៉ា – ABC News
-
ភេរវកម្មលើយន្តហោះ SQ117 បានកើតឡើងនៅថ្ងៃទី២៦-២៧ មីនា ១៩៩១ នៅឯអាកាសយានដ្ឋាន Changi សិង្ហបុរី

ភេរវករដែលជាសមាជិកគណបក្សប្រជាជនប៉ាគីស្ថានទាមទារឱ្យប៉ាគីស្ថានដោះលែងស្វាមីរបស់លោកស្រីនាយករដ្ឋមន្រ្តីប៉ាគីស្ថាន គឺលោក Asif Ali Zardari ដែលក្រោយមកបានក្លាយជាប្រធានាធិបតីប៉ាគីស្ថាន ២០០៨-២០១៣។ ភេរវករគំរាមសម្លាប់អ្នកដំណើរម្នាក់ក្នុងរយៈពេល ១០នាទីម្តង (សរុប ១១៤នាក់)។ បន្ទាប់ពីបរាជ័យក្នុងការចរចារ កងកុម្មង់ដូរសិង្ហបុរីបានសំរុកចូលយន្តហោះ បាញ់សម្លាប់ភេរវករទាំង ៤នាក់ និងជួយសង្គ្រោះអ្នកនៅលើយន្តហោះទាំងអស់ដោយគ្មាននរណាម្នាក់ស្លាប់ឡើយ។ 🎥 CNA
-
ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ធនាគារ Sacom bank Cambodia សាខាវិថីព្រះសីហនុ សង្កាត់វាលវង់, ខណ្ឌ៧មករា ចាប់ពីថ្ងៃទី១០-២៤ មីនា ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្ត

ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ធនាគារ Sacom bank Cambodia សាខាវិថីព្រះសីហនុ សង្កាត់វាលវង់, ខណ្ឌ៧មករា ចាប់ពីថ្ងៃទី១០-២៤ មីនា ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
នាយករដ្ឋមន្ដ្រីសិង្ហបុរី Lee Hsien Loong ថ្លែងក្នុងគម្រប់ខួប ៣០ឆ្នាំ នៃភេរវកម្មលើយន្ដហោះ SQ117 ថា “យើងទាំងអស់គ្នាមិនត្រូវយកសន្ដិភាព និងភាពសុខដុមរមនាជាការលេងសើចឡើយ

នាយករដ្ឋមន្ដ្រីសិង្ហបុរី Lee Hsien Loong ថ្លែងក្នុងគម្រប់ខួប ៣០ឆ្នាំ នៃភេរវកម្មលើយន្ដហោះ SQ117 ថា “យើងទាំងអស់គ្នាមិនត្រូវយកសន្ដិភាព និងភាពសុខដុមរមនាជាការលេងសើចឡើយ។ ទោះបីស្ថិតក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ អ្នកការពារជាតិទាំងឡាយនឹងរក្សាជំហរយ៉ាងរឹងមាំក្នុងការការពារសន្ដិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។” ទន្ទឹមនឹងការអភិវឌ្ឍប្រទេសក្រោមដំបូលសន្តិភាពរហូតក្លាយជានាគអាស៊ីមួយ សិង្ហបុរីមិនដែលមើលរំលងលើសន្តិភាព និងសុខសុវត្ថិភាពរបស់ប្រជាជនគេឡើយ។ អ្នកការពារជាតិរបស់ពួកគេបានពង្រឹងសមត្ថភាព បំពាក់សម្ភារៈទំនើប និងត្រៀមខ្លួនជានិច្ចចំពោះបញ្ហាដែលមិនអាចប៉ាន់ស្មានទុកមុនបាន។ 🎥 CNA