-
ត្បូងឃ្មុំរកឃើញវិជ្ជមានកូវីដ១៩ លើស្រ្តីម្នាក់ ឈ្មោះ អាង សុខា អាយុ ៧៤ឆ្នាំ មានទីលំនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានមកលេងផ្ទះកូននៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៧ មីនា ២០២១

១. អាជ្ញាធរក្រុងភ្នំពេញកំពុងគិតគូរជួយថ្លៃទឹកភ្លើងដល់ពលរដ្ឋ ខណៈជំងឺកូវីដ១៩ បន្តយាយី – RFI ២. ត្រីអណ្តែង និងកង្កែប ជាប្រភពចំណូលដ៏សំខាន់ក្នុងចំណោមកសិករនៅព្រៃវែង – ថ្មីៗ ៣. ក្រសួងទេសចរណ៍ដាក់វិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ តាមគោលដៅទេសចរណ៍ទូទាំងប្រទេស – RFI ៤. អូស្រ្តាលី នឹងតវ៉ាដល់អង្គការ WTO បន្ទាប់ពីត្រូវចិនតម្លើងពន្ធលើផលិតផលស្រា – AFP ៥. ក្រុមប្រដាប់អាវុធមួយ នៅមីយ៉ាន់ម៉ាអះអាងថា “នឹងមិនឈរស្ងៀមទៀតឡើយ” បើយោធានៅតែបន្តសម្លាប់ក្រុមបាតុករ – Reuters
-
ប្រជាពលរដ្ឋដែលធ្លាប់បានទៅមន្ទីរពហុព្យាបាល និងសម្ភព វនីដា លើផ្លូវ ម៉ៅសេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក នៅថ្ងៃទី២២ មីនា ចាប់ពីម៉ោង៩ព្រឹក-៥ល្ងាច តទៅហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្ត

ប្រជាពលរដ្ឋដែលធ្លាប់បានទៅមន្ទីរពហុព្យាបាល និងសម្ភព វនីដា លើផ្លូវ ម៉ៅសេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក នៅថ្ងៃទី២២ មីនា ចាប់ពីម៉ោង៩ព្រឹក-៥ល្ងាច តទៅហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ប្រភព៖ CDC
-
នៅយប់ថ្ងៃទី២៧ មីនា ២០២១នេះ មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង៧៖០៥នាទីយប់

-
ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បាននាំយកផលិតផលខ្មែរជាង ៦០មុខដាក់តាំងបង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ មីនា ២០២១ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន

ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងរយ:ពេលបីថ្ងៃ (២៧-២៩ មីនា) នៅផ្សារទំនើប Siam Paragon ដោយមានការចូលរួមពីស្ថានទូតនានាចំនួន៥១ រួមទាំងកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់ព្រះរាជវង្សានុវង្ស នៅក្រោមគម្រោងអង្គការកាកបាទក្រហមថៃ។ ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar ត្រូវបានប្រារព្ធលើកដំបូងក្នុងឆ្នាំ១៩៦៧។ 📷 ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ
-
ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត បណ្តាលមកពីការវ៉ៃលុករបស់វីរុសកូវីដ១៩ ធ្វើឱ្យមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ

-
ថ្ងៃទី២៧ មីនា ២០២១ រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀត ជាជនជាតិចិននៅខេត្តស្វាយរៀង

១៖ ឈ្មោះ JI ZHONG YUAG អាយុ ២៧ឆ្នាំ ជាអ្នកពិនិត្យបច្ចេកទេសនៅការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងតំបន់ SEZ ឈីលូ សង្កាត់ស្វាយប៉ោ ក្រុងស្វាយរៀង ២៖ ឈ្មោះ NI QINGWEI អាយុ ៣៤ឆ្នាំ ជាអ្នកពិនិត្យបច្ចេកទេសនៅការដ្ឋានសំណង់ របស់រោងចក្រ មួយក្នុងតំបន់ SEZ មេនហាតធេន ៣៖ ឈ្មោះ LIU WENLIN អាយុ ៥៤ឆ្នាំ ធ្វើការនៅក្នុងរោងចក្រមួយ នៅតំបន់ SEZ តាយសេង ក្រុងបាវិត។ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
-
បិទជាបណ្តោះអាសន្នផ្សារគោកធ្លក ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ មីនា ២០២១ រហូតដល់ស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ

-
ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ហាងលក់សម្លៀកបំពាក់ Zando ផ្លូវលេខ៥៧ កែង ៣៥២, សង្កាត់បឹងកេងកង១ នៅថ្ងៃទី២២ មីនា ម៉ោង ១៣:០២ តទៅ ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្ត

ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ហាងលក់សម្លៀកបំពាក់ Zando ផ្លូវលេខ៥៧ កែង ៣៥២, សង្កាត់បឹងកេងកង១ នៅថ្ងៃទី២២ មីនា ម៉ោង ១៣:០២ តទៅ ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ “នគរទេព” ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ “ហ្លួងម៉ែ” វិញ
