-
មានករណីវិជ្ជមានកូវីដ១៩ចូលទៅគ្លីនិកអប្សរាភ្នំពេញ ល្ងាចថ្ងៃទី១៩-២០ មីនា។ អ្នកពាក់ព័ន្ធសូមទៅធ្វេីតេស្ត

-
រកឃើញវិជ្ជមានកូវីដ១៩ លើកុមារីអាយុ១១ខែ នៅភូមិលាចលើ ឃុំជាំ ស្រុកមេមត់ កាលពីថ្ងៃទី២៥ មីនា ២០២១

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៦ មីនា ២០២១

១. លោក ណុប វី៖ ការលុបអាជ្ញាប័ណ្ណសារព័ត៌មានខ្លះ គឺជាការព្រមានមួយទៅសារព័ត៌មានដទៃ កុំឱ្យផ្សាយព័ត៌មានមិនពិត – RFI ២. កម្ពុជានឹងមានរោងចក្រផលិតថាមពលអគ្គិសនីប្រើធ្យូងថ្មកម្លាំង ៧០០មេហ្គាវ៉ាត់ – រស្មីកម្ពុជា ៣. ករណីបង្ក្រាបជនជាតិចិន និងវៀតណាម ១៤នាក់ បន្លំជាមន្ដ្រីសុខាភិបាលចុះយកសំណាកជនជាតិចិន និងចាប់បង្ខាំងជំរិតទារលុយ៣ម៉ឺនដុល្លារ – FN ៤. អ្នកវិទ្យាសាស្ត្រនឹងសាកល្បងវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ក្នុងទម្រង់ជាថ្នាំបាញ់ច្រមុះ – Sky News ៥. ថៃគ្រោងលើកលែងការធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរដែលមកលេងក្នុងខេត្ត Phuket – Reuters
-
បិទការចេញ-ចូលក្នុងបរិវេណបុរីសិរីមង្គល នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជាបណ្តោះអាសន្ន

-
មាននាវាយ៉ាងតិច ១៦០គ្រឿងដែលដឹកប្រេងឥន្ធនៈ និងទំនិញសំខាន់ៗកំពុងរង់ចាំឆ្លងកាត់ព្រែកជីកស៊ុយអេ-Suez Canal ស្ថិតក្នុងប្រទេសអេហ្ស៊ីប

កាលពីថ្ងៃទី២៣ មីនា ២០២១ នាវាដឹកទំនិញដ៏ធំសម្បើមមួយមានទទឹង ៥៩ម៉ែត្របានកាល់បាតជាប់គាំងទ្រឹងក្រោយមានព្យុះខ្សាច់មួយ។ អ្នកវិភាគបានលើកឡើងថា ការកកស្ទះការដឹកជញ្ជូនតាមព្រែកជីកដ៏មមាញឹកមួយក្នុងសកលលោក បណ្តាលឱ្យមានផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្វាក់ផលិតកម្មក្នុងទ្រង់ទ្រាយធំ។ តម្លៃប្រេងនឹងឡើងគ្រាក់ៗ! ឥវ៉ាន់មួយចំនួន រួមទាំងបរិក្ខារពេទ្យនឹងមានការយឺតយ៉ាវក្នុងការទៅដល់គោលដៅ។ ការដឹកជញ្ជូនវ៉ាក់សាំងក៏អាចនឹងមានផលប៉ះពាល់ដែរ។ 🎥 CNN
-
លោក សុខ ឃាង និងភរិយា បានអនុគ្រោះមិនយកឈ្នួលផ្ទះ (៣០០បន្ទប់) ចំនួន២ខែ មេសា-ឧសភា ពីបងប្អូនកម្មករ និយោជិតទាំងអស់ដែលកំពុងស្នាក់នៅផ្ទះជួលរបស់លោក ដែលមានទីតាំងនៅខាងមុខរោងចក្រញ៉ូវស្តារ-New Star ក្រុងព្រះសីហនុ

-
រកឃើញវិជ្ជមានកូវីដ១៩ម្នាក់ទៀតក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៦ មីនា ២០២១

-
រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដូចខាងក្រោម

-
ទីតាំងយកសំណាកធ្វើតេស្ដរកមេរោគកូវីដ១៩ 📍

-
ប្រជាពលរដ្ឋដែលធ្លាប់បានទៅ មជ្ឈមណ្ឌល ថែរក្សាសម្ភស្ស Airlee Beauty Center ស្ថិតនៅផ្លូវម៉ៅសេងទុង សង្កាត់ទន្លេបាសាក់ នៅថ្ងៃទី១៦ មីនា ម៉ោង ១២:៤៥ តទៅ ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្ត

ប្រជាពលរដ្ឋដែលធ្លាប់បានទៅ មជ្ឈមណ្ឌល ថែរក្សាសម្ភស្ស Airlee Beauty Center ស្ថិតនៅផ្លូវម៉ៅសេងទុង សង្កាត់ទន្លេបាសាក់ នៅថ្ងៃទី១៦ មីនា ម៉ោង ១២:៤៥ តទៅ ហើយមានអាការៈមិនស្រួលខ្លួន សូមមេត្តាប្រញាប់ទៅធ្វេីតេស្តនៅវិទ្យាល័យបាក់ទូក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩