-
គ្រាន់តែផ្នែកមួយនៃទីស្តីការក្រសួងថ្មី ❤️️

-
តំបន់ទេសភាពព្រៃលិចទឹកមេគង្គគ្របដណ្ដប់លើ ផ្ទៃ ដី សរុប ប្រមាណ ២៧.០០០គីឡូ ម៉ែត ការ៉េ និង លាត សន្ធឹង ១៨០គី ឡូ ម៉ែត តាម ដង ទន្លេ មេ គង្គ ចាប់ពីខេត្តក្រចេះរហូតដល់ព្រំប្រទល់ឡាវ

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៤ មីនា ២០២១

១. កម្មករគួរចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឱ្យបានគ្រប់គ្នា កុំជឿការបំផុសបំផុលព័ត៌មានមិនពិត – RFI ២. ក្រសួងកសិកម្មបន្តគាំទ្រវិស័យឯកជនដើម្បីបង្កើនផលិតភាពផលិតកម្មសត្វ – ថ្មីៗ ៣. កម្ពុជាលក់ឥណទានកាបូនបានប្រមាណ ១១.៦លានដុល្លារ ពីឆ្នាំ ២០១៦-២០២០ – ថ្មីៗ ៤. រុស្សីសង្ឃឹមរកលុយបានច្រើនពីការលក់វ៉ាក់សាំង Sputnik V ជាងលក់សព្វាវុធ – Daily Mail ៥. មីយ៉ាន់ម៉ាដោះលែងមនុស្សជាង៦០០នាក់ ដែលត្រូវចាប់ខ្លួន កំឡុងបាតុកម្មប្រឆាំងរដ្ឋប្រហារ – CNA
-
រដ្ឋបាលខេត្តស្វាយរៀង រកឃើញអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលមានប្រភពពីក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរតាមរថយន្តឈ្នួលទៅផ្ទះដែលមានសមាជិកគ្រួសារចំនួន ០៣នាក់

រដ្ឋបាលខេត្តស្វាយរៀង រកឃើញអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលមានប្រភពពីក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរតាមរថយន្តឈ្នួលទៅផ្ទះដែលមានសមាជិកគ្រួសារចំនួន ០៣នាក់ នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២០ មីនា ២០២១។ អាជ្ញាធររកឃើញអ្នកប៉ះពាល់ប្រយោល ៨៤នាក់។ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
-
កិច្ចសហប្រតិបត្តិការដោយបើកចំហ និងស្ថាបនារបស់កម្ពុជា ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាចមើលឃើញតាមរយៈ

១. វត្តមានជិត ៣ទសវត្សរ៍នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ ដែលបច្ចុប្បន្នក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។ ២. ការបន្តសុពលភាពអនុស្សរណៈយោគយល់រវាងរាជរដ្ឋាភិបាល និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីខែធ្នូ ស្ដែងឱ្យឃើញយ៉ាងច្បាស់នូវការបេ្ដជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្សគ្រប់ប្រភេទ។
-
តំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ថ្លែងនាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី២៣ មីនា ២០២១ ទីក្រុងហ្សឺណែវ

ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ មានគោលបំណងការពារអាយុជីវិត និងលើកទឹកចិត្តពលរដ្ឋគ្រប់រូបឱ្យចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់។ ដូចក្នុងបណ្ដាប្រទេសលោកខាងលិចដែរ វិធានការទាំងនោះនឹងត្រូវអនុវត្តចំពោះតែបុគ្គលទាំងឡាយណាដែលបំពានច្បាប់ បង្កឱ្យមានការចម្លងជំងឺរាតត្បាតចូលក្នុងសហគមន៍ប៉ុណ្ណោះ ដោយផ្អែកលើប្រភេទបទល្មើស និងចេតនាក្នុងការប្រព្រឹត្ត។ តំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ថ្លែងនាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី២៣ មីនា ២០២១ ទីក្រុងហ្សឺណែវ
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ

១. ហាងរចនាបុកល្ហុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៣ មីនា ២. ហាងសៀវភៅ Monument Books សាខាផ្សារទំនើប AEON1 ចាប់ពីថ្ងៃទី១៩ មីនា ម៉ោង ១៥:៣០នាទី តទៅ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ផ្សារទំនើប Lucky Supermarket ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជិតរង្វល់មូលព្រះនរាយន៍ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២២ មីនា ម៉ោង ១៦:៥០ តទៅហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្ត

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ផ្សារទំនើប Lucky Supermarket ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជិតរង្វល់មូលព្រះនរាយន៍ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២២ មីនា ម៉ោង ១៦:៥០ តទៅហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
កាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែងចំពោះករណី

១. កុមារអាយុក្រោម ៦ឆ្នាំដែលមិនមានវិជ្ជមានកូវីដ១៩ ឬមិនជាប់ចត្តាឡីស័ក ២. បុគ្គលដែលមិនអាចពាក់ម៉ាសបានដោយមូលហេតុកាយសម្បទា បញ្ហាសុខភាពបញ្ជាក់ពីគ្រូពេទ្យ ៣. បុគ្គលដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយគ្នាក្នុងអំឡុងពេលនៃការជួបជុំគ្នានៅក្នុងលំនៅឋាននោះ ៤. ពេលធ្វើដំណើរតាមមធ្យោបាយឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា ៤. ពេលកីឡាករ-កីឡាការីនីកំពុងហាត់សម កំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ ៥. ពេលបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត ៦. ពេលបរិភោគអាហារ និងភេសជ្ជៈ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ ៧. ពេលសិល្បករ-សិល្បការីនីត្រូវសម្តែងក្នុងកម្មវិធីសិល្បៈអនុញ្ញាតដោយអាជ្ញាធរ ៨. ពេលត្រូវបញ្ចេញមតិក្នុងកម្មវិធី ឬកិច្ចប្រជុំផ្លូវការ
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ហាង Domino’s Pizza សាខា ផ្សារទំនើបអ៊ីអន ១ ចាប់ពីថ្ងៃទី១២ ខែមីនា ម៉ោង ១៦:៥២ តទៅ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្ត

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ហាង Domino’s Pizza សាខា ផ្សារទំនើបអ៊ីអន ១ ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៦:៥២ តទៅ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩